ស្វាយរៀង ÷ តាមប្រភពពីអាជីវករ ដឹកទំនិញចេញ ពីស្រុកយួនចូលមកខែ្មរ យ៉ាងពេញបន្ទុក ជារៀងរាល់យប់ថ្ងៃ រីឯប្រជាកសិករ ខ្មែរយើងវិញ ខាងភាគី វៀតណាម មិនអនុញ្ញាត ឲ្យខ្មែរនាំទំនិញ ចូលទៅស្រុកយួននោះទេ បើយោងតាមការបង្ហីប ពីមន្ត្រីសមត្ថកិច្ច បានបញ្ជាក់ប្រាប់ ព័ត៌មានក្នុងស្រុក ឲ្យដឹងថា ។
ទំនិញដែលនាំចូល មកពី ស្រុកយួនតាមប៉ុស្តិ៍ច្រកទ្វារតំបន់ព្រំដែនដូង ដូចជា តុ ទូ ដែក ក្រឡាក្រួច កៅអីជ័រ ទុយោទឹកជ័រ ធុងជ័រ ម៉ូទ័រ ពូក សំបក កង់ម៉ូតូ និងគ្រឿងសំណង់ គ្រប់ប្រភេទ ជាប្រភពចំណូលដល់លោក ឆេង សាវិន មេគយច្រកដូងនិងបក្សពួករបស់ខ្លួនតែប៉ុណ្ណោះ។
មហាជនបានលើកឡើងថា ឈ្មួញវៀតណាម នាំទំនិញចូលមកតាម ប៉ុស្តិ៍ច្រកទ្វារតំបន់ព្រំដែនដូង ក្នុងមួយថ្ងៃៗ យ៉ាងគំហុក អញ្ចឹងហើយឈ្មួញ ដែលដឹកទំនិញ សំពីងសំពោង និងលើស ទម្ងន់អាច និងធ្វើឲ្យ ប៉ះពាល់ ខូចផ្លូវ កៅស៊ូ ដែលទើបតែ សាងសង់ រួចថ្មីៗ បើគ្មានការត្រួតពិនិត្យ ឲ្យបានត្រឹមត្រូវ ពិតជាវិនាស ហិនហោចអស់ដោយសារស្នាដៃ ឈ្មួញជាច្រើននាក់ ដឹកលេីសទម្ងន់។
ចំណែកក្រុមអាជីវករខ្មែរវិញ បានលើកឡើងថា មានមន្ត្រីគយ ដាក់ប៉ុស្តិ៍បង់ពន្ធ បណ្តាក់ គ្នាដូច ខ្យង គឺប៉ុស្ត៍ការិយាល័យ គយ និងរដ្ឋាករ ច្រកទ្វារ តំបន់ព្រំដែនដូង ប៉ុស្តិ៍សាខាគយខេត្ត និង ប៉ុស្ត៍គយចល័ត មានបង់ពន្ធហើយ មានទារ បង់ថ្លៃ បាយ ថ្លៃ កាហ្វេ ទៀត សូមស្ថាប័នពាក់ព័ន្ធក្នុងខេត្តស្វាយរៀង មេត្តា ជួយមើលផងទាន! ។
រឿងអាស្រូវពុករលួយ របស់លោក ឆេង សាវិន មេគយច្រកតំបន់ព្រំដែនដូង ត្រូវបានលាតត្រដាងជាសាធារណៈល្បីល្បាញពុករលួយ យកលុយក្រោមតុ លើតុ ពីក្រុមឈ្មួញដឹកទំនិញទាំងតូច ទាំងធំ បើមិនបង់តាមការកំណត់នោះ ទេ ពួកឈ្មួញមិនអាចដឹកទំនិញដល់គោលដៅបានឡើយ៕