ថ្នាក់ដឹកនាំ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានផ្តួចផ្តើមគំនិតប្រមូលបច្ច័យ ហើយនឹងដង្ហែផ្កាប្រាក់សាមគ្គី ប្រគេន ព្រះគ្រូចៅអធិការវត្តព្រហ្មចារីយ៍ ហៅព្រែកក្របៅ ស្ថិតនៅឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃសីលស្អែកនេះ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២រសៀល ដើម្បីចូលរួមកសាងសាលាឆាន់សសរ១០០ដើម ដែលកំពុងសាងសង់បង្ហើយ គ្រោងចំណាយថវិកាសរុបប្រមាណ១លានដុល្លាអាមេរិក។
សមាគមសូមអំពាវនាវ ពុទ្ធសាសនិក សប្បុរសជន មេត្តាជួយចូលបច្ច័យកសាងបន្ថែមទៀត ដើម្បីអោយការសាងសង់រួចរាល់ជាស្ថាពរឆាប់ៗ ទុកជាកេរមរតកបម្រើសាសនាព្រះសម្មាសម្ពុទ្ធជាទីគោរពសក្ការរបស់យើង។
សម្រាប់បងប្អូន ដែលចង់ចូលរួមចាប់មគ្គផល សូមទំនាក់ទំនង លោក ថាំង ប៊ុនសុង អគ្គលេខាធិការ លេខ 012 25 38 87 (Telegram and WhatsApp) ឬ លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា 097 32 56 333 ៕