ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ចាត់​ក្រុមការងារ នាំយក​ស្បៀង​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​៣១​នាក់ ក្នុង​សង្កាត់​ព្រៃ​ស ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក ព្រោះ​ជាប់​ពាក់ព័ន្ធ ជាមួយ​បុគ្គល​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ដែល​ធ្វើការ​នៅ​រោងចក្រ ឌី​ន ហាន​! - អាជ្ញាធរ​សម្រេច Lock Down ផ្សារ​ចាស់ ក្នុង​ខណ្ឌ​ដូនពេញ ក្រោយ​មាន​អ្នក​ឆ្លងកូវី​ដ​. អ្នកពាក់ព័ន្ធ​ត្រូវបាន​យក​សំណាក​ - រដ្ឋបាល​ខណ្ឌដូនពេញ​សំណេះសំណាល​លើក​ទឹកចិត្ត​និង​ផ្តល់​អំណោយ​របស់ ឯកឧត្តម ហ៊ុន ម៉ា​នី និង​ឯកឧត្តម សាយ សំ​អាល់ ជូន​ដល់​លោក​លោកស្រី​ចៅសង្កាត់​ទាំង ១១ - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សន្ទនា​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឡាវ​ - ​អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​ការថ្លែងអំណរគុណ​ចំពោះ ក្រុមហ៊ុន ជី​ហ្គៀ គ្រុប​! - ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​តាកែវ អញ្ជើញ​រៀបចំ​ពិធី​បួងសួង​សុំ​សេចក្ដី ពី លោក​តាកែវ លោកយាយ​កែវ ដើម្បី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ នៅ​ទូទាំង​ខេត្ត ជៀស​ឆ្ងាយ​ពី​ជំងឺ​កូវី​ដ​១៩ - ​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បន្ត​ចុះ​អប់រំ​ផ្សព្វផ្សាយ​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ដល់​មន្ត្រី​មូលដ្ឋាន​ស្រុក​ពារាំង​ - ​លោកជំទាវ ឱ វណ្ណឌី​ន ÷ បើ​ចង់ឱ្យ​វ៉ាក់ស៊ាំង​មាន ប្រសិទ្ធភាព​ត្រូវ​តម​រឿង ២ យ៉ាង​នេះ​មុន​ - ​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​បិទ​ការធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ជា​បណ្តោះអាសន្ន រយៈពេល​១៤​ថ្ងៃ ចាប់ពី​ម៉ោង​សូន្យ​ចូល​ថ្ងៃទី​៧ រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​មេសា​ - ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ផ្តល់​ស័ង្កសី និង​បញ្ជា​ឱ្យ​កងកម្លាំង ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ប៉ោយប៉ែត​
0

​សម្ដេច​តេជោ ហ៊ុន សែន អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨ មីនា ២០២១! ទន្ទឹម​នឹង​ការ​ចូល​រូ​ម​អបអរសាទរ​ថ្ងៃ​ឈប់សម្រាក ៨ មីនា សូម​បងប្អូន​ជនរួមជាតិ​ថែរក្សា​សុខភាព​កុំ​អោយ​ឆ្លង​ជំងឺ​កូវី​ដ​-១៩

​សម្ដេច​តេជោ ហ៊ុន សែន អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨ មីនា ២០២១! ទន្ទឹម​នឹង​ការ​ចូល​រូ​ម​អបអរសាទរ​ថ្ងៃ​ឈប់សម្រាក ៨ មីនា សូម​បងប្អូន​ជនរួមជាតិ​ថែរក្សា​សុខភាព​កុំ​អោយ​ឆ្លង​ជំងឺ​កូវី​ដ​-១៩

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

(​ភ្នំពេញ​) សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី ០៨ ខែ​មិនា ឆ្នាំ​២០២១ ទិវា​អន្តរជាតិ​នារី ៨​មីនា ត្រូវបាន​ពិភពលោក​ប្រារព្វ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ដើម្បី​រំលឹក​នូវ​ការតស៊ូ និង​គំរូ​វីរភាព​របស់​ស្ត្រី​ក្នុង​ការទាមទារ​សិទ្ធិសេរីភាព និង​គេចផុត​ពី​ទង្វើ​ជិះជាន់​នានា ។ សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​រួមទាំង​ស្ត្រី​ផងដែរ គឺ​បាន​កើតមាន​សារជាថ្មី​ឡើងវិញ​ក្រោយពី​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ ដែល​យើង​បាន​ផ្តួល​រំលំ​របប​ប្រល័យ​ពូជសាសន៍​ដ៏​ឃោរឃៅ​យង់ឃ្នង​ដឹកនាំ​ដោយ ប៉ុល ពត ។​

​ចាប់តាំងពី​ថ្ងៃ​រំដោះ ៧ មករា រហូតដល់​ពេល​បច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​ជានិច្ច​ក្នុង​ការលើកកម្ពស់​ស្ត្រី រហូត​បង្កើតបានជា​ពាក្យស្លោក​ថា «​ស្ត្រី​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ចជាតិ​»​។ « ស្ត្រី និង​ការអភិវឌ្ឍន៍ ក្នុង​បរិការណ៍​កូវី​ដ​-១៩ » គឺជា​ប្រធានបទ​ដ៏​មាន​អត្ថន័យ នៃ​ទិវា​អន្តរជាតិ​នារី ៨ មីនា លើក​ទី​១១០ ដែល​ជា​ការបង្ហាញ​អោយឃើញ​ពី​តួនាទី​យ៉ាង​សំខាន់​របស់​ស្ត្រី​នៅក្នុង​សង្គមជាតិ ជាពិសេស​ក្នុង​ការប្រយុទ្ធប្រឆាំង​ជម្ងឺ​កូវី​ដ​-១៩ នាពេល​បច្ចុប្បន្ន​នេះ ដែល​ជា​បុព្វ​លក្ខខណ្ឌ​មិន​អាច​ប្រកែក​បាន​ឡើយ​ក្នុង​ការរួមចំណែក​ជួយ​ដល់​ការលើកកម្ពស់​សិទ្ធិ​សេរីភាព​របស់​ស្ត្រី និង​ជួយ​អោយ​ស្ត្រី​មានតម្លៃ​កាន់តែ​ខ្ពស់​ឡើង​នៅក្នុង​សង្គមជាតិ និង​លើ​ឆាក​អន្តរជាតិ​។​

​សូម​ជូនពរ​ស្ត្រី​កម្ពុជា​ទូទាំងប្រទេស ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន មាន​សុខ​សុភមង្គល​នៅក្នុង​ក្រុមគ្រួសារ​គ្រប់ៗ​គ្នា​កុំបី​ខាន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល