ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ រួម​ទាំង​ថ្នាក់​ដឹកនាំ មន្ត្រីរាជការ​នៃ​ក្រសួង​បរិស្ថាន អញ្ជើញ​ចូលរួម​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​កំសាន្ត ក្នុង​រាជធានី​ភ្នំពេញ​ - ឯកឧត្ដម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ពិសេស​ជូន​សិក្ខាកាម ចំនួន​៦៨៤​នាក់ - ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ និង​ចែក​វិញ្ញាបនប័ត្រ ជូន​សិក្ខាកាម «​វគ្គ​បណ្ដុះបណ្ដាល​វគ្គ​ពិសេស អំពី​មូលដ្ឋានគ្រឹះ​សម្រាប់​គ្រប់គ្រង​វិស័យ​ព័ត៌មាន​បែប​ឌីជីថល​» - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មាន​រោងចក្រ​ធំៗ ចំនួន ៣ គ្រោង​មក​វិនិយោគ​នៅក្នុង​ខេត្ត​ព្រៃវែង - សមាគម​សារព័ត៌មាន​ចំនួន​០៥ បើក​វគ្គ​បណ្ដុះបណ្ដាល​ជូន​សិក្ខាកាម​ចំនួន ៦៨៤​នាក់ នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ៖ សូម​បង្ហាញ​នៅ​រូបភាព ដែល​បាន​ធ្វើអោយ​ខ្ញុំ មាន​អារម្មណ៍​រំភើប​ក្តុកក្តួល​រំជួលចិត្ត​នឹកស្មាន​មិន​ដល់ ! - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​ជា​អធិបតី​កម្មវិធី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ពាម​រក៍ - ​អនុប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ជឿជាក់ថា កម្ពុជា​នឹង​អាច​សម្រេចបាន​នូវ​គោលដៅ​អ​ព្យ​ក្រឹត​កាបូន នៅ​ឆ្នាំ​២០៥០ - កម្ពុជា និង​ឡាវ ប្តេជ្ញា​ចិត្ត​រួម​គ្នា​កាត់បន្ថយ​ការបំពុល​ប្លា​ស្ទិក នៅ​តាម​ដង​ទន្លេមេគង្គ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មន្ត្រីនគរបាល​ជាតិ ទោះ​មាន​ឋានន្តរស័ក្តិ​និង​តួនាទី​យ៉ាងណាក៏ដោយ ត្រូវតែ​គោរព​វិន័យ​ឱ្យបាន​ច្បាស់លាស់ ពិសេស​ការសុំ​ច្បាប់​
0

ឯកឧត្តម អភិបាលខេត្ត អ៊ុន ចាន់​ដា ​ផ្តាំផ្ញើ​ដល់​លោក ទុន ណេ​ត ត្រូវ​ប្រែក្លាយ​ការប្តេជ្ញាចិត្ត ពេល​ចូល​កាន់តំណែង​ជា​អភិបាលស្រុក​កំពង់សៀម ទៅជា ឆន្ទៈ​ក្នុង​ការអនុវត្ត​ជាក់ស្តែង ឲ្យទទួល​បាន​ប្រសិទ្ធភា​ព​ខ្ពស់ ទៅ​ពេល​អនាគត​

ឯកឧត្តម អភិបាលខេត្ត អ៊ុន ចាន់​ដា ​ផ្តាំផ្ញើ​ដល់​លោក ទុន ណេ​ត ត្រូវ​ប្រែក្លាយ​ការប្តេជ្ញាចិត្ត ពេល​ចូល​កាន់តំណែង​ជា​អភិបាលស្រុក​កំពង់សៀម ទៅជា ឆន្ទៈ​ក្នុង​ការអនុវត្ត​ជាក់ស្តែង ឲ្យទទួល​បាន​ប្រសិទ្ធភា​ព​ខ្ពស់ ទៅ​ពេល​អនាគត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​កំពង់ចាម​) ៖ ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់សៀម រសៀល​ថ្ងៃ​ចន្ទ ៧​កើត ខែ​ភទ្របទ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០២៤ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់តំណែង អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់សៀម នៅ​សាលាស្រុក​កំពង់សៀម​។​

​លោក ទុន ណេ​ត អតីត​អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​ស្ទឹងត្រង់ ដែល​ត្រូវបាន​ប្រកាស​តែងតាំង​ជា​អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់សៀម ជំនួស​លោក ប៊ិន ឡា​ដា ដែល​ត្រូវ​ទទួល​មុខតំណែង​ថ្មី​។​

​ឯកឧត្តម អភិបាលខេត្ត បាន​ផ្តាំផ្ញើ​ដល់​លោក ទុន ណេ​ត ត្រូវ​ប្រែក្លាយ​ការប្តេជ្ញាចិត្ត ពេល​ចូល​កាន់តំណែង​ជា​អភិបាលស្រុក​កំពង់សៀម ទៅជា ឆន្ទៈ​ក្នុង​ការអនុវត្ត​ជាក់ស្តែង ឲ្យទទួល​បាន​ប្រសិទ្ធភា​ព​ខ្ពស់ ទៅ​ពេល​អនាគត​។​

​អភិបាលខេត្ត​កំពង់ចាម ក៏​បាន​ថ្លែង​នូវ​ការកោតសរសើរ ចំពោះ វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​រីកចំរើន លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ របស់​ក្រុមប្រឹក្សា គណៈ អភិបាល និង​មន្ត្រី​សាលា​ស្រុក​កំពង់សៀម​ទាំងអស់ ដែល​បាន​ចូលរួមចំណែក ដោះស្រាយ​កិច្ចការ នៅក្នុង​អង្គភាព និង​ការផ្តល់​សេវា​សាធារណៈ សេវា​រដ្ឋបាល ជូន​ប្រជាពលរដ្ឋ ដោយ​ទទួលបាន លទ្ធផល យ៉ាង​ល្អប្រសើរ នា​ពេលកន្លងមក ។​

​ជាមួយគ្នា​នោះ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ផ្តាំផ្ញើ​ចំពោះ លោក​អភិបាលស្រុក​កំពង់សៀម ដែល ទើបតែ​ផ្លាស់​ប្តូរ​មក​ពី​អភិបាល​ស្រុក​ស្ទឹងត្រង់ ត្រូវ​មាន​ការ​សាមគ្គីភាព​ផ្ទៃក្នុង នៅក្នុង​អង្គភាព រវាង ថ្នាក់លើ និង​ថ្នាក់​ក្រោម ព្រមទាំង​មាន​គំនិត​ផ្តួចផ្តើម មនសិការ ការងារ​ខ្ពស់ ប្រកបដោយ​តម្លាភាព និង​គណនេយ្យភាព ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ ដោយ​ការយកចិត្តទុកដាក់​ខ្ពស់ លើ​ការ​សម្រប សម្រួល ការដោះស្រាយ​បញ្ហា​ការងារ ប្រកបដោយ​ភាពឈ្លាសវៃ និង​មាន​គំនិត​ច្នៃប្រឌិត មាន​ចក្ខុ វិស័យ លើក​ជា​ទិសដៅ ដាក់ចេញ​នូវ​ផែនការ​អនុវត្ត​ឲ្យបាន​ច្បាស់លាស់ ព្រមទាំង​ខិតខំ​បញ្ចេញ​ឲ្យ អស់ពី​សមត្ថភាព និង​ទេពកោសល្យ ក្នុង​ស្មារតី​យកចិត្តទុកដាក់ និង​ការទទួលខុសត្រូវ​ខ្ពស់ ចំពោះមុខ​ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និង​ចំពោះ​មុខ​គណៈ​អភិបាលខេត្ត រដ្ឋបាលខេត្ត លើ​វិស័យ ការងារ ដែល​ខ្លួន កំពុង​បំពេញ​តួនាទី ជាពិសេស​នោះ គឺ​ត្រូវ​ប្រែក្លាយ​ការប្តេជ្ញាចិត្ត នាពេលនេះ ទៅ​ជា​ឆន្ទៈ​ក្នុងការ អនុវត្ត​ជាក់ស្តែង ឲ្យទទួល​បាន​ប្រសិទ្ធភា​ព​ខ្ពស់ ទៅ​ពេល​អនាគត ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល