ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​! - លោកស្នងការ ឈឿន សុ​ចិត្ត និង​លោក​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កម្មវិធី​!! - បុរស​ម្នាក់​បានបាត់បង់ជីវិត​ភ្លាមៗ ខណៈ​ជិះ​ម៉ូតូ​ដួល ហើយ​ត្រូវ​ជះ​ចូលទៅ​ក្រោម​រថយន្ត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​សន្និបាត​សាខា​កាកបាទក្រហម​ខេត្ត​ត្បូងឃ្មុំ អាណត្តិ​ទី​៣២០២៤-២០២៩ - លោក​អភិបាល​ស្រុក​កោះ​ធំ​រង​ការរិះគន់​ថា ធ្វើ​របាយការណ៍​ភូតកុហក​អភិបាលខេត្ត​កណ្តាល ករណី​ដណ្តើម​តូប​គ្នា​ - បំផ្ទុះ​ថ្មភ្នំ បណ្តាលឱ្យ​រងរបួស​ម​នុស្ស​ក្មេង​ចាស់ ចំនួន​៤​នាក់ នៅ​ខេត្ត​កំពត​ - សកម្មភាព​ថ្នាក់ដឹកនាំ​សមាជិក​សមាជិកា កម្មវិធី​អាជីវកម្ម​ចល័ត និង​កម្មករ​សំណង់​នៃ​សស​យក​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ស្តីពី "​បដិវត្ត​កម្ម​បញ្ញា​សិប្ប​និមិត្ត និង​យុទ្ធសាស្ត្រ​ត្រៀម​ខ្លួន​សម្រាប់​អនាគត​កម្ពុជា " - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​នាំយក​អំណោយ​ចុះសួរសុខទុក្ខ​សមាជិក ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​! - អភិបាល​ស្រុក​អូររាំងឪ ដឹកនាំ​មន្ដ្រី និង​យុវជន បន្ដ​ដាំ​ដើម​ក្ងោក នៅ​ឧទ្យាន​ទន្លេ​ស្ងួត​
0

ល្បែង​មាន់​ជ​ល់អន​ឡាញ នៅតែ​ដំណើរការ​យ៉ាង​រលូន ស្ថិតនៅ​ភូមិ​សំពង​ជ័យ ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ បើ​ទោះបី​មាន​ការ​រឹតបន្តឹង​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ក៍ដោយ​

ល្បែង​មាន់​ជ​ល់អន​ឡាញ នៅតែ​ដំណើរការ​យ៉ាង​រលូន ស្ថិតនៅ​ភូមិ​សំពង​ជ័យ ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ បើ​ទោះបី​មាន​ការ​រឹតបន្តឹង​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ក៍ដោយ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ចាម​៖ ប្រភព​ពី​ប្រជាពលរដ្ឋ​ឲ្យដឹងថា ល្បែង​មាន់​ជ​ល់អន​ឡាញ​និង​ឆ្នោត​ឡូតូ នៅតែ​កើតមាន​ឡើង​យ៉ាង​គឃ្លើន ទោះបី​មាន​ការ​រឹតបណ្តឹង​ពី​ប្រមុខ​រាជរដ្ឋាភិបាល​យ៉ាងណាក្តី​។ ជាក់ស្តែង​ផ្ទះ​មួយ​កន្លែង​ស្ថិតនៅ​ភូមិ​សំពង​ជ័យ ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ ខេត្ត​កំពុងចាម កំពុងតែ​មាន​សកម្មភាព​ក្រុម​ញៀន​ល្បែង​ចេញចូល លេង​យ៉ាង​អាណាធិប្បតេយ្យ ប៉ុន្តែ​ហាក់ដូចជា​ទទួលបាន​នូវ​ការរក្សា​ភាព​ស្ងៀម​ស្អាត់​ពី​កម្លាំង​អាជ្ញាធរ​មានស​ម​ត្ថ​កិច្ច​ក្នុង​ស្រុក​ជើងព្រៃ​។ ប្រភព​ដដែល​បន្តថា មូលហេតុ​នៃ​ការ​មិន​ហ៊ាន​បង្ក្រាប​នេះ​ដោយសារ​កន្លែង​បើក​ល្បែង​នេះ​សង្ស័យ មាន​ខ្នងបង្អែក​គ្រា​ក់ៗ​ប្រគល់​ស្មា​ឲ្យ​ផ្អែក​ពីក្រោយ និង​អាច​ថា​មាន​ការ​ត្រូវ​រូ​វ​គ្នា​ផងដែរ ទើប​គ្មាន​អ្នក​ណា​ហ៊ាន​បង្ក្រាប​នោះឡើយ ក្នុង​ដែន​សមត្ថកិច្ច​ស្រុក​ជើងព្រៃ​។​

​ទាំងនេះ​ជា​ការលើកឡើង​របស់​ប្រជា​ពលរដ្ឋ​តែ​ប៉ុណ្ណោះ ដោយឡែក​អង្គភាព​សារព័ត៌មាន​យើង​មិនទាន់​បាន​សុំ​ការបកស្រាយ​បំភ្លឺ​ពី​លោក​វរសេនីយ៍ឯក នួន ម៉េងហ៊ួរ អធិការនគរបាល​ស្រុក​ជើងព្រៃ ពាក់ព័ន្ធ​និង​ល្បែង​មាន់​ជ​ល់អន​ឡាញ​និង​ឆ្នោត​ឡូតូ ខាងលើ​នេះ​នៅឡើយ​ទេ រហូតមកដល់​ម៉ោង​ចេញ​នេះ​នេះ​។​

ទោះជា​យ៉ាងនេះក្តី​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ជើងព្រៃ សង្ឃឹមថា​អាជ្ញាធរ​ខេត្ត ជាពិសេស​ឯកឩត្តម អ៊ុន ចាន់​ដា ក្នុងនាម​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត និង​លោក ហេង វុទ្ធី ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម និង​សមត្ថកិច្ច​ពាក់ព័ន្ធ នឹងមាន​ចំណាត់ការ​ពាក់ព័ន្ធ​ល្បែងស៊ីសង​ខុសច្បាប់​ទាំង​នេះ​ឲ្យមាន​ប្រសិទ្ធិភាព ផ្តល់​ភាព​កក់ក្តៅ​ជូន​ពលរដ្ឋ​។​

​គួរ​រំលេច​ថា​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់ ជំរុញ​ឲ្យមាន​ការបង្ក្រា​ប​នូវ​ល្បែងស៊ីសង​ខុសច្បាប់ និង​គ្រឿងញៀន​នៅតាម​មូលដ្ឋាន ដើម្បី​ជំរុញ​ដល់​ការអនុវត្តឲ្យ​បានជោ​គ​ជ័យ​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។​ក្នុងនោះ​ការកើតមាន​នូវ​ល្បែងស៊ីសង​ខុសច្បាប់​ក្នុង​មូលស្ថាន បង្កើតឲ្យមាន​អំពើ​ជួញដូរ​មនុស្ស ហិង្សា​ក្នុង​គ្រួសារ អំពើចោរកម្ម គ្រឿងញៀន បង្ក​ភាពអសន្តិសុខ​ក្នុង​មូលដ្ឋាន និង​ប្រទេសជាតិ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល