ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​អោយ លោក Pierre Tami (​សែន សិលា​) ចូលជួប​សម្ដែង​ការគួរសម​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​សមិទ្ធផល និង​បិទ​វគ្គ​បណ្តុះបណ្តាល និង​ហ្វឹកហ្វឺន នៅ​សាកលវិទ្យាល័យ​ការពារជាតិ​ - ក្រសួង​ព័ត៌មាន​រៀបចំ​សិក្ខាសាលា​តម្រង់ទិស ដើម្បី​រៀបចំ​ស្តង់ដារ​ប្រតិបត្តិ​រួម​សម្រាប់​វិជ្ជាជីវៈ​សារព័ត៌មាន ក្រោម​អធិបតីភាព ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា - បទ​យកការណ៍ ជុំវិញ​ពិធី​សង្ក្រាន្ត​អូររាំងឪ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ - ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ ចំនួន​១៤​នាក់​បក​ស្បង់​ចីវរ​ភ្លាមៗ​ក្រោយ​បន្លំ​ធ្វើ​ជា​ព្រះសង្ឃ ដើរ​បិណ្ឌបាត​ពី​ពុទ្ធបរិស័ទ​ - ​ឯកឧត្ដម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ជា​អធិបតី​បិទ​កម្ម​វី​ធី​សង្ក្រាន្ត​អូររាំងឪ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ជា​អធិបតី​ចូលរួម​បើក​កម្មវិធី​សង្ក្រាន «​ស្រុក​អូ​រាំង​ឪ​» - ​សម្តេច​ធិបតី នាយករដ្ឋមន្ត្រី ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រសួង​-​ស្ថាប័ន អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ គ្រប់​រាជធានី​-​ខេត្ត និង​កងកម្លាំង​គ្រប់​ប្រភេទ ដែល​ធានាបាន​នូវ​សុវត្ថិភាព បង្កលក្ខណៈ​ដល់​ការកំសាន្ត​សប្បាយ​របស់​បងប្អូន អ៊ំ​ពូ​មីង តា​យាយ និង ញ៊ាំង​ឱ្យ​ការប្រារព្ធពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស ២៥៦៨ បាន​ប្រព្រឹត្តទៅ​ដោយ​ភាពសប្បាយ​រីករាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខ​សុវត្ថិភាព របៀបរៀបរយ​ល្អ ប្រកប​ដោយ​មោទកភាព​ជាតិ - កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដោយ​ក្តី​មោទកភាព​! - ​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធី​សំណេះសំណាល សួរសុខទុក្ខ​ជាមួយ​គ្រួសារ​អតីតយុទ្ធជន​ក្រីក្រ ក្រោម​អធិបតីភាព ឯកឧត្តម នៃ និយម ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​កណ្តាល
0

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គសិក្ខាសាលា ស្តីពី «​ការ​អនុវត្ដ​វិជ្ជាជីវៈ និង​សេរីភាព​អ្នកសារព័ត៌មាន ក្នុង​ក្របខ័ណ្ឌ​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គសិក្ខាសាលា ស្តីពី «​ការ​អនុវត្ដ​វិជ្ជាជីវៈ និង​សេរីភាព​អ្នកសារព័ត៌មាន ក្នុង​ក្របខ័ណ្ឌ​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​បាន​អញ្ជើញ​បើ​ក​សិក្ខាសាលា​ស្តីពី «​ការ​អនុវត្ដ​វិជ្ជាជីវៈ និង​សេរីភាព​អ្នកសារព័ត៌មាន ក្នុង​ក្របខ័ណ្ឌ​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

​គួរ​ជម្រាប​ថា​អង្គសិក្ខាសាលា​នេះ រៀបចំ​ឡើង​រយៈពេល​១​ថ្ងៃ​ពេញ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន​, តំណាង​ក្រសួង​យុត្តិធម៌​, ក្រសួងមហាផ្ទៃ​, អ្នកជំនាញ​ផ្នែក​សារព័ត៌មាន មន្ត្រី​គម្រោង យូណេស្កូ ព្រមទាំង​បណ្តា​អ្នកសារព័ត៌មាន​ជាង​២០០​នាក់​។​

​អង្គ​សិក្ខាសាលា​នេះ ប្រព្រឹត្ត​ធ្វើ​ឡើង​ដើម្បី​លើកកម្ពស់​សិទ្ធិ​សេរីភាព​សារព័ត៌មាន បង្កើន​ចំណេះដឹង​ឆ្លើយតប ទៅ​នឹង​ក្រប​ខណ្ឌ​ច្បាប់ លិខិតបទដ្ឋាន តតិ​យុត្តនានា និង​ការអនុវត្ត​ការងារ​ប្រកបដោយ វិជ្ជាជីវៈ​។​

​សេរីភាព​សារព័ត៌មាន គឺជា​សិទ្ធិ​មូលដ្ឋាន​ដែល​ត្រូវបាន​ធានា​ក្នុង​ច្បាប់​កម្ពុជា និង​ច្បាប់​អន្តរជាតិ ហើយ​សេរីភាព​សារព័ត៌មាន​ក៏មាន​ធាតុ​សំខាន់​របស់​សិទ្ធិ​ទាំងអស់​ផងដែរ​។ អ្នកសារព័ត៌មាន គឺជា​អ្នក​អនុវត្តន៍​លើ​ការស៊ីបអង្កេត និង​ការរាយការណ៍​ពី​ព្រឹត្តិការណ៍​នៃ​ហេតុ​ការ​ណាមួយ មាន​ពេលវេលា​ច្បាស់លាស់ និង​ជាក់លាក់​ទៅ​អ្នកអាន អ្នក​ស្តាប់ អ្នកមើល តាមរយៈ ការផ្សាយ​តាម​វិទ្យុ ទូរទស្សន៍ ទស្សនាវដ្ដី សារ​អេឡិចត្រូនិច ឬ​អ៉ីន​ធឺ​ណេត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល