ខេត្តស្វាយរៀង ÷ នាព្រឺកថ្ងៃថ្ងៃអង្គារ ១៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ លោកឧបាសិកាប៉ា ចាន់ថន នឹង លោក ជំទាវ ប៉ា ស្រីជា (ហៅជំទាវតូច) បានយកសារុង និងថវិកា ផ្ទាល់ខ្លួន ជូនលោកតាលោកយាយចំនួន ២០នាក់ ក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្នុំបិណ្យ ដែលជាបុណ្យប្រពៃណីជាតិខ្មែរ ដែលស្ថិតនៅភូមិដូនលាប ឃុំកូកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
លោក ជំទាវ ប៉ា ស្រីជា (ហៅជំទាវតូច) បានឱ្យដឹងថាសារុងនិងថវិកាទាំងអស់នេះបានមកពីការចូលរួមពីលោកឧបាសិកា ប៉ា ចាន់ថន និងក្រុមការងារ ព្រមទាំងសហការីទាំងអស់ លោកជំទាវ និងក្រុមការងារបានជូនសារុងលោកតាលោកយាយដោយម្នាកៗទទួលបានសារុងមួយនិងថវិកាចំនួន ៥ពាន់រៀល។
ក្នុងឱកាសនោះ លោកឧបាសិកា ប៉ា ចាន់ថន នឹង លោក ជំទាវ ប៉ា ស្រីជា (ហៅជំទាវតូច) ក៏សូមជូនមគ្គផលកុសលផលបុណ្យ ដល់បងប្អូន អ៊ំពូមីង តាយាយ សមប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន សុភមង្គល សុខភាពល្អរឹងមាំ និងជោគជ័យគ្រប់ភារកិច្ច ៕