កណ្ដាល ៖ ដោយមានបទបញ្ជាពីលោកអធិការស្រុកកៀនស្វាយលោក ព្រំសំណាង នឹងចុះដឹកនាំផ្ទាល់លោកអធិការរង ទទួលបន្ទុកគ្រឿងញៀន អឿន អាន និងលោកមេប៉ុស្តិ៍កំពង់ស្វាយ
-នៅថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២១ ចំណុច ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្ត កណ្តាល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពង់ស្វាយសហការណ៍ជាមួយកម្លាំងជំនាញគ្រឿងញៀនអធិការដ្ឋាននគរបាលស្រុកកៀនស្វាយនឹងប្រជាការពារ បានចេញល្បាតក្នុងភូមិសាស្ត្រនឹងស្រាវជ្រាវរកមុខសញ្ញាដែលមានដីកាបង្គាប់អោយចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ។
១/ ដីកាបង្គាប់អោយចាប់ខ្លួនលេខ ៤៦៤ ដកចបខ ចុះថ្ងៃទី២៩/០៨/២០១៨ ពេជ ម៉ារ៉ែនចៅក្រមស៉ើបសួរនៃសាលាតំបូងខេត្តកណ្តាល ។
២/ ដីកាបង្គាប់អោយចាប់ខ្លួនលេខ ៣៥០ ចុះថ្ងៃទី០៣/០៧/២០១៨ ចេញដោយលោក គឹម រត្ន័ណារិន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ។
ពេលជិះល្បាតដល់ចំណុចផ្លូវ១១០ ភូមិ ព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ក៍បានជួបប្រទះមុខសញ្ញាឈ្មោះ សារី យូសេង ភេទប្រុសកំពង់ឈប់ម៉ូតូដោយមានគ្នាម្នាក់ទៀតដែលមានឈ្មោះ ស្រេង ចន្ធា ភេទប្រុសនៅលើម៉ូតូជាមួយគ្នាពេលនោះកំលាំងក៏បានចុះទៅឃាត់ខ្លួនជនសង្ស័យ ប៉ុន្ដែពេលសមត្ថកិច្ចដើរទៅជិតដល់ ជនសង្ស័យទាំងពីរនាក់មានការភ័យស្លន់ស្លោរបានរត់ចោលម៉ូតូ ។
ពេលនោះ កម្លាំងសមត្ថកិច្ចចាប់បានម្នាក់ឈ្មោះ ស្រេង ចន្ធា ភេទ ប្រុសនៅអង្គុយលើម៉ូតូ នឹងម្នាក់ទៀតឈ្មោះ សារី យូសេង ភេទប្រុស បានរត់គេចខ្លូនចូលទៅតាមកន្លែងសិប្បកម្មផលិតដែកស្ពាន់ ជិតកន្លែងកើតហេតុ រត់បានចម្ងាយប្រហែល២០០ម៉ែត្រ ក៏កម្លាំងសមត្ថកិច្ចចាប់បានជនសង្ស័យម្នាក់ទៀត សារី យូសេង ទៅតាមចម្លើយសារភាពរបស់ឈ្មោះ ស្រេង ចន្ធា ដែលជាជនសង្ស័យបានសារភាពថាខ្លួនបានឃើញឈ្មោះ សារី យូសេង ភេទប្រុស ពេលរត់ទៅឃើញ យកដៃលូកចូលក្នុងហោប៉ៅខោហើយបោះចោល ថង់ផ្លាស្ទិចពណ៍ផ្កាឈូកមួយនៅក្នុងសិប្បកម្មផលិតដែកស្ពាន់ជិតរបងថ្ម ចំណែកម្ចាស់សិប្បកម្មផលិតដែកស្ពាន់ឈ្មោះ ផឹង វណ្ណា ភេទប្រុស ក៏ឆ្លើយបំភ្លឺដែលថា ពិតជាឃើញឈ្មោះ សារី យូសេង ភេទប្រុស ពេលរត់ទៅឃើញយកដៃលូកហោប៉ៅ បោះថង់ផ្លាស្ទិចពណ៍ផ្កាឈូក០១ចោលទៅក្នុងសិប្បកម្មផលិតដែកស្ពាន់ពិតប្រាកដមែនដែរ ។
បន្ទាប់មក កម្លាំងជំនាញគ្រឿងញៀននគរបាលស្រុកនិងកម្លាំងប៉ុស្ដិ៍រដ្ឋបាលបានចាប់យកថង់ផ្លាស្ទិចពណ៏ផ្កាឈូកនោះមកឆែកមើលហើយពិតជាបានឃើញសង្ស័យថាជាប្រភេទថ្នាំញៀន(ម៉ាទឹកក) ២ថង់ផ្លាស្ទិចពណ៏ស ប៉ុនកញ្ចប់ច្រកប៊ីចេងពិតប្រាកដមែនបន្ទាប់មកកំលាំងជំនាញសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយដើម្បីធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ស្រេង ចន្ធា ភេទ ប្រុស បានឆ្លើយសារភាពថាពិតជាបានឃើញ ឈ្មោះសារី យូសេង ពេលរត់ទៅឃើញយកដៃលូកចូលខោប៉ៅខោយក ថង់ផ្លាស្ទិចដែលច្រកថ្នាំញៀន(ម៉ាទឹកកក)មាននៅក្នុងនោះពីកញ្ចប់ធំបោះចោលជិតរបងថ្មមួយកន្លែងក្នុងសិប្បកម្មផលិតដែកស្ពាន់ពិតប្រាកដមែន ហើយកន្លងមកជនសង្ស័យឈ្មោះសារី យូសេង ភេទប្រុស ជាមុខសញ្ញាប្រើប្រាស់នឹងជួញដូរនូវសារធាតុញៀននឹង ធ្នាប់ជាប់ពន្ធធនាគារម្តងរួចមកហើយ ។
តាមចំលើយសារភាពរបស់ជនសង្ស័យឈ្មោះសារី យូសេង ភេទប្រុស មិនព្រមឆ្លើយសារភាពថាថ្នាំញៀន(ម៉ាទឹកកក) ០២កញ្ចប់ធំនោះជារបស់ខ្លួនទេ ។
បន្ទាប់ពីរសួរនាំរួច ជនសង្ស័យទាំងពីនាក់រួមទាំងវត្ថុតាងបានបញ្ជូនទៅកាន់អធិការដ្ឋានគរបាលស្រុកកៀនស្វាយដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។
ជាចុងក្រោយ ប្រជាពលរដ្ឋនៅក្នុងឃុំកំពង់ស្វាយទាំងមូលមានចិត្តរីករាយដែលមានមេប៉ុស្តិ៍មួយរូបល្អគោរពតាមភារកិច្ចយ៉ាងខ្ជាប់ជួនបង្ក្រាបបានរាល់បទល្មើសក្នុងភូមិឃុំមានសុវត្ថិភាព ៕