នារសៀលថ្ងៃពុធ ០២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Zoom Meeting ) ស្ដីពីការរឹតបន្តឹងងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចំពោះការដ្ឋានសំណង់គ្រប់ប្រភេទក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីអនុវត្តតាមសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានី លិខិតលេខ០២០/០២១ សណន ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ដោយមានការចូលរួមពីមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ គណៈអភិបាលខណ្ឌទាំង១៤ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងម្ចាស់បុរីទាំងអស់ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។