ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​! - លោកស្នងការ ឈឿន សុ​ចិត្ត និង​លោក​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កម្មវិធី​!! - បុរស​ម្នាក់​បានបាត់បង់ជីវិត​ភ្លាមៗ ខណៈ​ជិះ​ម៉ូតូ​ដួល ហើយ​ត្រូវ​ជះ​ចូលទៅ​ក្រោម​រថយន្ត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​សន្និបាត​សាខា​កាកបាទក្រហម​ខេត្ត​ត្បូងឃ្មុំ អាណត្តិ​ទី​៣២០២៤-២០២៩ - លោក​អភិបាល​ស្រុក​កោះ​ធំ​រង​ការរិះគន់​ថា ធ្វើ​របាយការណ៍​ភូតកុហក​អភិបាលខេត្ត​កណ្តាល ករណី​ដណ្តើម​តូប​គ្នា​ - បំផ្ទុះ​ថ្មភ្នំ បណ្តាលឱ្យ​រងរបួស​ម​នុស្ស​ក្មេង​ចាស់ ចំនួន​៤​នាក់ នៅ​ខេត្ត​កំពត​ - សកម្មភាព​ថ្នាក់ដឹកនាំ​សមាជិក​សមាជិកា កម្មវិធី​អាជីវកម្ម​ចល័ត និង​កម្មករ​សំណង់​នៃ​សស​យក​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ស្តីពី "​បដិវត្ត​កម្ម​បញ្ញា​សិប្ប​និមិត្ត និង​យុទ្ធសាស្ត្រ​ត្រៀម​ខ្លួន​សម្រាប់​អនាគត​កម្ពុជា " - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​នាំយក​អំណោយ​ចុះសួរសុខទុក្ខ​សមាជិក ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​! - អភិបាល​ស្រុក​អូររាំងឪ ដឹកនាំ​មន្ដ្រី និង​យុវជន បន្ដ​ដាំ​ដើម​ក្ងោក នៅ​ឧទ្យាន​ទន្លេ​ស្ងួត​
0

អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​៖ ទេសចរ​ចំនួន​ជាង​៧​ម៉ឺន​នាក់​បាន​ទៅ​ទស្សនា​តាម​តំបន់ការពារធម្មជាតិ​នានា​

អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​៖ ទេសចរ​ចំនួន​ជាង​៧​ម៉ឺន​នាក់​បាន​ទៅ​ទស្សនា​តាម​តំបន់ការពារធម្មជាតិ​នានា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ប្រពៃណី​ជាតិខ្មែរ ភ្ញៀវ​ទេសចរណ៍ ចំនួន ៧២ ០៩៧ នាក់ ក្នុងនោះ​ទេសចរ​បរទេស​ចំនួន ៧១៧ នាក់ បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅតាម​សហគមន៍​តំបន់ការពារធម្មជាតិ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ យោង​តាម​នាយកដ្ឋាន​ទេសចរណ៍ធម្មជាតិ​នៃ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន ក្រសួង​បរិស្ថាន ភ្ញៀវ​ទេសចរណ៍ នៅតាម​សហគមន៍​តំបន់ការពារធម្មជាតិ ក្នុង​រដូវ​ភ្ជុំបិណ្ឌ​រយៈពេល​១៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ដល់​ថ្ងៃ​០២ ខែតុលា ឆ្នាំ​២០២៤ នា​ពេលកន្លងមក បាន​នាំ​ចំណូល​ដល់​សហគមន៍ ចំនួន ៣៥ ៣៦៧ ដុល្លារ​អាមេរិក​។​

​សហគមន៍​តំបន់ការពារធម្មជាតិ ទឹកធ្លាក់​ច្រក​ល្អៀង នៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់ បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ បាន​ច្រើនជាងគេ ចំនួន​ជិត​២​ម៉ឺន​នាក់ និង​អាច​រកចំណូលបាន​ជិត​១​ម៉ឺន​ដុល្លារ​។ បន្ទាប់មក​មាន​តំបន់ការពារធម្មជាតិ​បឹង​យក្ស​ឡោម នៃ​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​បឹង​យក្ស​ឡោម ក្នុង​ខេត្ត​រតនៈគីរី ក៏​បាន​ទទួល​អ្នកទេសច​រណ៍​ជាតិ និង​អន្តរជាតិ​ចំនួន​ជាង​១​ម៉ឺន​នាក់ និង​អាច​រកចំណូលបាន ជាង​៤​ពាន់​ដុល្លារ​។ លើសពីនេះ សហគមន៍​តំបន់ការពារធម្មជាតិ​នានា ផ្សេងទៀត សរុប​ចំនួន​៥៣ ក្នុងចំណោម​សហគមន៍​តំបន់ការពារធម្មជាតិ ដែល​បាន​ទទួលស្គាល់ ដោយ​ក្រសួង​បរិស្ថាន សរុប​ចំនួន​១៩៣ ទូទាំង​ប្រទេស​កម្ពុជា ដែល​មាន​សក្តានុពល និង​ជា​គោលដៅ​ទេសចរណ៍ធម្មជាតិ​។​

​សូមបញ្ជាក់​ថា ក្នុង​រយៈពេល​៩​ខែ ក្នុង​ឆ្នាំ​២០២៤ នេះ សហគមន៍​តំបន់ការពារធម្មជាតិ បាន​ទាក់ទាញ់​ទេសចរ​មក​សម្រាក​កម្សាន្ត​បាន​ចំនួន ៦៦៣ ២០៧ នាក់ ក្នុងនោះ​ទេសចរ​បរទេស មាន​ចំនួន​១២ ៥២០​នាក់ និង​បាន​ផ្តល់​ចំនូល​ដល់​សហគមន៍ បាន​ចំនួន ៥២៥ ៣៥២ ដុល្លារ​អាមេរិក​។

​ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន បានឱ្យដឹងថា​បាន​លើកឡើង​ថា ថវិការ​របស់​សហគម​ន៍​តំបន់ការពារធម្មជាតិ​ត្រូវ​គ្រប់គ្រង​ដោយ​សហគមន៍​ដោយផ្ទាល់ ដែល​បែងចែង​សម្រាប់​សកម្ម​ភាព​ល្បាត​របស់​សហគមន៍ ដើម្បី​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ ចូលរួម​សម្រាប់​ជួយ​រៀបចំ​ពង្រឹង​ការគ្រប់គ្រង ហេ​ដ្ឋេ​ច​នា​សម្ព័ន្ធ​របស់​សហគម​ន៍ ជួយ​ជីវភាព​សមាជិក ជួយ​ដល់​ការអភិវឌ្ឍ​មូលដ្ឋាន​មួយចំនួន​ថែមទៀត​។ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន បាន​អះអាង​បន្ថែមថា អ្នក​ទេសចរណ៍ បាន​ទៅ​កម្សាន្ត​តាម​សហគមន៍​តំបន់ការពារធម្មជាតិ ក៏​ព្រោះតែ​ប្រទេសជាតិ មាន​សុខសន្តិភាព រាជរដ្ឋាភិបាល បាន​អភិវឌ្ឍ​និង​ពង្រីក​ហេដ្ឋរចនាសម្ព័ន្ធ ងាយស្រួល​ធ្វើ​ដំណើរ បាន​ដល់​មូលដ្ឋាន និង​ដោយសារ​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​ការអភិរក្ស​ជីវៈចម្រុះ បាន​ល្អប្រសើរ និង​បាន​ជួយ​គាំទ្រ និង​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ មានឱកាស បាន​ស្គាល់​សម្បត្តិ​ធម្មជាតិ ស្គាល់​មាតុភូមិ​កម្ពុជា ស្រឡាញ់​ព្រៃឈើ បណ្តុះ​គំនិត​«​បៃតង​» ចូលរួម ដាំ​ដើមឈើ​ឱ្យបាន​ច្រើន ជាពិសេស​ចូលរួម​ការពារ​ព្រៃឈើ សត្វព្រៃ នៅតាម​តំបន់ការពារធម្មជាតិ ដែល​កំពុង​ការពារ​យ៉ាង​តឹងរឹង ពី​ក្រសួង​បរិស្ថាន និង​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ជាពិសេស​ពី​ប្រជាពលរដ្ឋ នៅតាម​សហគមន៍​តំបន់ការពារធម្មជាតិ​។ ឯកឧត្តម​បាន​បន្ថែមថា កន្លងមក សហគមន៍​តំបន់ការពារធម្មជាតិ បាន​រៀបចំ​ផលិតផល និង​សេវាកម្ម​ទេសចរណ៍ ប្រកបដោយ​ការទទួលខុសត្រូវ ដូចជា​មាន​ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់​កន្លែង​លំហែ​បៃតង កន្លែង​គយគន់ ទេសភាព​ធម្មជាតិ ទឹកជ្រោះ ទស្សនា​សត្វព្រៃ ដើមឈើ និង​តំបន់​វប្បធម៌ ប្រវត្តិសាស្ត្រ បុរាណ​ថែមទៀត​។ អ្នកនាំពាក្យ​បានឱ្យ​ដឹង​ផង​ដែរ​ថា សហគមន៍​តំបន់ការពារធម្មជាតិ មាន​តួនាទី​សំខាន់ ចូលរួម​ក្នុង​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ ក៏ដូចជា​ចូលរួម​អភិរក្ស បេតិកភណ្ឌ​វប្បធម៌​ប្រពៃណី ទាំង​រូបី និង​អ​រូបិ​ឱ្យបាន​គង់វង្ស និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការបង្កើត​អេកូ​ទេសចរណ៍ ដើម្បី​បង្កើន​សេដ្ឋកិច្ច​មូលដ្ឋាន ដើម្បី​ឆ្លើយតប​កំណើន​ឡើង​នៃ​វិស័យ​ទេសចរណ៍ និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការដើរ​កម្សាន្ត​។ ។

