ទាន់ហេតុការណ៍
ឯកឧត្ដម ង៉ូវ បូរី​ណា ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ជួប​គ្រោះ​ធម្មជាតិ ដោយសារ​ខ្យល់​កន្ត្រាក់ ក្នុង​ឃុំ​ព្រះ​ធាតុ និង​ឃុំ​ដំរិល​ - ឯកឧត្ដម ង៉ូវ បូរី​ណា អញ្ជើញ​ជា​អធិបតី​ពិធី​ក្រុង​ពាលី រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ ២០២៥ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូមអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥» - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូម​អបអរសាទរ និង​ជូនពរ​ចំពោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​ត្រូវ​ព្រះមហាក្សត្រ ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់ «​នាយ​ឧត្តមសេនីយ៍ផុត​លេខ ផ្កាយ​មាស​៥» - ទីតាំង​ល្បែងស៊ីសង «​មាន់​ជល់ online» ១​កន្លែង ស្ថិតនៅ​ក្រុម​ទី 6 ភូមិ​អូ​ដឹម សង្កាត់​ចោមចៅ​ទី 3 ខណ្ឌ​ពោធិ៍​សែន​ជ័យ - ល្បែងស៊ីសង តាម​អន​ឡា​ញ នៅក្នុង​ភូមិ​តា​ព្រៃ ឃុំ​ពង្រ ស្រុក​តាំងគោក បើក​លេង​យ៉ាង​អនាធិបតេយ្យ​ផ្ទុយ​ពី​ច្បាប់ និង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួម​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ អញ្ជើញ​ចុះ​សួរសុខទុក្ខ លោក​មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បាន​ព្យាបាល​ដោយ​វះកាត់​ដុំ​គីស​ខ្នង​នៅ​មន្ទីរពេទ្យ​! - សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ចូលរួម​ព្រឹត្តិការណ៍ រត់​ម៉ា​រ៉ា​តុង​ដើម្បី​មនុស្សធម៌ - ឯកឧត្តម នេត្រ ភ​ក្ត្រា​៖ ការពង្រឹង​សមត្ថភាព និង​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន ជា​រឿង​ដ៏​ចាំបាច់​ដើម្បី​ធានា​ការផលិត និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត មាន​គុណភាព និង​មាន​សុវត្ថិភាព​ជូន​ពលរដ្ឋ​ - ឯកឧត្ដម​បណ្ឌិត សុខ ចាន់​ភក្ដី អនុញ្ញាត​ឱ្យ លោក​បណ្ឌិត ហោ គន្ធា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​
0

ក្លិនស្អុយ​សាយភាយ​ចេញ​ពី​គំនរ​សំរាម​ដែល​មនុស្ស​ខ្វះ​ការគិត​យកទៅ​ចាក់​ស្ទុប​រលួយ​ជះក្លិន​ស្អុយ​ធ្វើឲ្យ​ប៉ះពាល់​សុខភាព​អ្នកធ្វើដំណើរ​

ក្លិនស្អុយ​សាយភាយ​ចេញ​ពី​គំនរ​សំរាម​ដែល​មនុស្ស​ខ្វះ​ការគិត​យកទៅ​ចាក់​ស្ទុប​រលួយ​ជះក្លិន​ស្អុយ​ធ្វើឲ្យ​ប៉ះពាល់​សុខភាព​អ្នកធ្វើដំណើរ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ស្ពឺ​៖ អ្នកធ្វើដំណើរ​ឆ្លងកាត់​តាមផ្លូវ​ប្រឡាយ​មេ​មួយ​កន្លែង​នៅក្នុង​ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ បាន​លើកឡើង​ថា​សំរាម​គឺជា​ប្រភព​មេរោគ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ បញ្ហា​នេះ​អាជ្ញាធរ​មូលដ្ឋាន និង​ជំនាញ​ពាក់ព័ន្ធ​ហាក់បីដូចជា​គ្មាន​ការទប់ស្កាត់​ទាល់តែសោះ ខណៈ​មនុស្ស ខ្វះ​ការគិត​មួយចំនួន​បាន​យក​សំរាម​មកចាក់​ស្ទុប​រលួយ ធ្វើឱ្យ​ជះ​ក្លិនស្អុយ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​អ្នកធ្វើដំណើរ​ឆ្លងកាត់​តាម​ផ្លូវ​នោះ ។​

​ប្រជាពលរដ្ឋ​លើកឡើងថា គំនរ​សំរាម​នៅក្បែរ​ប្រឡាយ​មេ​នេះ រាប់​ខែ ឆ្នាំ​កន្លង​ទៅ​ហើយ​ដែល​ធ្វើឱ្យ​ជះ​ក្លិនស្អុយ ធ្វើឱ្យ ប៉ះពាល់​ដល់​អ្នកធ្វើដំណើ​រ​ឆ្លងកាត់​តាម​ផ្លូវ​នោះ​ប្រជាពលរដ្ឋ​ទីតាំង​ដែល​គេ​យក​សំរាម​ទៅ​បោះចោល​នោះ​ស្ថិតនៅ​ភូមិ​បាក់​ចិញ្ជៀន ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ នៅជាប់​ប្រឡាយទឹក​មេ ។​

​ប្រជាពលរដ្ឋ​បាន​បន្តថា កន្លែង​ចាក់សំរាម​ស្ទុប​នោះ មាន​សភាព​កខ្វក់​ជះ​ក្លិនស្អុយ កើត​មាន​រាប់​ខែ រាប់​ឆ្នាំ​មកហើយ អាជ្ញាធរ​ភូមិ ឃុំ ស្រុក ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ​ហាក់បីដូច​ជា​មិន​អើពើ​ទាល់តែសោះ​។​

​គួរ​រំលឹក​ផងដែរ​ថា​កាលពី​ពេល​ថ្មីៗ​នេះ​ក្រសួង​បរិស្ថាន​បាន​ចេញ​សេចក្តីណែនាំ​លេខ ៣២/០១២៥ ប​.​ស្ថ ចុះ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២៥ របស់ ឯកឧត្តម​រដ្ឋ​ក្រសួងបរិស្ថាន ស្តីពី​ការអនុវត្ត​យុទ្ធនាការ​សម្អាត​ផ្លូវជាតិ (​ផ្លូវជាតិ​គ្មាន សំរាម​ប្លា​ស្ទិក​) ក្នុង​ការអនុវត្ត​ប្រមូល សម្អាត ជាប្រចាំ ដោយ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ និង​រដ្ឋបាល​ក្រុង ស្រុក បាន​បំផុស​ចលនា​ទៅ​ដល់​ភូមិ ឃុំ សង្កាត់ រោច​ក្រ សហគ្រាស វត្ត​អា​រ៉ា​ម សាលារៀន និង​សាធារណជន រួម​និង​ក្រុមហ៊ុន​សេវា​ប្រមូល ក្នុង​ដែន​សមត្ថកិច្ច ឱ្យ​ចូលរួម​ប្រមូល សម្អាត នៅតាម​ដងផ្លូវ សាធារណៈ ទីប្រជុំជន ជាប្រចាំ​។ ទន្ទឹមនេះ មន្ទីរ​បរិស្ថាន រដ្ឋបាល​ក្រុង ស្រុក បាន​សហការ​គ្នា​ក្នុង​ការផ្សព្វផ្សាយ​ជា​សាធារណៈ ដល់​ប្រជាពលរដ្ឋ​ឱ្យ​ចូលរួម កុំ​ដុត​ប្លា​ស្ទិក កុំ​ចោល​ប្ទា​ស្ទិកក្នុង​ទឹក កុំ​កប់​ប្ទា​ស្ទិកក្នុង​ដី និង​ប្រើប្រាស់​សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម​យក​ទៅ​ដាក់​នៅ​ទីលាន​ទាំងអស់គ្នា និង​រៀបចំ​ផែនការ​ដាំ​កូន​ឈើ​នៅតាម​ដងផ្លូវ​សំខាន់​ឱ្យក្លាយ​ទៅ​ជា​ផ្លូវ​បរិស្ថាន​។ ជា​ពិសេស​បាន​ដាក់​ធុងសំរាម និង​លើក​ផ្លាកសញ្ញា​អប់រំ​ផ្សព្វផ្សាយ​បរិស្ថាន​នៅតាម​ទីប្រជុំជន និង​តាម​ដងផ្លូវ​សាធារណៈ​សំខាន់ៗ​មួយចំនួន​ផង​ដែរ ។​

​តែ​ទោះជា​យ៉ាងនេះ​ក្តី​ប្រជាពលរដ្ឋ​និង​អ្នកធ្វើដំណើរ​ឆ្លងកាត់​ទី​នោះ​បាន​ធ្វើការ​សំណូមពរ​ដល់​អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ​មេត្តាជួយ​ទប់ស្កាត់ និង​បោសសំអាត ទីតាំង​ចាក់សំរាម​នៅក្នុង​ភូមិ​បាក់​ចិញ្ជៀន ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​ផង​ទាន ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល