ពោធិ៍សែនជ័យ៖ទោះបី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត.ក្រុង.រាជធានី តម្រូវឲ្យបង្ក្រាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ យ៉ាងណាក្តី ឃើញថា ខណ្ឌពោធិ៍សែនជ័យ នៅតែមានទីតាំងល្បែងសុីសង មាន់ជល់ និងឡូតូ តាមប្រពន្ធ័អនឡាញ់ ជាច្រើនកន្លែងដ៏ដែល?។
ជាក់ស្តែងនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មាន បាចុះទៅដល់ទីតាំងជាច្រើនកន្លែង ក្នុងខណ្ឌពោធិ៍សែនជ័យ និងបានថតផ្តិតយករូបភាព ដើម្បីផ្សាយរាយការណ៍ ជូនថ្នាក់ដឹកនាំបានជ្រាប ក៏ដូចជាអាជ្ញាធរ មានសមត្ថកិច្ច ក្នុងមូលដ្ឋានបានដឹង។ទីតាំងទាំងអស់រួមមាន៖
១.ភូមិទួលពង្រ សង្កាត់ចោមចៅ ១ មានចំនួន ៥ទីតាំង
២.ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ មួយទីតាំង
៣.ភូមិ ត្រពាំងក្រសាំង សង្កាត់ ត្រពាំងក្រសាំង មួយទីតាំ
៤.ភូមិព្រៃព្រីងខាងត្បូង សង្កាត់ ចោមចៅ២ ពីរទីតាំង។
ដោយមានកើត បទល្មើស ល្បែងសុីសងមាន់ជល់ នឹងឡូតូជាច្រើនកន្លែងយ៉ាងនេះ ប្រជាពលរដ្ឋដែលមិនពេញចិត្តនូវល្បែងសុីសង បានទទូចស្នើសុំដល់លោក សក់ ច័ន្ទកញ្ញារិទ្ឋ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ នឹង លោក ម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យ ជាពិសេសគោរពដល់ ឯកឧត្ដម ឃូង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នឹងលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងជម្នាញ ចុះស្រាវជ្រាវ ទៅលើទីតាំងល្បែងសុីសង មាន់ជល់ នឹងឡូតូតាមប្រពន្ធ័អនឡាញ់ខាងលើនោះផងទាន។
ដើម្បីរក្សានូវ សុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងឱ្យស្របទៅនឹងពាក្យស្លោក ភូមិឃុំមានសុវត្ថិភាព គ្មានអំពើលួច ឆក់ ប្លន់ និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ជូនឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត ។
ជាពិសេសពិនិត្យមើលអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន តើគាត់កំពង់ធ្វើអ្វីដែរ បានជាបណ្តើតបណ្តោយ អោយមានល្បែងសុីសង កើតមានក្នុងតំបន់ដែលគាត់គ្រប់គ្រងបានយ៉ាងដូច្នេះ?។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ គ្រាន់តែជាព្រាបនាំសារ ពីប្រជាពលរដ្ឋ ជូនថ្នាក់ដឹកនាំ និងការអភិវឌ្ឍន៍ របស់ថ្នាក់ដឹកនាំឱ្យប្រជាពរដ្ឋបានដឹងតែប៉ុណ្ណោះ។ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។
ជំវិញការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំរង់ចាំទទួលការបកស្រាយ បំភ្លឺពី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្តីពីរបបអ្នកសារព័ត៌មាន នៅកម្ពុជា៕