កណ្តាល÷កាលពីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ នៅក្នុងឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ប្រជាពលរដ្ឋជាច្រើនគ្រួសារបានធ្វើការតវ៉ាបិទផ្លូវជាតិលេខ១ ដោយទាមទារអោយមានការដោះលែង លោក ហូ សុខ ដែរត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនកាលពីល្ងាចថ្ងៃ៣០ ខែឧសភា ឆ្នាំ២០២១ ដែលជាតំណាងអ្នកតវ៉ាបញ្ហាដីធ្លីជាច្រើនគ្រួសារ។
ក្រោយមកក៏រំសាយទៅវិញក្រោមការចង្អុលបង្ហាញពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនគណ:អភិបាលខេត្តកណ្ដាល រួមទាំងមានការសម្របសម្រួលល្អរបស់លោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ជាមួយនឹងក្រុមប្រជាពលរដ្ឋរាប់រយនាក់ដែលតវ៉ាបិទផ្លូវ
គួរបញ្ជាក់ផងដែរ ក្នុងព្រឹត្តិការណ៍ធ្វើការតវ៉ានេះ មិនមានការប្រើហឹង្សា ព្រមទាំងមិនមាននរណាម្នាក់រងគ្រោះថ្នាក់អ្វីឡើយ ទាំងប្រជាពលរដ្ឋ និងសមត្ថកិច្ច។
ស្ថិតនៅក្នុងការសម្របសម្រួលនេះ ក្រុមប្រជាពលរដ្ឋបានសំដែងការយល់ស្របនឹងការសម្របសម្រួលរបស់ថ្នាក់ដឹកនាំខេត្តកណ្ដាល ហើយយល់ព្រមចូលខ្លួនដោះស្រាយនៅសាលាស្រុកកៀនស្វាយជុំវិញបញ្ហាដីធ្លីនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២១ស្អែកនេះ។