សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សូមថ្លែងអំណរគុណ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និង លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដែលមានទឹកចិត្តមេត្តាករុណា ទទួលយកសំណូមពររបស់សមាគម ហើយបានជួយសម្រួលឲ្យមានការដោះលែង លោក មិន ធី ចាងហ្វាង គេហទំព័ររស្មីបន្ទាយដែក ដែលត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនមកសួរនាំ ជ្រៀតជ្រែកកិច្ចការសមត្ថកិច្ច នៅឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី០២ ខែ កក្កដា ឆ្នាំ២០២១។
សូមជម្រាបថា បន្ទាប់ពីខិតខំសម្របសម្រួលលោក ទេស វិបុល ប្រធានសមាគម និង លោក ថាំង ប៊ុនសុង អគ្គលេខាធិការ បានអញ្ជើញមក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីធានា និងទទួល លោក មិន ធី ព្រមទាំងផ្តល់អាហារ និង ដាក់លិខិតថ្លែងអំណរគុណលោកស្នងការផងដែរ។
សមាគម សូមអំពាវនាវបងប្អូនអ្នកសារព័ត៌មានទាំងអស់គ្នា ចូលរួមសហការល្អជាមួយអាជ្ញាធរពេលចុះបំពេញការងារ និង គោរពច្បាប់ជាគោល លិខិតបទដ្ឋានគតិយុត្តិនានា និង ក្រមសីលធម៌វិជ្ជាជីវៈព័ត៌មាន ឲ្យបានខ្ជាប់ខ្ជួនជាពិសេស អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន « កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»។
ដោយ ៖ ស៊ិន ខ្វាន់ឆា
ផ្តល់ព័ត៌មានតាមរយៈ 010840732,0977620035