ទាន់ហេតុការណ៍
លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤”
0

​រដ្ឋបាល​រាជធានី​ភ្នំពេញ ចេញ​សេចក្ដីណែនាំ​ពង្រឹង​ការអនុវត្ត​វិធានការ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​វិធានការ​បង្ការ​-​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ ក្នុងឱកាស​ឈប់សម្រាក​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្តីណែនាំ ស្តីពី​ការ​រឹតបន្តឹង​ការអនុវត្ត​វិធានការ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ និង​វិធានការ​បង្ការ​-​ទប់ស្កាត់ ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​១៩ នៅក្នុង​ឱកាស​ឈប់សម្រាក នៃ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។ នេះ​បើ​តាម​សេចក្តីណែនាំ ដែល​បណ្តាញ​ព័ត៌មាន ទទួលបាន​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការណែនាំ​ដល់​ប្រជាពលរដ្ឋ យុវជន​-​យុវនារី កម្មករ​-​កម្មការិនី និង​សាធារណជន​ទាំងអស់ ត្រូវ​ចូលរួម​អនុវត្ត​វិធានការ​សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ និង​វិធានការ​បង្ការ​-​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវី​ដ​១៩ ដូចខាងក្រោម​៖

*​ទី​១៖ ត្រូវ​បង្កើន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ភ្លើងទៀន​-​ធូប ភ្លើងចង្ក្រាន ការប្រើប្រាស់​ប្រេងឥន្ធនៈ ឧស័​ន្ម ហ្គាស និង​ចរន្តអគ្គិសនី ដើម្បី​បង្ការ ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​ជាយថាហេតុ និង​ដើម្បី​បញ្ចៀស​ការបាត់បង់​ទ្រព្យ​សម្បត្តិ និង​អាយុជីវិត​ប្រជាពលរដ្ឋ​ទូទៅ​

*​ទី​២៖ ហាម​ដាច់ខាត​ការលេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​ការលេង​បាញ់​ទឹក ជន​ទឹក គប់​ស្យុង​ទឹក ប៉ាត​ម្សៅ លាប​ធ្យូង វាយ​ដោយ​រំពាត់ ឬ ឧបករណ៍​ផ្សេងៗ អុជ​ផាវ និង​គ្រឿងផ្ទុះ​ន​ផ្សេងៗ ដែល​ជា​សកម្មភាព​ខុស​ច្បាប់ និង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​សង្គមជាតិ​

*​ទី​៣៖ ចៀសវាង​ការធ្វើដំណើរ​ចេញ​ក្រៅ​លំនៅឋាន ឬ​ទី​សំណាក់​ដែល​មិនចាំបាច់ និង​ចៀសវាង​ការធ្វើ​ដំណើរ​កម្សាន្ត ឬ​ធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​ផ្សេងៗ ដែល​អាច​ជា​ហានិភ័យ​ខ្ពស់​នៃ​ការចម្លង​ជំងឺ​កូវី​ដ​-១៩ ទៅ​បុគ្គល​ដទៃ គ្រួសារ​ផ្សេង​ទៀត និង​ក្នុង​សហគមន៍​កាន់តែ​ធ្ងន់ធ្ងរ ព្រោះថា​រាជធានី​ភ្នំពេញ ត្រូវបាន​ក្រសួង​សុខាភិបាល កំណត់ថា​ជា​ទីតាំង​ភូមិសាស្ត្រ​ក្នុង​ចំណោម​៥ រាជធានី​-​ខេត្ត មាន​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ក្នុង «​ព្រឹត្តិការណ៏​សហគមន៍ ២០​កុម្ភៈ​២០២១»

*​ទី​៤៖ ផ្អាក​ការរៀបចំ​សង្ក្រាន្ត «​វត្តភ្នំ​» និង​ការរៀបចំ​សង្ក្រាន្ត​តាម​បណ្តា​ខណ្ឌ​ទាំង ១៤ ក្នុងឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៤ គ​.​ស​.២០២១ នាពេល​ខាងមុខ​នេះ​

*​ទី​៥៖ ហាម​ដាច់ខាត​ការប្រមូលផ្តុំ​រៀបចំ​កម្មវិធី​កម្សាន្ត​បែប​ប្រពៃណី កម្មវិធី​រាំ​ច្រៀង ពិធីជប់លៀង និង​ការជួបជុំ​គ្រប់​ប្រភេទ ដែល​មាន​សភាព​អ៊ូអរ និង​មាន​មនុស្ស​ចូលរួម​ច្រើន លើកលែង​តែ​ការជួបជុំ​ក្នុង​ចំណោម​សមាជិក​គ្រួសារ ដែល​រស់នៅ​ក្នុង​លំនៅ​ឋាន ឬ ទី​សំណាក់​ជាមួយគ្នា​

*​ទី​៦៖ គ្រប់​វត្ត​អារាម ទីកន្លែង​សក្ការៈបូជា រមណីយដ្ឋាន ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន អាជីវ​កម្មដ្ឋាន និង​ទីតាំង​សប្បាយភាព​នានា ត្រូវ​ផ្តល់​កិច្ចសហការ​ល្អ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​មាន​សមត្ថកិច្ច​ក្នុងនោ​៖ គណៈ​គ្រប់គ្រង ឬ​ម្ចាស់​ទីតាំង ត្រូវ​ចាត់ចែង​អនុវត្ត​ដូចជា ទី​១៖ ចាត់ឲ្យ​មាន​អ្នកវាស់​កម្តៅ​បាញ់​អាល់កុល​-​ដែល ចែក​ម៉ាស និង​ចូលរួម​អនុវត្ត​ការ​ស្កេន QR Code «​ទប់ស្កាត់​កូវី​ដ Stop Covid», ទី​២៖ អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​ឲ្យបាន​ត្រឹមត្រូ​វ​, ទី​៣៖ រៀបចំ​ទីតាំង​ឲ្យមាន​ខ្យល់​ចេញ​-​ចូល​គ្រប់គ្រាន់ ចៀសវាង​ទីតាំង​បិទ​ជិត និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក និង​ទី​៤៖ កំណត់​ចំនួន​មនុស្ស​ចេញ​-​ចូល​ជា​អតិបរមា សមាមាត្រ​ទៅនឹង​ទំហំ​ទីតាំង ចៀសវាង​ដាច់ខាត​ការ​ប្រជ្រៀត​គ្នា ឬ ប្រមូលផ្តុំ​មនុស្ស​ច្រើន ខុស​ពី​វិធាន​សុខាភិបាល​

*​ទី​៧៖ ចំពោះ​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ​គ្រប់​ប្រភេទ ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ មិន​ត្រូវ​ដំឡើង​ថ្លៃ​សេវា​ដឹកជញ្ជូន​អ្នកដំណើរ​ឡើយ និង​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​វិធានការ​សុខាភិបាល សំដៅ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ក្នុងចំណោម​អ្នកបើកបរ​-​បុគ្គលិក និង​អ្នកដំណើរ​ទាំងឡាយ​ដែល​ប្រើប្រាស់​សេវាកម្ម​ដឹកជញ្ជូន​របស់​ក្រុមហ៊ុន​ខ្លួន​

*​ទី​៨៖ សូម​លើក​ទឹកចិត្ត​ចំពោះ​ការ​សម្រាក​ជួបជុំ​ក្រុមគ្រួសារ នៅ​ក្នុង​លំនៅ​ឋាន​រៀងៗ​ខ្លួន ហើយ​ប្រសិនបើ​មាន​តម្រូវការ​ចាំបាច់​ខានមិនបាន ក្នុងការ​ធ្វើ​ដំណើរ ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​ការគោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន សមស្រប​តាម​ពាក្យស្លោក​ដែល​ដាក់​ចេញ​ដោយ​
​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺ «​ថ្ងៃនេ​៖ ថ្ងៃស្អែក គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​» និង​ត្រូវ​អនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់​តាម​ការណែនាំ របស់​ក្រសួង​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​ចូលទៅ​ក្នុង​សហគមន៍​។​

*​ទី​៩៖ ត្រូវ​បង្កើន​ស្មារតី​យកចិត្តទុកដាក់​អនុវត្ត​វិធានការ​ការពារ​ខ្លួន គ្រួសារ និង​សហគមន៍ ស្រប​តាម​របត់​ថ្មី គឺ «​ការរស់នៅ​ធម្មតា តាម​បែប​គន្លង​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩» តាមរយៈ​ការ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល និង​វិធានការ «៣​ការពារ និង​៣​កុំ​» របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល