ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងប្រតិភូអមដំណើរ ព្រមទាំងសេនានុព័ន្ធយោធាប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ.១៩ ជូនយោធិននៃកងរាជអាវុធហត្ថ។
ក្នុងពិធីនេះ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងនាយទាហានជាន់ខ្ពស់នៃកងរាជអាវុធហត្ថទទួលស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ៕