(ភ្នំពេញ) ក្នុងនាមរដ្ឋសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ធសភា សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានលះបង់ពេលវេលា និងបញ្ចេញអស់នូវកម្លាំងកាយចិត្តដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដែលបាននឹងកំពុងយាយីដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច-សង្គមជាតិយើង។
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន សូមឆ្លៀតយកឱកាសនេះ ក្រើនរំលឹកជាថ្មីម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ឱ្យបន្ត លើកកម្ពស់ការយកចិត្តទុកដាក់ខ្ពស់ ជាពិសេសគោរពច្បាប់ និងវិធានសុខាភិបាលនានាដែលរាជរដ្ឋាភិបាលបានដាក់ចេញ សំដៅទប់ស្កាត់ការរីករាលដាលជំងឺនេះឱ្យខាងតែបាន និងសូមលើកចិត្តបងប្អូនកុំចេញទៅក្រៅ ឬទីសាធារណៈ បើមិនចាំបាច់។
សូមជូនពរដល់បងប្អូនមានសុភាពល្អ ជៀសផុតពីការឆ្លងជំងឺកូវីដ-១៩។