ខេត្តកណ្តាល ៖ រសៀលថ្ងៃ ពុធ៧រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងទទួលយកថវិកា ពីមន្ទីរអង្គភាពជុំវិញខេត្តមួយចំនួននិង រដ្ឋបាលស្រុកកៀនស្វាយ ព្រមទាំងសប្បុរសជន ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងគោលបំណងចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ពិសេសគឺក្នុងឱកាសខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ”។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានថ្លែងអំណរគុណដល់ មន្ទីរអង្គភាពជុំវិញខេត្តមួយចំនួន រដ្ឋបាលស្រុកកៀនស្វាយ និងសប្បុរសជន ដែលបានបរិច្ចាគនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលនៅពេលនេះ។
ឯកឧត្តម បន្តថា មន្ទីរអង្គភាពជុំវិញខេត្តមួយចំនួន រដ្ឋបាលស្រុកកៀនស្វាយ និងសប្បុរសជន បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបម្រើប្រជាពលរដ្ឋដោយស្មោះអស់ពីដួងចិត្ត ហើយថវិកាដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ក្នុងកាលៈទេសៈដែលខេត្តកណ្ដាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានរីករាលដាលនៅទូទាំងខេត្តកណ្ដាល ហើយតំបន់មួយចំនួន ត្រូវបានសម្រេចបិទខ្ទប់ ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ ចេញពីផ្ទះ និងបម្លាស់ទីពីផ្ទះមួយទៅផ្ទះមួយ ឬពីភូមិមួយទៅភូមិមួយឡើយ ដូច្នេះអំណោយទាំងអស់នេះ គឺពិតជាទាន់ពេលវេលា ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងប្រឈមទៅនឹងការខ្វះស្បៀងអាហារផងដែរ។
ថវិកាដែលមន្ទីរអង្គភាពជុំវិញខេត្តមួយចំនួន រដ្ឋបាលស្រុកកៀនស្វាយ និងសប្បុរសជនរួមមាន៖
១-លោកជំទាវឧកញ៉ា ហៀវ លន់ ថវិកាចំនួន ៣,០០០ $។
២-រដ្ឋបាលស្រុកកៀនស្វាយ ថវិកាចំនួន ៥,០០០ $។
៣-មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាល ថវិកាចំនួន ៥,០០០ $។
៤-មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកណ្តាល ថវិកាចំនួន ២,៥០០ $។
៥-មន្ទីរពាណិជ្ជកម្មខេត្តកណ្តាល បានឧបត្ថម្ភថវិកាចំនួន ១,៥០០$។
៦-មន្ទីរទេសចរណ៍ខេត្តកណ្តាល ថវិកាចំនួន ២,៤០០,០០០រៀល។
៧-ឯកឧត្តម ឡោក ហួរ និងលោកជំទាវ ថវិកាចំនួន ៨,៨៨៨$។
៨-លោក ស៊ឹម យាន និងភរិយា ថវិកាចំនួន ១,០០០,០០០រៀល។
៩-លោក អ៊ុក ពៅ និងភរិយា ថវិកាចំនួន ២,០០០,០០០រៀល។
១០-លោក អ៊ួន ងួន និងភរិយា ថវិកាចំនួន ២,០០០,០០០រៀល។
១១-លោក ហុង ប៉ោលីម និងភរិយា ថវិកាចំនួន ១,០០០,០០០រៀល ។
១២-លោក ហង្ស សារិទ្ធ និងភរិយា ថវិកាចំនួន ១,០០០,០០០រៀល ។
១៣-លោក គ្រី លីម និងលោក ហង្ស សុផល ថវិកាចំនួន ៨០០,០០០រៀល ។
១៤-លោក សេង តូនី ថវិកាចំនួន ១,០០០,០០០រៀល ។
១៥-លោក មឿន គីណាល់ ថវិកាចំនួន ១,០០០,០០០រៀល។
១៦-លោក នួន នឿន ថវិកាចំនួន ៦០០,០០០រៀល ។
១៧-លោក ហុង សេងទ្រី ថវិកាចំនួន ១០០$។
១៨-លោក សួន សុង ថវិកាចំនួន $៥០០ ។
១៩-លោក ស៊ាម ប៊ុនលោម ថវិកាចំនួន ២,០០០,០០០រៀល។
២០-លោក ប៉ាង ឆាយហេង និងភរិយា ថវិកាចំនួន ១,០០០,០០០រៀល៕