ទាន់ហេតុការណ៍
ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd. - ដោយសា​របាយការណ៍​មិន​ពិត​បែប​នេះ ទើប​ធ្វើឲ្យ​វិវាទ​ដីធ្លី​មិន​អាច​ដោះស្រាយ​បញ្ចប់​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៥ និង​ប្រកាស​មុខតំណែង បំពាក់​ឋានន្តរសក្តិ ប្រគល់​ប័ណ្ណ លិខិត​សរសើរ ជូន​ដល់​យោធិន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​!
0

លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រខេត្ត​កណ្ដាល​ដឹកនាំ​មន្ត្រី​ជំនាញ​ចូលរួម​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត សម្រាប់​រយៈពេល​៩​ខែ នៃ​ឆ្នាំ​២០២១

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កណ្តាល​៖ លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចូលរួម​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត សម្រាប់​រយៈពេល​៩​ខែ នៃ​ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​។​

​នា​ឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត​បាន​ណែនាំ និង​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​ក្រុង​-​ស្រុក ក្នង​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ​ត្រូវ​គិតគូរ​អំពី​ចង្ហាន់ និង​ទេយ្យវត្ថុ​នានា ប្រគេន​ដល់​ព្រះសង្ឃ​នៅ​តាម​បណ្តាល​វត្ត​អារាម​នានា​ក្នុង​មូលដ្ឋាន​ខ្លួន ពីព្រោះ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ផ្អាក​ការរៀបចំ​ពិធី​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩ ចំពោះ​ប្រជាពលរដ្ឋ ដែល​ត្រូវ​ទៅ​វត្ត​អារាម​តែ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រូវ​អនុវត្ត​ឲ្យបាន​ត្រឹមត្រូ​វ​តាម​វិធាន​សុខាភិបាល ដើម្បី​ការពា​រកា​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ចូល​ក្នុង​សហគមន៍​។ ជាពិសេស​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ ត្រូវ​បន្ត​ខិតខំ​បង្ក្រាប​បទល្មើស ក៏ដូចជា​ល្បែងស៊ីសង​គ្រប់​ប្រភេទ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ផលប្រយោជន៍​ប្រទេសជាតិ និង​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ​។​

ជាងនេះទៀត​ឯកឧត្តម​បានលើកឡើង​ដូច្នេះ ក្នុងឱកាស​ដែល​ឯកឧត្តម​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​កណ្តាល សម្រាប់​៩​ខែ នៃ​ឆ្នាំ​២០២១ នា​ព្រឹក​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២១ នៅ​សាលាខេត្ត​កណ្តាល តាម​ប្រព័ន្ធ Online Zoom ដោយ​មាន​ការចូលរួម​ពី ឯកឧត្តម​អភិបាលរង​ខេត្ត អភិបាលក្រុង​-​ស្រុក​ទាំង ១១ កងកម្លាំង​ទាំង​បី មន្ត្រី​ពាក់ព័ន្ធ និង​មន្ទីរ​ជុំវិញ​ខេត្ត​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​ស្នើ​ឲ្យ​អជ្ញាធរ ក្រុង​-​ស្រុក ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​
​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា ពិសេស​បញ្ហា​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឲ្យមាន​ប្រសិទ្ធភាព ទាន់ពេលវេលា និង​ទទួលបាន​លទ្ធផល​ល្អប្រសើរ កងកម្លាំង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ទាំងអស់ ត្រូវ​បង្កើន​ការខិតខំ​យ​យកចិត្តទុកដាក់​បន្តទៀត លើ​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​និង ពង្រឹង​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យបាន​ល្អ​ប្រសើ​រ និង​ត្រូវ​បន្ត​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ ឲ្យ​នាំ​គ្នា​អនុវត្ត​តាម ការណែនាំ​របស់​ក្រសួង​សុខាភិបាល រស់នៅ​ដោយ​ប្រកាន់ខ្ជាប់​នូវ​អនាម័យ​ខ្ពស់ ត្រូវ​នាំគ្នា​អនុវត្ត តាម​វិធានការ​ការពារ​របស់ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យបាន​គ្រប់ៗ​គ្នា គឺ ៣​កុំ និង​៣​ការពារ ដើម្បី​រួចផុត​ពី​ការឆ្លង​រីករាយ​ដា​នៃ​ជំងឺ​កូវី​ដ​-១៩ ចូល​ក្នុង​សហគមន៍​។​

​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​ឯកឧត្ដម​បាន​ពិនិត្យ​ពិភាក្សា អំពី​ផែនការ​ការពារ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះ ឈ្មោះ​បោះឆ្នោត និង​ការផ្តល់​សុពលភាព​លើ​បញ្ជី​បោះឆ្នោត ឆ្នាំ​២០២១ និង​បាន​ផ្សព្វផ្សាយ​អំពី សេចក្តីណែនាំ​រួម​លេខ ០២៦ គ​.​ជ​.​ប ស​ណន ចុះ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២១ របស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ស្តីពី​ការ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន​សម្រាប់​បម្រើ​ឱ្យ​ការ អនុវត្ត​ផែនការ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២១​នាពេល​ខាងមុខ​នេះ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល