ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ2025
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​, រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​អភិបាលខេត្ត​កំពង់ស្ពឺ ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​លើ​ងំ​បន់​ខ្នងភ្នំ​ខ្នង​ផ្សា ក្នុង​ជួរ​ឧទ្យាន​ជាតិ​ភ្នំក្រវាញ ដើម្បី​ពិនិត្យ​ទៅ​លើ​ផែនការ​ជំរុញ​គោលដៅ​លំហែ​បៃតង​ - ពិធី​ប្រកាស​តែងតាំង​ប្រធាន​សភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​ត្បូងឃ្មុំ និង​ការ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ លើ​ទិសដៅ​ឆ្នាំ​២០២៥ របស់ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ថ្នាក់​ស្រុក​ - ល្បែងស៊ីសង​អន​ឡាញ​ជាច្រើន​កន្លែង ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ កំពុងបើក​លេង​ផ្ទុយ​ពី​ច្បាប់ និង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ - ចាប់​បាន​ជនសង្ស័យ ម្នាក់​ហើយ នៅ​បក្ខពួក​ច្រើន​នាក់​កំពុង​គេចខ្លួន ពាក់ព័ន្ធ​ករណី​ចាប់​ជនជាតិ​ចិន រហូត​លោត ចេញពី​រថយន្ដ ម៉ាក​ព្រុស​ព័ណ៌​ក្រហម - ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច​ប្រចាំ​ខែ​កុម្ភៈ ទិសដៅ​ការងារ​ខែ​មីនា ឆ្នាំ​២០២៥ និង​ប្រកាស​តែងតាំង​ផ្លាស់ប្តូរ​មុខតំណែង ផ្ទេរ​ភារកិច្ច និង​បំពាក់​ឋានន្តរសក្តិ ជូន​ដល់​យោធិន នៃ កងរាជអាវុធហត្ថ​ខេត្តសៀមរាប​! - ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ចូលរួម​អបអរសាទរ ទិវា​អន្តរជាតិ​នារី ៨ មីនា ខួប​លើក​ទី​១១៤! - អាវុធហត្ថ​រាជធានី​ភ្នំពេញ ទទួល​រថយន្ត Ford ចំនួន ០៥​គ្រឿង ពី​លោក​ឧកញ៉ា យ៉ាំ ស៊ី​ង​ហ៊ ! - ក្រសួង​បរិស្ថាន​៖ អញ្ជើញ​ថ្នាក់ដឹកនាំ​ជា​ស្ត្រី​ឆ្នើម ៥​រូប ដើម្បី​ចែករំលែក​បទពិសោធន៍​ជូន​មន្ត្រីរាជការ​ជា​ស្ត្រី នៅ​ឱកាស​ទិវា​នារី​អន្តរជាតិ ៨​មីនា ឆ្នាំ​២០២៥ - ប្រទះឃើញ​សាកសព​អណ្ដែត​ទឹក (​នៅក្នុង​វ៉ា​លី​) នៅ​ស្រុក​កៀនស្វាយ​ - ឯកឧត្តម ម៉ៅ ឌុ​ង សមាជិក​គណៈ​អចិន្ត្រៃយ៍ និង​ជា​ប្រធាន​គណៈ​ឃោសនាអប់រំ គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ អញ្ជើញ​ជា​អធិបតី​បិទ​វគ្គ​បណ្ដុះបណ្ដាល​អប់រំ​យោ​បាយ​កម្រិត​១
0

ល្បែងស៊ីសង​អន​ឡាញ​ជាច្រើន​កន្លែង ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ កំពុងបើក​លេង​ផ្ទុយ​ពី​ច្បាប់ និង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​

ល្បែងស៊ីសង​អន​ឡាញ​ជាច្រើន​កន្លែង ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ កំពុងបើក​លេង​ផ្ទុយ​ពី​ច្បាប់ និង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​៖ សេចក្តីរាយការណ៍​បានឲ្យដឹងថា មាន​ល្បែងស៊ីសង​មាន់​ជល់​អន​ឡា​ញ និង​ឆ្នោះត​ឡូតូ កំពុងតែ​បើក​ឱ្យ​ក្រុម​អ្នក​ញៀន​ល្បែង​ចូល​លេង​យ៉ាង​ពេញបន្ទុក​នៅក្នុង​ផ្ទះ​ឈ្មោះ អន់ អើ​ន ស្ថិតនៅ​ភូមិ​ស្រីស្នំ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ផ្ទុយ​ពី​ច្បាប់​បង្ក្រាប​ល្បែងស៊ីសង និង គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​គួរ​រំលឹក​ផងដែរ​ថា​កាលពី​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០២៤ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ចេញ​សារាចរ​ណែនាំ ស្តីពី ការ​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ​ល្បែងស៊ីសង​ខុសច្បាប់ និង​ណែនាំ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​ជំរុញ​ការអប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​យល់ដឹង​អំពី​ផលប៉ះពាល់ នៃ​ការ​លេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ដើម្បី​ចូលរួម​ទប់ស្កាត់​ការលេង​ល្បែងស៊ីសង ខុសច្បាប់​ដែល​ជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​គោលនយោបាយ “​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​” របស់ រាជរដ្ឋាភិបាល​។​

​ក្រសួង​មហាផ្ទៃ​ថែមទាំង​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​សមត្ថកិច្ច​ទាំងអស់​សហការ​ជាមួយ​ស្ថាប័ន​ធនាគារ ដើម្បី​ស្រាវជ្រាវ​រក​ឱ្យ​ឃើញ​ពី​ប្រភព​នៃ​ការបញ្ជូន​ប្រាក់​ទៅមក​រវាង​ក្រុម​អ្នកលេង​ល្បែង និង​មេ​ល្បែងស៊ីសង​ផងដែរ​។​

​គួរបញ្ជាក់​ថា ល្បែងស៊ីសង​ខុសច្បាប់​នេះ បណ្តាល​ឱ្យ​អ្នក​ញៀន​ល្បែង ហិនហោច​ទ្រព្យសម្បត្តិ កើត​ជា​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ជា​ប្រភព​បង្កើត​អ្នក​ញៀន​ថ្នាំ អំពើចោរកម្ម អសន្តិសុខ​សង្គម​ជាដើម​។​ល​។ តើ​ហេតុអ្វី​បាន​ជា​អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌ​ដង្កោ នៅ​រក្សា​ភាព​ស្ងៀមស្ងាត់​មិន​ចុះបង្ក្រាប​សោះ​.​។​

​យោង​តាម​ច្បាប់ ស្តីពី ការបង្ក្រាប​ល្បែងស៊ីសង
*​អ្នកញៀន​ល្បែងស៊ីសង ផ្អែក​តាម​..
​មាត្រា​៤៖ ជន​ណា​លេង​ល្បែងស៊ីសង ជន​នោះ​ត្រូវ​ផ្តន្ទាទោស ពិន័យ​ជា​ប្រាក់ ពី​១​ម៉ឺន​រៀល ដល់ ៥​មុឺន​រៀល រឺ ដាក់​គុក​ពី​១​សប្តាហ៍ ដល់ ១​ខែ​។​
​ក្នុង​ករណី​ពុំ​រាងចាល ត្រូវ​ផ្តន្ទាទោស ពិន័យ​ជា​ប្រាក់ ពី​៥​ម៉ឺន​រៀល ដល់ ៥​សែន​រៀល និង​ដាក់គុក​ពី​១​ខែ ដល់ ១​ឆ្នាំ​។​

*​មេ​បន​ល្បែងស៊ីសង ផ្អែក​តាម​..
​មាត្រា​៥៖ ត្រូវ​ផ្តន្ទាទោស ពិន័យ​ជា​ប្រាក់ ពី ៥​លាន​រៀល ដល់ ២០​លាន​រៀល និង​ដាក់គុក​ពី ១​ឆ្នាំ ដល់ ៥​ឆ្នាំ ចំពោះ​អ្នក​បើក​លេង​ល្បែងស៊ីសង អ្នកកាន់កាប់​ល្បែងស៊ីសង អ្នកចាត់ចែង​និង​ភ្នាក់ងារ​ស៊ីសង​។​
​ក្នុង​ករណី​ពុំ​រាងចាល ត្រូវ​ផ្តន្ទាទោស ពិន័យ​ជា​ប្រាក់ និង​ដាក់គុក​ខាងលើ​នេះ​ជា​អតិបរមា ៕

 

ចៅសង្កាត់ព្រៃកំពឹស លោក កន សុកាន

 

មេប៉ុស្តិ៍ព្រៃកំពឹស សៅ ពន្លក

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល