ទាន់ហេតុការណ៍
កម្លាំង​ប៉ុស្តិ៍​គគីរ​ធំ​និង​សហកា​រណ៍​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​កៀនស្វាយ​ធ្វើកា​រ​បង្គ្រាប​គ្រឿងញៀន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ - ​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡា​ញ និង​ឡូតូ ចាប់​បើក​ដំណើរការ​លេង​វិញ​ហើយ ក្រោយ​ស្ងាត់​បាន​មួយ​ចំអិន​កំពិស លោក​អធិការ​ខណ្ឌ​អើយ​បាន​ជ្រាប​ដែររឺទេ​ទាន​? - កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ ស្ដីពី​ការលើកកម្ពស់​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ឆ្នាំ​២០២៤-២០២៨ របស់​ក្រសួង​មហាផ្ទៃ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ - ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ឡាវ​-​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ​ឡាវ​ - ​ភាព​ស្អាត​នៃ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​បាន​ផ្សព្វផ្សាយ​ដល់​ទីតាំង​វប្បធម៌​និង​ធម្មជាតិ​នៅ​តាម​តំបន់ការពារធម្មជាតិ​ - លោក​វរសេនីយ៍ ញឹម ប៉ក់ តាំងខ្លួន​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​សត្វ​ជ្រូក​ដ៏​ធំ បង្ករ​ព្យុះភ្លៀង​នៅ​ខេត្ត​ជាប់​ព្រំប្រទល់​នៃ​ប្រទេស​ថៃ មាន​អំណាច​ប៉ុណ្ណា​.? - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាអោយ​អនុប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ប្ដេជ្ញា​ចូលរួម​ចំណែក​គាំទ្រ​កម្ពុជា​ក្នុង​ការរៀបចំ​កីឡា​យុវជន អូឡាំពិក​អាស៊ី​នា​ឆ្នាំ​២០២៩ (the Asian Youth Games) - ​សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស​ចិន
0

ពិត​ជា​សាហាវ​មែន​! ទាហាន​មួយក្រុម​បាន​បាញ់​មកលើ​ប្រជាពលរដ្ឋ​ដែល​ទៅ​រារាំង​គ្រឿងចក្រ​មិន​កាយ​ព្រំ​ដី​បណ្តាលឲ្យ​រងរបួស​ធ្ងន់​ម្នាក់​

ពិត​ជា​សាហាវ​មែន​! ទាហាន​មួយក្រុម​បាន​បាញ់​មកលើ​ប្រជាពលរដ្ឋ​ដែល​ទៅ​រារាំង​គ្រឿងចក្រ​មិន​កាយ​ព្រំ​ដី​បណ្តាលឲ្យ​រងរបួស​ធ្ងន់​ម្នាក់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កណ្តាល​÷ មាន​ករណី​ហឹង្សា​រវាង​ប្រជាពលរដ្ឋ​នឹងទាហាន​នៅ​ចំណុច​ភូមិ​អង្គ​ស្រែ​ពោធិ ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ។​

​យោងតាម​ប្រភព​ព័ត៌មាន​បានឲ្យដឹង​ថា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ៨​រោច ខែ​ជេស្ឋ ឆ្នាំ​ឆ្លូវ ត្រី​សក័ ព ស​២៥៦៥ វេលា​ម៉ោង​៩.៣០​នាទី ត្រូវ​នឹង​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២១​នេះ មាន​ករណី​ហឹង្សា​ដោយ​ប្រដាប់​អាវុធ​រវាង​ទាហាន​មួយក្រុម​នៅ​សាលា​បច្ចេកទេស​សម្តេច​តេជោ​ហ៊ុនសែន​
(​ទន្លេ​កា​ទឹល​) នឹង​ពលរដ្ឋ​ប្រមាណ​ជាង​៣០០​គ្រូ​សារ​ប្រដាប់​ដោយ​កាំបិត​ពូថៅ​ចបជីក​កាន់​នៅ​នឹង​ដៃ ។​ល​។​

​មុនពេល​កើតហេតុ​ពួក​គាត់​ឃើញ​គ្រឿងចក្រ​អេស្កាវ៉ាទ័រ​មួយ​គ្រឿង​កំពុងតែ​ធ្វើ​សកម្មភាព​កាយ​ព្រំដី​កំពុង​មាន​ទំនាស់​ថ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​នឹង​ទាហាន​ឃើញ​ដូច្នេះ​ពួកគាត់​ក៏​បាន​ទៅ​ស្នើសុំ​កុំ​ទាន់​ឲ្យធ្វើ​សកម្មភាព​អ្វី​ទាំងអស់​ដោយ​រង់ចាំ​ធ្វើការ​ដោះស្រាយ​ឲ្យ​ចប់សព្វគ្រប់​សិន​ប៉ុន្តែ​ភាគី​ខាង​ទាហាន​មិន​ស្ដាប់​ការ​អង្វរករ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ​។​

​ក៏​ស្រាប់តែ​ឃើញ​ទាហាន​មួយ​ក្រុម​ប្រដាប់​ដោយ​កាំភ្លើង​គ្រប់​ដៃ​បាន​បាញ់​ឡើង​ទៅ​លើ​ដើម្បី​គំរាម​ប្រជាពលរដ្ឋ ហើយ​ក៏​រាលកៃ​ត្រូវ​ប្រជាពលរដ្ឋ​ចំ ស្មា​ផ្នែក​ខាងក្រោយ​រងរបួស​ធ្ងន់​ម្នាក់​
​ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់​មានឈ្មោះ មុំ​ចន្ថា​ភេទ​ប្រុស អាយុ ៥១ ឆ្នាំ​មុខរបរ​ធ្វើស្រែ​មាន​ទីលំនៅ​ភូមិ​អង្គ​ស្រែ​ពោធិ ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល រងរបួស​ធ្ងន់​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​ដឹក​តាម​ម៉ូតូ​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​

​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​ស្នើសុំ​សម្ដេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​មេត្តា​ជួយ​រក​យុត្តិធម៌​ជូន​ពួកគាត់​ផង​។​

អង្គភាព​សារព័ត៌មាន យើងខ្ញុំ​មិនអាច​ទំនាក់ទំនង​ទៅ​សាលា​បច្ចេកទេស​
(​ទន្លេ​កា​ទឹល​) ដើម្បី​បកស្រាយ​បាន​នោះ​ទេ​ដោយសារ​តែ​ពុំ​មាន​លេខ​ទូរស័ព្ទ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល