កណ្ដាល ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី 30 ខែកញ្ញាឆ្នាំ 2021 នេះលោក អ៊ូ ឈាង គណៈអភិបាលស្រុកគៀនស្វាយ អមដំណើរដោយលោកអធិការស្រុកកៀនស្វាយ វរៈសេនីយ៍ឯក ព្រំ សំណាង ដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងព្យាបាលជំងឺកូវីដ 19 ដែលត្រូវរើ ពីសាលាបឋមសិក្សាគគីរ រួមមានចំនួនមនុស្សចំនួន 61 នាក់ ទៅដាក់នៅទីតាំងថ្មីនៅចំណុចភូមិស្រែអំពិល ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅទីតាំងវត្តពុទ្ធមណ្ឌលធម្មទូតកម្ពុជា ៕