ថ្ងៃព្រហស្បតិ៍័ ទី១៧ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
​ស្ថាបនិកវេ​ល​ស៍ខប​ម៉ាឃី​ធី​ង ឯ​.​ក ​សូមជូនពរ​ឱ្យ​សុបិន​ល្អ​ទាំងអស់​គ្នា ហើយ​ក្រោកពីដំណេក​នៅ​ព្រឹក​ថ្ងែ​ស្អែក ថ្ងៃ​ថ្មី ជា​ថ្ងៃ​ដែល​ល្អ​បំផុត​ដែល​បាន​វាស់​និង​បញ្ជាក់​ពី​សមត្ថភាព​របស់​ពួក​យើង​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ពេញ​កន្លងមក - ទិដ្ឋភាព​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ ភ្ញៀវ​អន្តរជាតិ សប្បាយរីករាយ​លេង​កម្សាន្ត សង្ក្រាន្ត​វត្តភ្នំ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ​  និង​លោកជំទាវ បាន​អញ្ជើញ​ជា​អធិបតី​បើក​សង្ក្រាន្ត​អូររាំងឪ​ឆ្នាំ​២០២៥ - លោកជំទាវ ងិន លី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​៖ រាជរដ្ឋាភិបាល តែងតែ​យកចិត្តទុកដាក់​ការ​លើ​កម្ពស់​សុខមាលភាព​ប្រជាពលរដ្ឋ តាមរយៈ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​សុខភាព ការពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម ប្រព័ន្ធ​អាហារ អាហារូបត្ថម្ភ ការអភិវឌ្ឍ​ប្រកបដោយ​ភាព​ធន់ ការកសាង​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ការលើកកម្ពស់​សមភាព​យេនឌ័រ​ប្រកបដោយ​បរិយាប័​ន្ន​ - ត្ត​ម​សេនី​យ៍​ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ ផែនការ​ការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារ​បំពាក់ ដើម្បី​ត្រៀម​បំពេញ​បេសកកម្ម​ចំពោះមុខ​! - កម្មវិធី​អាជីវកម្ម​ចល័ត និង​កម្មករ​សំណង់​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ បានរៀបចំ​កិច្ចប្រជុំ​បូក​សរុប​ការងារ​ត្រីមាស​ទី​១ និង​ការងារ​ពង្រឹង​រចនាសម្ព័ន្ធ​ - ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញ​ចូលរួម​ពិធីសូត្រមន្ត​ចម្រើន​នូវ​សិរី​សួស្ដី ក្នុងឱកាស​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ រួមមាន មេបញ្ជាការរង អាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ តំណាងឲ្យ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងមូល ចូល​សូម​គោរព​ជូន​ពរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា​ - កម្ពុជា​និង​អឺរ៉ុប​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​បៃតង​នៅ​កម្ពុជា​ - លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ លោក​មេបញ្ជាការរង និង​ជា​នាយសេនាធិការ លោក​មេបញ្ជាការរង ប្រធាន​មន្ទី​រទាំង​៧ នាយ​ការិយាល័យ​ជំនាញ មេបញ្ជាការ វរ​សេនា​តូច កងរាជអាវុធហត្ថ​ចល័ត ចូលរួម​ស្តាប់​ការប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត តួនាទី​ភារកិច្ច​ការងារ​ធ្វើកំណែទម្រង់ និង ការកសាង​អង្គភាព ត្រីមាស​ទី​២ ឆ្នាំ​២០២៥ តាមរយៈ Video Conference ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា
0

