ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​! - លោកស្នងការ ឈឿន សុ​ចិត្ត និង​លោក​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កម្មវិធី​!! - បុរស​ម្នាក់​បានបាត់បង់ជីវិត​ភ្លាមៗ ខណៈ​ជិះ​ម៉ូតូ​ដួល ហើយ​ត្រូវ​ជះ​ចូលទៅ​ក្រោម​រថយន្ត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​សន្និបាត​សាខា​កាកបាទក្រហម​ខេត្ត​ត្បូងឃ្មុំ អាណត្តិ​ទី​៣២០២៤-២០២៩ - លោក​អភិបាល​ស្រុក​កោះ​ធំ​រង​ការរិះគន់​ថា ធ្វើ​របាយការណ៍​ភូតកុហក​អភិបាលខេត្ត​កណ្តាល ករណី​ដណ្តើម​តូប​គ្នា​ - បំផ្ទុះ​ថ្មភ្នំ បណ្តាលឱ្យ​រងរបួស​ម​នុស្ស​ក្មេង​ចាស់ ចំនួន​៤​នាក់ នៅ​ខេត្ត​កំពត​ - សកម្មភាព​ថ្នាក់ដឹកនាំ​សមាជិក​សមាជិកា កម្មវិធី​អាជីវកម្ម​ចល័ត និង​កម្មករ​សំណង់​នៃ​សស​យក​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ស្តីពី "​បដិវត្ត​កម្ម​បញ្ញា​សិប្ប​និមិត្ត និង​យុទ្ធសាស្ត្រ​ត្រៀម​ខ្លួន​សម្រាប់​អនាគត​កម្ពុជា " - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​នាំយក​អំណោយ​ចុះសួរសុខទុក្ខ​សមាជិក ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​! - អភិបាល​ស្រុក​អូររាំងឪ ដឹកនាំ​មន្ដ្រី និង​យុវជន បន្ដ​ដាំ​ដើម​ក្ងោក នៅ​ឧទ្យាន​ទន្លេ​ស្ងួត​
0

ក្រុម​ការងារ​ក្រសួង​បរិស្ថាន សហការ​ជាមួយ​រដ្ឋបាល​ឃុំ​-​ស្រុក​មេមត់ បន្ត​ពិភាក្សា​ជាមួយ​តំណាង​ម្ចាស់​ទីតាំង​ទិញ​ជ័រកៅស៊ូ​ទាំង ៤​ទីតាំង​

ក្រុម​ការងារ​ក្រសួង​បរិស្ថាន សហការ​ជាមួយ​រដ្ឋបាល​ឃុំ​-​ស្រុក​មេមត់ បន្ត​ពិភាក្សា​ជាមួយ​តំណាង​ម្ចាស់​ទីតាំង​ទិញ​ជ័រកៅស៊ូ​ទាំង ៤​ទីតាំង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២៤ ក្រុមការងារ នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន ក្រសួង​បរិស្ថាន បាន​បន្ត​សហការ​ជាមួយ​រដ្ឋបាល ឃុំ​/​ស្រុក មេមត់ និង​កងកម្លាំង​ប៉ុស្តត៍នគរបា​ល​ក្នុង​តំបន់ ចុះ​ជួបពិភាក្សា​ជាមួយ​តំណាង​ម្ចាស់​ទីតាំង​ទិញ​ជ័រកៅស៊ូ​ទាំង ៤​ទីតាំង និង​ប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ​ពី​ស្ថានភាព​អាជីវកម្ម​ទាំងនោះ​ដោយ​ទទួលបាន​លទ្ធផល​ដូចខាងក្រោម​៖

-​ក្រុម​ការងារ​បាន​សិក្សា​កំណត់​ទីតាំង​ដាក់​ថយ​ន្តចល័​តវិភាគ​គុណភា​ពខ្យល់ នៅ​កន្លែង​ទី​ប្រជាជន​ជុំ​ក្បែរ​ផ្សារ​មេមត់​ដែល​ស្ថិតនៅក្រោម​ទិស​ខ្យល់​ពី​ទីតាំង និង​ក្នុង​ទីតាំង​ទិញ​ជ័រ​ទាំងអស់​ខាងលើ ដើម្បី​វិភាគ​គុណភាព​ខ្យល់​ជាក់ស្ដែង​។
-​ក្រុមការងារ បាន​ជួបពិភាក្សា​ជាមួយ​តំណាង​ម្ចាស់​ទីតាំង​ចំនួន ០៤ គឺ​ទីតាំង​ទិញ​ជ័រ ងួន មុនី ទីតាំង​ទិញ​ជ័រ​ឧកញ៉ា លឹម ប៊ុន​ណា ទីតាំង​ទិញ​ជ័រ សុខ វណ្ណ​ដេត និង​ទីតាំង​ទិញ​ជ័រ សេង សុខសាន្ត និង​បាន​ប្រមូល​ព័ត៌មាន​ពាក់ព័ន្ឋ​នឹង​ទីតាំង​ជ័រកៅស៊ូ ដោយ​បាន​រៀបចំ​កំណត់ហេតុ និង​ចុះហត្ថលេខា​ដោយ​ក្រុមការងារ អាជ្ញាធរ​ដែនដី និង​តំណាង​ម្ចាស់​ទីតាំង​ទាំងអស់ ។​

-​ក្រុម​ការងារ​បាន​ធ្វើ​តេស្ត​គុណភាព​ទឹក​បឋម​នៅ​ទីតាំង​ទិញ​ជ័រ​នី​មួយៗ​នៅក្នុង​អាង​ស្តុក ដែល​ហូរ​ចេញពី​បរិវេន​ទិញ​ស្តុក​ជ័រ និង​បាន​យក​សំណាក​ទឹក​ចំនួន ០៤​សំណាក ដើម្បី​យក​ទៅ​វិភាគ​នៅ​មន្ទីរពិសោធន៍​ក្រសួង​បរិស្ថាន ។​
-​ទីតាំង​ទិញ​ជ័រទាំង​០៤​ខាងលើ បាន​ដំណើរកា​រទិញ​ជ័រ​ដោយ​ពុំមាន​ច្បាប់​អនុញ្ញាត​នៅឡើយ លើកលែង​តែ​ទីតាំង​ទិញ​ជ័រ សេង សុខសាន្ត មានប័ន​ពន្ធ​ប៉ាតង់​អាជីវកម្ម ។​
-​កន្លងមក រដ្ឋបាល ឃុំ និង​ស្រុក​មេមត់ បាន​ចុះ​ណែនាំ​ឱ្យ​តំណាង​ម្ចាស់​ទីតាំង​ទាំង​៤ ចំនួន ៣​លើក និង​លើក​ទី​៤ ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត​ត្បូងឃ្មុំ រួចហើយ ប៉ុន្តែ​ម្ចាស់​ទីតាំង​មិនបាន​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រុមការងារ​នោះទេ​
-​តំណាង​ម្ចាស់​ទីតាំង​ទាំង​ពីរ​បញ្ជាក់ប្រាប់​ក្រុម​ការងារ​ក្រសួង​បរិស្ថាន​ថា ខ្លួន​ពុំ​បានដឹង​ការសុំ​ច្បាប់​នៅ​កន្លែង​ណា​នោះទេ ។​

​តំណាង​ម្ចាស់​ទីតាំង​ទាំង​០៤ យល់ស្រប​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រុមការងារ​ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ដែនដី ដើម្បី​គ្រប់គ្រង និង​ដោះស្រាយ​បញ្ហា​ក្លិន​ឱ្យបាន​ល្អ​ប្រសើរ ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល