ព្រះករុណាអាត្មាភាពភិក្ខុកត្តាធម្មោ កាក់ ប៊ុនណា ជាព្រះធម្មធរ អនុគណស្រុកជាំក្សាន្តនិងជាចៅអធិការ វត្តភ្នំអានសេះក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រមទាំង អាចារ្យ គណៈកម្មាធិការ លោកមេភូមិ មេឃុំ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ទាំងក្នុងប្រទេស និង ក្រៅប្រទេស បានផ្ដួចផ្ដើមធ្វើពិធីបុណ្យបឋមសិលាកសាងព្រះកម្ពស់ 12 ម៉ែត្រនិងកសាងសាលាពុទ្ធិកបាលី មហាសង្ឃទាន រាប់បាត្រប្រគេនចង្ហាន់ព្រះសង្ឃចំនួន 150 អង្គនៅវត្តគីរីជុំសែនជ័យ (ហៅវត្តភ្នំអានសេះ) ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងក្រោមអាអថិភាពរបស់ ឯកឧត្តម សួស្តីទី មាស សុភា និង ឯកឧត្តមអភិបាលខេត្ត ប្រាក់ សុវណ្ណ ព្រមទាំងមន្ត្រីរាជការគ្រប់បណ្ដាលអង្គភាពនានាក៏បានចូលរួមផងដែរ និងកម្មវិធីបុណ្យនេះនៅថ្ងៃទី 27 ខែ ធ្នូ ឆ្នាំ 2021ត្រូវនឹងថ្ងៃសៅរ៍ ០6 រោច ខែ មិគសិរ ឆ្នាំឆ្លូវ ត្រីស័ក 2565 និង អនុមោទនា ទទួលយកមគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន លុះព្រឹកឡើងត្រូវនឹងថ្ងៃអាទិត្យ 7 រោចឆ្នាំដដែលត្រូវនឹងថ្ងៃទី 27 ខែធ្នូឆ្នាំ 2016 ម៉ោង 7:00 ពេលព្រឹក ប្រគេនយាគូភត្តាហារដល់ព្រះសង្ឃ នៅវេលាម៉ោង 9 ថ្ងៃត្រង់និមន្តព្រះសង្ឃ 150 អង្គគោរពបិណ្ឌបាត្រ នៅវេលាម៉ោង 4 ល្ងាចជួបជុំពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយបទមនសិការព្រះរតនត្រ័យនិងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តបន្ទាប់មកនិមន្តធម្មកថិកសំដែងធម៌ទេសនាគ្រែពីរ នៅពេលនោះការអញ្ជើញមកដល់គណៈអធិបតីឯកឧត្តមមាសសុភារដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេសជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារកាត់ឫសសីមាខ្សែបូរនិងចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សចំនួន 250នាក់និងប្រគេនចង្ហាន់ព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។