លោក​អធិការ​ស្រុក​កៀនស្វាយ វរសេនីយ៍ឯក ព្រំ សំណាង ឆ្លើយបំភ្លឺ និង​បដិសេធ​ចំពោះ​ការផ្សព្វផ្សាយ​ថា លោក​មិន​បាន​ធ្វើការ​ជូន​ប្រជាពលរដ្ឋ​ពលរដ្ឋ​រងគ្រោះ​ករណី​ដែល​ត្រូវ​លួច​ថតរូប​អាក្រាតកាយ​មុជទឹក ដោយ​ថា ជនសង្ស័យ​ត្រូវជា​បងប្អូន​ធម៌​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កណ្ដាល ៖ លោក​អធិការ​ស្រុក​កៀនស្វាយ វរសេនីយ៍​ឯក ព្រំ សំណាង បាន​ឆ្លើយបំភ្លឺ​មក​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​ដោយ​មាន​សារព័ត៌មាន​មួយ​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី 4​កញ្ញា​ឆ្នាំ 2021 ករណី​លួច​មើល​ស្ត្រី​ជនរងគ្រោះ គេ​ងូតទឹក​ដោយ​អាក្រាតកាយ និង​ប្រើ​ទូរ​ស័ព្ទ​ថត​កន្លងមកនេះ គឺ​ក្នុង​អត្ថបទ​បាន​បញ្ជាក់ថា លោក​អធិការ​ស្រុក​កៀនស្វាយ​ព្រំ សំណាង ថា​មិន​បាន​ធ្វើការ​ជូន​ប្រជាពលរដ្ឋ​ពល​នូវ​ករណី​ខាងលើ ហើយក៏​មាន​ពាក្យ​ចចាមអារ៉ាម​មួយទៀត​ផងដែរ​ថា លោក​អធិកា​ស្រុក​កៀនស្វាយ​ព្រំ​សំណាង​ត្រូវជា​បងប្អូន​ធម៌​ជាមួយនឹង​ជន​ត្រូវ​ចោទ ឈ្មោះ អ៊ុន បូ​រេ​ន ហៅ (​ហ៊ីង​) ។ នេះ​តាម​ការឆ្លើយបំភ្លឺ​របស់​លោក​វីរៈ​សេនីយ៍​ឯក​អធិការ​ស្រុក​កៀនស្វាយ ព្រំ សំណាង បាន​ធ្វើ​ការបដិសេធ​ទាំងស្រុង​គឺ​លោក​មិន​ដែល​ស្គាល់ឈ្មោះ អ៊ុន បូ​រេ​ន ហៅ​(​ហ៊ីង​) នោះទេ ហើយក៏​ពុំ​ដែល​ក៏​មិន​ដែល​រាប់អាន​គ្នា​ជា​បងប្អូន​ធម៌​នោះទេ តាម​ការស្រាវជ្រាវ​និង​សាកសួរ​យកចិត្តទុកដាក់​របស់​បងប្អូន​សារព័ត៌មាន​របស់​យើង​សាកសួរ​ចម្លើយ​របស់​ជ​ន​ត្រូវ​ចោទ ឈ្មោះ អ៊ុន បូ​រេ​ន បាន​ឆ្លើយ​បំភ្លឺ​ថា​រូបគេ​ក៏​ពុំដែល​បាន​ជួប​ឬ​ស្គាល់​មាន​ទំនាក់ទំនង​គ្នា​ជា​បងប្អូន​ធម៌​ជាមួយ​លោក​អធិការ​ស្រុក​កៀនស្វាយ ព្រំ សំណាង ដែរ​គ្រាន់តែ​ក្នុងនាម​ប្រជាពលរដ្ឋ​ធ្លាប់​ឮ​ធ្លាប់​ស្គាល់​ឈ្មោះ​ថា​លោក​អធិកា​ររ​វរសេនីយ៍ឯក​ព្រំ សំណាង​ជា​អធិការ​នៅក្នុង​ស្រុក​គៀន​ស្វាយ​តែ​ប៉ុណ្ណោះ​។​

​ដោយ​ករណី​លួច​មើល​ស្ត្រី​ជនរងគ្រោះ​កំពុងតែ​ងូតទឹក ងូតទឹក​ដោយ​អាក្រាតកាយ នឹង​ប្រើ​ទូរស័ព្ទ​ថត​នេះ បាន​កើត​ហេតុ​ឡើង​នៅ​ល្ងាច​ថ្ងៃទី 14 ខែ​សីហា​ឆ្នាំ 2021​នេះ​លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី 15 ខែ​សីហា​ឆ្នាំ 2021​អាជ្ញាធរ​ភូមិ​តារា​ឃុំ​គរ​គី ស្រុក​កៀនស្វាយ​ខេត្ត​កណ្ដាល បាន​រាយការណ៍​ជូន​លោក​អធិការ​ស្រុក​កៀនស្វាយ ព្រំ សំណាង ក៏​បាន​ដឹកនាំ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល សហការ​ជាមួយនឹង​ក្រុមប្រឹក្សា​ឃុំ​គគីរ​ជំទប់​ទី​ពីរ​នឹង​តំណាង​ឲ្យ​អង្គការ​ស្ត្រី​មាន​វិបត្តិ​ចុះ​ទៅ​ដល់​ទីតាំង​កន្លែង​កើតហេតុ​ជួប​នឹង​សាកសួរ​ជាមួយ​ជនរងគ្រោះ​និង​ពិនិត្យ​នៅ​នឹង​កន្លែងកើតហេតុ​ក៏​ពុំ​ទាន់​មាន​ភស្តុតាង​អ្វី​អាច​បញ្ជាក់​ថា​ករណី​ខាងលើ​នេះ​ពិត​មែន​ឬ​មិន​ពិត​នោះ​ក៏​មិនទាន់​ដឹង​ដែរ​។​

​បន្ទាប់មក លោក​អធិកា​ស្រុក​កៀនស្វាយ ព្រំ សំណាង ក៏​ដុតដៃដុតជើង​បាន​បញ្ជារ​ឲ្យ​អោយ​ផ្នែក​ជំនាញ​ចុះ​ធ្វើ​កិច្ច​ការងារ​ចុះ​ស្រាវជ្រាវ​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ឲ្យបាន​ច្បាស់លាស់ និង​ត្រឹមត្រូវ​តម្លាភាព​បំផុត​ដើម្បី​រក​ជនល្មើស​ពិតរ​ក​ភាពយុត្តិធម៌​ជូន​ជនរងគ្រោះ​នឹក​រក​ភស្តុតាង​ដាក់បន្ទុក​ទៅលើ​ជន​ដែល​គេ​ត្រូវ​ចោទ​ឲ្យ ដោយ​ពុំ​បាន​គេចវេស​មិន​ដោះស្រាយ​ជូន​ជនរងគ្រោះ​នោះដែរ​។​

​ក្នុងនាម​យើង​ជា​អ្នកសារព័ត៌មាន​ត្រូវ​ធ្វើ​តាម​វិជ្ជាជីវៈ​មិន​ត្រូវ​ផ្សាយ​លំអៀង​យក​ព័ត៌មាន​តែ​ម្ខាង​យើង​ត្រូវ​ស៊ើប​ឲ្យដឹង​ឫសគល់​ទើប​ជា​ព័ត៌មា​ន​ពិត ៕
​សូម​អរគុណ​???!

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល