នៅថ្ងៃច័ន្ទ ១៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទ នាំយកអង្ករ និងថវិកា ដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគល់ជូនគ្រួសារសព ចំនួន ០៧គ្រួសារ ដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ និង ឧបត្ថម្ភជូនទារក០១នាក់ បានវះកាត់ចេញពីផ្ទៃម្តាយបន្ទាប់ពីម្តាយទទួលមរណភាពដោយជម្ងឺកូវីត-១៩ ។
ក្នុងឱកាសដ៏ក្តុកក្តួលនេះ លោក អភិបាល បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង ឯកឧត្តម អភិបាលរាជធានីភ្នំពេញ នូវសេចក្តីទុក្ខដ៏ក្រៀមក្រំ សោកស្តាយ និងអាលោះអាល័យជាទីបំផុត និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់បងប្អូនប្រជាពលរដ្ឋដែលបានទទួលមរណភាព បានសោយសុខក្នុងទីឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។
អំណោយ និងថវិការបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមមាន ថវិកា ៥.០០០.០០០រៀល អង្ករ ៤បាវ ស្មើ ១០០គីឡូក្រាម ដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារសព និង ឧបត្ថម្ភថវិកា ជូនទារក០១នាក់ បានវះកាត់ចេញពីផ្ទៃម្តាយបន្ទាប់ពីម្តាយទទួលមរណភាព ថវិកាចំនួន ២,០០០,០០០រៀល។
ជាចុងបញ្ចប់ លោកអភិបាល បានជូនពរដល់ ដល់បង្អូនប្រជាពលរដ្ឋជាសាច់ញាតិគ្រួសារសព មានសុខភាបល្អ ជៀសឆ្ងាយ កុំអោយឆ្លងជម្ងឺ កូវីដ-១៩ នេះ។ ជាពិសេសចូលរួមអនុវត្ត ៣កុំ៣ការពារ និង២ចូលរួម ឲ្យបានគ្រប់ៗគ្នា ។