ថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
ឯ​ក​ឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារ​គោរព​ជូន​ពរ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​លោកជំទាវ តៅ តឿ​ន ទៀ​បាញ់ ក្នុង​ឱកាស​ខួប​៥០​ឆ្នាំ នៃ​ចំណងអាពាហ៍ពិពាហ៍​ - លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារ​គោរព​ជូន​ពរ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​លោកជំទាវ តៅ តឿ​ន ទៀ​បាញ់ ក្នុង​ឱកាស​ខួប​៥០​ឆ្នាំ នៃ​ចំណងអាពាហ៍ពិពាហ៍​ - សេចក្តី​លោភលន់ អាច​ធ្វើឲ្យ​អ្នក​ភ្លេច​នូវ​សេចក្តី​ត្រិះរិះ​! - ​គ្រួសារ​ជនរងគ្រោះ​បាន​ហួសចិត្ត រឿង​អំពើហិង្សា​របស់​ក្រុម​ក្មេង​ទំនើង​មកលើ​កូនប្រុស​របស់​គាត់​បាន​ស្លាប់ តែ​ច្បាប់​ពុំទាន់​មាន​យុត្តិធម៌​ជូន​ពួកគាត់​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន ៧ ដែលជា​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា​-​ថៃ - លោកបណ្ឌិត​ ហោ​ គន្ធា​ ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា​ ព្រមទាំង​ សមាជិក​ សមាជិកា ផ្ញើសាររំលែកទុក្ខ​ក្រុមគ្រួសារសព​ ឯកឧត្ដម​ សុខ សំអុល ទីប្រឹក្សាសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា ដែលបានទទួលមរណភាព - មេ​ល្បែង​មាន់​ជល់​អន​ឡាយ ចែ ភួង សង្ស័យ​មាន​ខ្នងបង្អែក​ធំ​ហើយ ទើប​បើក​លេង​ទាំង​ថ្ងៃ​ទាំង​យប់ សមត្ថកិច្ច​មិន​ហ៊ាន​ទៅ​ក្បែរ​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ហាញ​សកម្មភាព ចូលរួម​ការពារ​ក្នុង​កម្មវិធី “​សង្ក្រាន្ត​វត្តភ្នំ​” ដោយ​ជោគជ័យ និង​ក្តី​មោទន​! - ឯកឧត្ដម ង៉ូវ បូរី​ណា អញ្ជើញ​ជា​អធិបតី​បិទ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​២០២៥ - ​ស្ថាបនិកវេ​ល​ស៍ខប​ម៉ាឃី​ធី​ង ឯ​.​ក ​សូមជូនពរ​ឱ្យ​សុបិន​ល្អ​ទាំងអស់​គ្នា ហើយ​ក្រោកពីដំណេក​នៅ​ព្រឹក​ថ្ងែ​ស្អែក ថ្ងៃ​ថ្មី ជា​ថ្ងៃ​ដែល​ល្អ​បំផុត​ដែល​បាន​វាស់​និង​បញ្ជាក់​ពី​សមត្ថភាព​របស់​ពួក​យើង​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ពេញ​កន្លងមក
0

បំផ្ទុះ​ថ្មភ្នំ បណ្តាលឱ្យ​រងរបួស​ម​នុស្ស​ក្មេង​ចាស់ ចំនួន​៤​នាក់ នៅ​ខេត្ត​កំពត​

បំផ្ទុះ​ថ្មភ្នំ បណ្តាលឱ្យ​រងរបួស​ម​នុស្ស​ក្មេង​ចាស់ ចំនួន​៤​នាក់ នៅ​ខេត្ត​កំពត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កំពត​៖ ប្រជាពលរដ្ឋ​ក្មេង​ចាស់ ចំនួន​៤​នាក់ បាន​រក​របួស​ធ្ងន់​ស្រាល ត្រូវបាន​សាច់ញាតិ​ដឹកយក​ទៅ​សង្គ្រោះ​ព្យាបាល​ភ្លាមៗ សត្វ​គោ​២​ក្បាល​ក៏​រងរបួស ព្រមទាំង​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​បាន​រង​ការខូចខាត ក្នុងករណី​បំផ្ទុះ​ថ្មភ្នំ របស់​ក្រុមហ៊ុន ម្សៅ​បៀក ស្ថិតនៅ​ភូមិ​ចក្រ​ខ្លី ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្ត​កំពត​។​

​បើ​យោង​តាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​-​ឃុំ ខាងលើ​បានឲ្យដឹង​ថា​រឿង​បំផ្ទុះ​ថ្មភ្នំ​របស់​ក្រុមហ៊ុន​ម្សៅ​បៀក​ខាងលើ​នេះ​មិនមែន​កើតឡើង​ជា​លើក​ទី​១​នោះទេ ករណី​នេះ​ប្រជាពលរដ្ឋ​ស្នើសុំ​ដល់​អាជ្ញាធរ​មេត្តា​ជួយ​ទប់ស្កាត់​ករណី​បំផ្ទុះ​ថ្មភ្នំ​នៅ​ភូមិ​ចក្រ​ខ្លី ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្ត​កំពត​នេះ​ផង ។ ពីព្រោះថា បាន​ធ្វើឱ្យ​រង​ផលប៉ះពាល់​ជា​ខ្លាំង​ដល់​លំនៅដ្ឋាន​ផ្ទះ​ពួកគាត់ ក៏ដូចជា​អាយុជីវិត​មនុស្ស​និង​សត្វពាហនៈ ព្រោះ​រឿង​នេះ​ជា​រឿង​ដ៏​ដែលៗ​កើតមាន​ជា​យូរ​មក​ហើយ​។

​តាម​ប្រភព​ពី​ពលរដ្ឋ​បានបញ្ជាក់​ថា​÷​ករណី​នេះ​កើត​ហេតុ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៤​កន្លងទៅ​។ ហេតុ​ការ​នេះ​ទី​១. ការ​បំផ្ទុះ​នេះ​គឺ​ផលប៉ះពាល​ធ្វើអោយ​ខូចខាត​ជា​ខ្លាំង​ដល់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ ផ្ទះ​រង​នូវ​ការ​បាក់បែក​ស្ទើរ​ទាំងស្រុង ក៏​ដូច​ជា​ទ្រព្យសម្បត្តិ​ដូចជា​ពាងទឹក មាន​របស់របរ​និង​វត្ថុ​ផ្សេងៗ​។ ទី​២. រង​ផលប៉ះពាល់​សំខាន់​បំផុត​គឺ​ទៅលើ​អាយុជីវិត និង​បង្ក​អោយ​រង​របួស​ទៅ​លើ​ក្មេង​ទើបតែ​មាន​អាយុ​០៥​ឆ្នាំ [​ប្រាំ​ឆ្នាំ​]​រងរបួស​ធ្លុះ​ក្បាល​០២​កន្លែង និង​ប៉ះពាល់​ទៅ​ដល់​ខួរក្បាល​ធ្ងន់ធ្ងរ និង​បង្ក​ឱ្យ​បុរស​ម្នាក់​រងរបួស​ឆ្អឹងជំនី​ម្ខាង ហើយ​និង​ស្មា​ផងដែរ​។​

​បើ​តាម​ការ​បញ្ជាក់បន្ថែម​ថា​គឺ​បង្កឡើង​ដោយ​ក្រុមហ៊ុន ម្សៅ​បៀក ដោយ​មាន​ឈ្មោះ លី​គឹម​វុន ជា​ម្ចាស់​ក្រុមហ៊ុន ហើយ​ការ​បំផ្ទុះ​នេះ​មាន​រយៈ​ច្រើន​ឆ្នាំ​ណាស់​ហើយៗ​ប្រជាពលរដ្ឋ​ក៏​មាន​ការប្ដឹង​ទៅ​ដល់​អាជ្ញាធរ​ឃុំ​/​ស្រុក​/​ខេត្ត ផងដែរ​តែ​មិនទាន​មាន​ដំណោះស្រាយ​ដល់​ប្រជាពលរដ្ឋ​។​

​ករណី​ក្រុម​ហ៊​ន ​បំផ្ទុះ​ថ្មភ្នំ ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​រងរបួស​ខាងលើ​នេះ​ដែ​រ លោក​អភិបាល​ស្រុក​បន្ទាយមាស​បានឲ្យដឹងថា ខ្ញុំ​បាន​ទទួល​ព័ត៌មាន​នឹង​ហើយ ហើយ​ខ្ញុំ​កំពង់​ហៅ​ក្រុមហ៊ុន​មក​។ ចំណែកឯ​អ្នក​រង​ផលប៉ះពាល់ ឥឡូវ​ខាង​អាជ្ញាធរ​បាន​ឲ្យ​បញ្ជូន​ទៅ​ប​ន្ទីរ​ពេទ្យ​អស់ហើយ​។​

​លោក​បាន​បន្តទៀតថា ខ្ញុំ​បាន​ហៅ​ខាង​ក្រុមហ៊ុន​មក​ដើម្បី​ជជែក​ជាមួយ​ក្រុមហ៊ុន ព្រោះ​ខាង​ក្រុមហ៊ុន​គេ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ តែ​លោក​មិនដឹង​ថា​ក្រុមហ៊ុន​ដែល​បាន​បំផ្ទុះ​ថ្មភ្នំ​នោះ​មិនដឹង​ឈ្មោះ​ក្រុមហ៊ុន អ្វី​ទេ​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​កន្លែង​នោះ​បាន​ទទួច​ស្នើសុំ​ទៅ​ដល់​ឯកឧត្តម ម៉ៅ​ធ​និន្ទ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត មេត្តា​ជួយ​អន្តរាគមន៍​ដោះស្រាយ​ជូន​ទៅ​ដល់​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយសារ​ក្រុមហ៊ុន​មួយ​នេះ​។​

​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ រង់ចាំ​ទទួល​ការបកស្រាយ​បំភ្លឺ​ពី​ម្ចាស់​ក្រុមហ៊ុន ក៏ដូចជា​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ជុំវិញ​នូវ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​បាន​លើកឡើង​ខាងលើ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល