នាថ្ងៃ ព្រហស្បតិ៍ ១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជា ខេត្តកណ្តាល អញ្ជើញទទួលថវិកាពីបណ្តាសប្បុរសជនជាមន្ត្រីរាជការនៃមន្ទីរអង្គភាព ជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធ ដើម្បីជួយទ្រទ្រង់សកម្មភាពមនុស្សធម៌កាកបាទក្រហមកម្ពុជា។