ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ កិច្ចប្រជុំប្រចាំខែរបស់ស្នងការដ្ឋាននគរបាលខេត្ដ ស្ថិតក្រោមអធិបតីភាព លោកឧត្ដសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដ និងមានសមាសភាពចូលរួម ពីលោក លោកស្រី ស្នងការរង លោកនាយការិយាល័យ លោកអធិការ ក្រុង ស្រុក និងជំនាញពាក់ព័ន្ធវត្ដមានសរុប ៦២នាក់។
របៀបវារៈនៃកិច្ចប្រជុំ៖
-អានប្រកាសស្ដីពីការដាក់វិន័យ ដកហូតមុខតំណែង បណ្ដេញចេញពីក្របខណ្ឌនគរបាលជាតិ
-អានប្រកាសស្ដីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្ដិ ជូនមន្ដ្រីនគរបាលជាតិ
-អានរបាយការណ៍លទ្ធផលបូកសរុបការងារ ប្រចាំខែកញ្ញា
-អានសេចក្ដីណែនាំស្ដីពី វិធានការការពារ សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម ក្នុងពិធីបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២១
-ផែនការកិច្ចការពារ ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១
ផែនការ ត្រៀមសភាពការណ៍ កិច្ចការពារដំណេីរការនៃការបោះឆ្នោត ការប្រកួតកីឡា អាស៊ី អាស៊ានហ្គេមនិងកិច្ចការសំខាន់ៗមួយចំនួនទៀត ដែលកម្ពុជានិងត្រូវប្រារព្ធ រៀបចំជាម្ចាស់ផ្ទះក្នុងពេលខាងមុខនេះ
លោកឧត្ដមសេនីយ៍ ស្នងការ បានធ្វើការណែនាំនិងសង្កត់ធ្ងន់ចំពោះកងកម្លាំងនគរបាលក្រោមឱវាទ បន្ដពង្រឹងលើការងារចំពោះមុខ ៖
១-បន្ដអនុវត្ដនូវវិធានការសុខាភិបាល សុវត្ថិភាព លើ ៣ការពារនិង៣កុំ
២-ការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈសង្គម ក្នុងឱកាសបុណ្យបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ ខាងមុខ ធានាឱ្យបានភាពសុខដុមរមនា ស្ថេរភាពសង្គម ទាំងការជៀសផុតពីការរីកដាលនៃជំងឺឆ្លង កូវីដ-១៩ និងជំងឺឆ្លងបម្លែងថ្មី Delta
៣-ការរៀបចំផែនការ ដើម្បីត្រៀមសំរាប់ការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោត ការផ្ដល់ឯកសារអត្ដសញ្ញាណប័ណ្ណ ដើម្បីបម្រើកិច្ចការនេះ
៤-ការកសាងផែនការអនុវត្តសម្រាប់ការងារចំពោះមុខរបស់ជំនាញនិមួយៗ ការបង្ការ ការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីច្បាប់ចរាចរណ៍ ការចូលរួមសហការ ក្នុងស្មារតីរួម ការលុបបំបាត់អំពើលេងល្បែងស៊ីសង ការប្រើប្រាស់គ្រឿងញៀន ចោរលួច និងបទល្មើសព្រហ្មទណ្ឌ មួយចំនួនទៀត។
៥-ការចូលរួមក្នុងនាមពលរដ្ឋល្អ ភូមិឃុំសង្កាត់ មានសុវត្ថិភាព ការបង្កើតអោយមានបរិយាកាសក្នុងការធ្វើអោយបាននូវភាពប្រសើរឡើងវិញ ការបង្ការទប់ស្កាត់ ចលនាឧទ្ទាមក្រៅច្បាប់ បដិវត្តន៍ពណ៌នៅកម្ពុជា ធានាការពាររាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីរការបោះឆ្នោត ពង្រឹងនីតិរដ្ឋនៅកម្ពុជានិងការចូលរួមទប់ស្កាត់អោយខានតែបាននូវរីករាលដាលនៃជំងឺកូវីដ មកក្នុងសហគមន៍ ៕
#កម្ពុជាមានសុខសន្ដិភាពបរិបូរណ៌
#អរគុណសន្ដិភាព