​សូមបញ្ជាក់​ថា ក្រសួង​បរិស្ថាន នា​ពេលកន្លងមក បាន​ដាក់ចេញ​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​លំហែ​បៃតង ដោយ​យកចិត្តទុកដាក់ ជំរុញ​ការលើកកម្ពស់​ជីវភាព ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​ទាំងអស់ គោរព​វប្បធម៌ និង​បរិស្ថាន និង​ជំរុញ​ឱ្យ​សហគមន៍ មាន​ភាព​ស្អាត មាន​ផ្តល់​សេវា ក្នុង​តម្លៃ​សមរម្យ មាន​អនាម័យ មានការ​ទុកដាក់​សំណល់​ឱ្យបាន​ត្រឹមត្រូវ កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក ការការពារ​ព្រៃឈើ សត្វព្រៃ និង​ដាំ​ស្តារ​ព្រៃឈើ ដែល​ជួយ​បង្កើន​ចំណូល​បន្ថែម តាមរយៈ​វិស័យ​អេកូ​ទេសចរណ៍ និង​កាត់ផ្តាច់​ពី​ការពឹង​អាស្រ័យ លើ​អនុផល​ព្រៃឈើ​។ ឯកឧត្តម បាន​លើកឡើង​ផង​ដែរ​ថា ក្រសួង​បរិស្ថាន​កន្លង​មក បាន​បណ្តុះបណ្តាល​ឱ្យ​សហគមន៍​ក្លាយជា​ម្ចាស់​លើ​ការអភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ មាន​ភាព​ស្អាត បៃតង ចេះ​ផលិត​វត្ថុ​អនុស្សាវរីយ៍ ការ​ដាំ​ដំណាំ​រួមផ្សំ​ផ្សេងៗ មាន​បន្លែបង្ការ ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់ គ្រួសារ​ប្រចាំថ្ងៃ សម្រាប់​លក់​ទៅ​ទីផ្សារ និង​បម្រើ​សេវាកម្ម​ទេសចរណ៍​ជាដើម​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល