ទាន់ហេតុការណ៍
លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤”
0

១៤​ចំណុច ដែល​បុគ្គល​មិន​អាច​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​បាន !

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ក្រសួង​សុខាភិបាល បាន​ថ្លែងថា តាម​និតីវិធី​បច្ចេកទេ​ស ដែល​ត្រូវ​អនុវត្ដ​មុននឹង​ចាក់​វ៉ាក់សាំង បុគ្គល​នោះ ត្រូវ​ចុះឈ្មោះ​ជាមុន (​តាម​អន​ឡា​ញ ឬ​ចុះ​ដោយ​ផ្ទាល់​នៅ​មន្ទីរពេទ្យ​ដែល​ទទួលបន្ទុក​ចាក់​វ៉ាក់សាំង បន្ទាប់មក​ត្រូវមាន​ការពិនិត្យ និង​សាកសួរ​ព័ត៌មាន​សុខភាព ដើម្បី​គ្រូពេទ្យ​កក់​ត្រា ហើយ​ម្ចាស់​សា​ម៉ី​ខ្លួន​ដែល​មក​ចាក់​វ៉ាក់សាំង ត្រូវ​ផ្ដិតមេដៃ ឬ​ចុះ​ហត្ថលេខា ទៅ​លើ​ទម្រង់​មួយ​ដែល​ឯកភាព​ដោយ​ស្ម័គ្រចិត្ដ ក្នុង​ការទទួលយក​វ៉ាក់សាំង​កូវី​ដ​១៩​។​

​បន្ទាប់​មក​បុគ្គល​នោះ ត្រូវ​ចូល​ទៅ​ជួប​គ្រូពេទ្យ​មួយទៀត ដែល​ទទួលបន្ទុក​ក្នុង​ការចាក់​វ៉ា់ក់សាំង ក្រោយ​ចាក់​រួច​មិន​អនុញ្ញាត​ឱ្យ​វិល​ត្រលប់មក​ផ្ទះ​ភ្លាមៗ​នោះទេ ត្រូវ​អង្គុយ​រង់ចាំ ក្នុង​រយៈពេល​៣០​នាទី ដើម្បីឱ្យ​គ្រូពេទ្យ តាមដាន​សុខភាព តើ​មាន​ប្រតិកម្ម​ជាមួយ​វ៉ាក់សាំង​ដែល​ឬទេ​?

​បើ​សភាព​ធម្មតា អាច​ត្រលប់មក​ផ្ទះ​បាន ដោយ​ភ្ជាប់​ជាមួយនឹង​បណ្ណ​សម្រាប់​ចាក់​វ៉ាក់សាំង មានកក់​ត្រា​ឈ្មោះ​វ៉ាក់សាំង និង​ថ្ងៃខែ ត្រូវ​ចាក់​លើ​ក​ទី​២ (​ចន្លោះ​ពី ១៤-២៨​ថ្ងៃ បន្ទាប់​ពី​ចាក់​លើ​ក​ទី​១)​។ ក្រោយ​ចាក់​វ៉ាក់សាំង​រួចរាល់ ទើប​គ្រប់​ចំនួន​២​ដូ​ស​ដោយ​ជោគជ័យ ដែល​ធ្វើឱ្យ​សរីរាង្គ​យើង​មាន​អង់​ទី​ករ សម្រាប់​ប្រឆាំង​ការពារ ជំងឺ​កូវី​ដ​១៩​។ ការ​ថ្លែង​ដូច្នេះ​របស់​លោកស្រី​វេជ្ជបណ្ឌិត ក្នុងឱកាស​ផ្ដល់​កិច្ច​សម្ភាស​ពិសេស​ជូន​អ្នកសារព័ត៌មាន ស្ដីពី​ការដាក់​ប្រើប្រាស់​វ៉ាក់សាំង​កូវី​ដ​១៩ នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ នា​ទីស្ដីការ​ក្រសួង​សុខាភិបាល​។​
​លោកជំទាវ វេជ្ជបណ្ឌិត​បាន​ថ្លែងបន្ដថា «​ចំពោះ​បុគ្គល​ដែល​មិន​ទាន់​អាច​ចាក់​វ៉ាក់សាំង​បាន និង​ត្រូវមាន​ការពិនិត្យ​សម្រេច​ដោយ​គ្រូពេទ្យ មាន​អាការៈ​ដូចខាងក្រោម​៖
១៖ មាន​អាយុ​ក្រោម ១៨​ឆ្នាំ និង​៦០​ឆ្នាំ​ឡើង​
២៖ មាន​អាការៈ​ក្ដៅខ្លួន​
៣៖ មាន​ជំងឺ​ផ្លូវដង្ហើម (Acute respiratory disease) និង​ជំងឺហឺត​(Asthma)
៤៖ មាន​ជំងឺ​រុំ​ា​រ៉ៃ​ធ្ងន់ធ្ងរ ឬ​មាន​ជំងឺ​រុំ​ា​រ៉ៃ​ឧស្សាហ៍​ធ្វើ​ទុក​
៥៖ មាន​ជំងឺ​អា​ឡែក​ស៊ី (Allergic) ដូចជា​៖ ប្រតិកម្ម​អា​ឡែក​ស៊ី ជំងឺ​ប្រទាល​ត្រ​អាក (Angioedema)
៦៖ មាន​ប្រវត្តិ​ប្រតិកម្ម​ជាមួយនឹង​វ៉ាក់សាំង​៖ តាម​ការឲ្យដឹងថា វ៉ាក់សាំង​កូវី​ដ​-១៩​នេះ មាន​សារធាតុ​ផ្សំ (​វីរុស កូវី​ដ​-១៩ ដែល​បាន​សម្លាប់​រួច WIV04 និង​សារធាតុ​ផ្សំ​៖ សូ​ដូ្យ​ម​អុកស៊ីត “Sodium Oxide” ឌី​សូ​ដ្យូ​ម​ហ៊ី​ដ្រូ​ហ្សែ​ន​ផូស្វាត “Sodium Dihydrogen phosphate” អាលុយមីញ៉ូម​អីដ្រូហ្សែន “Aluminium Hydrogen”) ដូចនេះ​អ្នក​ដែល មាន​ប្រតិកម្ម​ជា​មួយ​វ៉ាក់សាំង ឬ​បុគ្គល​ដែល​មាន​ប្រតិកម្ម​ធ្ងន់ធ្ងរ ពេល​ចាក់​ម្ជុល​លើកទីមួយ ឬ​បុគ្គល​មាន​ចេញ​អាការៈប្រតិក​ម្ម​ផ្នែក​ប្រព័ន្ឋ​ប្រសាទ មិនត្រូវ​ចាក់​វ៉ាក់សាំង​ម្ដងទៀត​នោះទេ​។​
៧៖ អ្នក​មាន​ជំងឺថ្លើម និង​តម្រងនោម​ធ្ងន់ធ្ងរ មាន​ជំងឺលើសឈាម ដែល​ប្រើ​ថ្នាំ​គ្រប់គ្រង​លែង​បាន​មាន​ជំងឺ​ទឹកនោម​ផ្អែម និង​អ្នកមាន​ជំងឺ​ដុះ​សាច់​មហារីក​។​
៨៖ ស្រី្ត​មាន​ផ្ទៃពោះ និង​ស្ត្រី​ក្នុង​រយៈពេល​បំ​បៅដោះ ឬ​ស្ត្រី​មាន​ផែនកា​រពរ​ពោះ​ក្នុង​រយៈពេល​៣​ខែ​។​
៩៖ អ្នក​មាន​ជំងឺ​ប្រកាច់ (​កន្ត្រាក់​) មាន​ជំងឺឆ្កួតជ្រូក​(​ស្កន់​) មាន​ជំងឺសរសៃប្រសាទ ឬ​ជំងឺរលាកស្រោមខួរ ឬ​មាន​ជំងឺ​ដំណរ​ពូជ និង​អ្នកជំងឺ​ស្កន់ ដែល​មិន​អាច​គ្រប់គ្រង​បាន ឬ​អ្នក​ដែល​មាន​បញ្ហា​ប្រព័ន្ឋ​សរសៃប្រសាទ ឬ​មាន​ប្រវត្តិ​ជំងឺសរសៃប្រសាទ “Guillain-Barre Syndrome” ជាដើម​។​
១០៖ អ្នក​ដែល​ពិនិត្យ​ឃើញ​មាន​ជំងឺ​កង្វះ​ភាព​ផ្សាំ​ពី​កំណើត (Immune deficiency) អ្នក​ជំងឺឆ្លង HIV អ្នកមាន​ជំងឺមហារីក​កូនកណ្ដុរ (Lymphoma) អ្នក​មាន​ជំងឺ​ឈាម​ស ឬ​មាន​ជំងឺ​ភាពស៊ាំ (Autoimmune)​។​
១១៖ អ្នក​ដែល​ប្រើប្រាស់​ថ្នាំ​សម្រួល​ភាពស៊ាំ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ដុំ​សាច់ (​ថ្នាំ​គីមី បញ្ចាំង​កាំរស្មី​…)​។​
១២៖ អ្នក​មាន​ប្រវត្តិ​ឆ្លង​ជំងឺ​កូវី​ដ​-១៩​។​
១៣៖ អ្នក​ដែល​ត្រូវបាន​គ្រូពេទ្យ​ព្យាបាល ឬ​បុគ្គលិក​ចាក់​វ៉ាក់សាំង​បញ្ជាក់​ថា​មិនគួរ​ចាក់​វ៉ាក់សាំង​។​
១៤៖ បុគ្គល​ដែល​មិន​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​។​
​សូមជម្រាបថា ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩ នៅ​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​ពី​ការរៀបចំ​ការចាក់​វ៉ាក់សាំង Sinopharm របស់​ចិន បង្ការ​ជំងឺ​កូវី​ដ​១៩ ជូន​ឥស្សរជន​ជាន់ខ្ពស់ ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ ដល់ ៥៩​ឆ្នាំ ដោយ​ស្ម័គ្រចិត្ត ចាប់ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២១​តទៅ នៅ​ទីតាំង​មន្ទីរពេទ្យ​ចំនួន​៤​គឺ​៖
១៖ មន្ទីរពេទ្យ​កាល់ម៉ែត (​សាស្ត្រាចារ្យ គង់ សន្យា ០១២ ៩៦៥ ៩៥៤) សម្រាប់​ឥស្សរជន​ជា​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬ​មាន​ឋានៈ​ស្មើ​
២៖ មន្ទីរពេទ្យ​ព្រះ​អង្គ​ឌួង (​សាស្ត្រាចារ្យ លូ លី​ឃាង ០៧៦ ៨៨៣ ៧៨៧៨) សម្រាប់​ឥស្សរជន ជា​អនុរដ្ឋលេខាធិការ ឬ​មាន​ឋានៈ​ស្មើ​
៣៖ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត (​សាស្ត្រាចារ្យ ងី ម៉េង ០៧៨ ៩៩៧ ៩៧៨) សម្រាប់​ឥស្សរជន​ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត​
៤៖ មន្ទីរពេទ្យ​កុមារ​ជាតិ (​សាស្ត្រាចារ្យ ញឹប អង្គា​បុស្ស ០១១ ៨១១ ១៣២) សម្រាប់​អ្នកសារព័ត៌មាន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល