ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ រួម​ទាំង​ថ្នាក់​ដឹកនាំ មន្ត្រីរាជការ​នៃ​ក្រសួង​បរិស្ថាន អញ្ជើញ​ចូលរួម​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​កំសាន្ត ក្នុង​រាជធានី​ភ្នំពេញ​ - ឯកឧត្ដម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ពិសេស​ជូន​សិក្ខាកាម ចំនួន​៦៨៤​នាក់ - ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ និង​ចែក​វិញ្ញាបនប័ត្រ ជូន​សិក្ខាកាម «​វគ្គ​បណ្ដុះបណ្ដាល​វគ្គ​ពិសេស អំពី​មូលដ្ឋានគ្រឹះ​សម្រាប់​គ្រប់គ្រង​វិស័យ​ព័ត៌មាន​បែប​ឌីជីថល​» - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មាន​រោងចក្រ​ធំៗ ចំនួន ៣ គ្រោង​មក​វិនិយោគ​នៅក្នុង​ខេត្ត​ព្រៃវែង - សមាគម​សារព័ត៌មាន​ចំនួន​០៥ បើក​វគ្គ​បណ្ដុះបណ្ដាល​ជូន​សិក្ខាកាម​ចំនួន ៦៨៤​នាក់ នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ៖ សូម​បង្ហាញ​នៅ​រូបភាព ដែល​បាន​ធ្វើអោយ​ខ្ញុំ មាន​អារម្មណ៍​រំភើប​ក្តុកក្តួល​រំជួលចិត្ត​នឹកស្មាន​មិន​ដល់ ! - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​ជា​អធិបតី​កម្មវិធី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ពាម​រក៍ - ​អនុប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ជឿជាក់ថា កម្ពុជា​នឹង​អាច​សម្រេចបាន​នូវ​គោលដៅ​អ​ព្យ​ក្រឹត​កាបូន នៅ​ឆ្នាំ​២០៥០ - កម្ពុជា និង​ឡាវ ប្តេជ្ញា​ចិត្ត​រួម​គ្នា​កាត់បន្ថយ​ការបំពុល​ប្លា​ស្ទិក នៅ​តាម​ដង​ទន្លេមេគង្គ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មន្ត្រីនគរបាល​ជាតិ ទោះ​មាន​ឋានន្តរស័ក្តិ​និង​តួនាទី​យ៉ាងណាក៏ដោយ ត្រូវតែ​គោរព​វិន័យ​ឱ្យបាន​ច្បាស់លាស់ ពិសេស​ការសុំ​ច្បាប់​
0

​ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ចាម ផ្ញើ​សារលិខិត​រំលែក​មរណ​ទុក្ខ​ជូន លោកជំទាវ ឧកញ៉ា ធម្មការ​មង្គល​មុនី ថា​យ វ៉ា ចំពោះ​មរណភាព សម្ដេចចៅហ្វា​វាំង គង់ សំអុល​

​ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ចាម ផ្ញើ​សារលិខិត​រំលែក​មរណ​ទុក្ខ​ជូន លោកជំទាវ ឧកញ៉ា ធម្មការ​មង្គល​មុនី ថា​យ វ៉ា ចំពោះ​មរណភាព សម្ដេចចៅហ្វា​វាំង គង់ សំអុល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​កំពង់ចាម​) ៖ ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ចាម ផ្ញើ​សារលិខិត​រំលែក​មរណ​ទុក្ខ​ជូន លោកជំទាវ​ឧកញ៉ា​ធម្មា​មង្គលមុនី ថា​យ វ៉ា គង់ សំអុល ចំពោះ​មរណភាព​របស់ សម្ដេចចៅហ្វា​វាំង វរ​វៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង និង​ជា​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណ​:​កម្មា​ធិ​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ចាម តាម​នាម​គណ​:​កម្មា​ធិ​ការ​គណបក្ស​ខេត្ត​កំពង់ចា​ម រួម​ជាមួយ​សមាជិក សមាជិកា​គណបក្ស​ក្នុង​ទូទាំង​ខេត្ត និង ក្នុងនាម​ខ្ញុំបាទ​ផ្ទាល់ មាន​ក្ដី​តក់ស្លុត​ក្ដុ​ក្ដុល និង​ក្រៀមក្រំ​រក​អ្វី​ប្រៀបផ្ចឹម​ពុំ​បាន ដោយ​បាន​ទទួលដំណឹង​ពី​មរណភាព​របស់​សម្ដេច​ចៅហ្វា​វាំ គង់ សំអុល សមាជិក​រដ្ធសភា​. ឧបនាយរដ្ធមន្ដ្រី និង​ជា​រដ្ធមន្ដ្រី​ក្រសួង​បរមរាជវាំង ដែល​បាន​ទទួលមរណភាព កាលពី​វេលា​ម៉ោង​៨.៧៥ នាទី​ព្រឹក​នា​ថ្ងៃ​ចន្ទ ១៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​រោង ឆ​ស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២ ខែ​កញ្ញា ឆ្នាំ​២០២៤ ក្នុង​ជន្មាយុ​៩៤ ឆ្នាំ ដោយ​រោគ​គា​ពាធ​។​

​មរណភាព​របស់ សម្ដេចចៅហ្វា​វាំង គង់ សំអុល គឺជា​ការបាត់បង់​ឥ​ស្សជន ដែល​មានគុណ បំណាច់​ដ៍​ថ្លៃថ្លា​បំផុត​ចំពោះ​ប្រទេសជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ការបាត់បង់ ស្វាមី ឪពុក និង ជីតា ប្រកប​ដោយ​ព្រហ្ម​វិហារធម៌ និង គុណ​សម្បា​ត្តិ​ដ៍​ខ្ពង់ខ្ពស់ សម្រាប់​ក្រុម​គ្រួសារ​ទាំងមូល​។​

​ក្នុង​បរិយាកាស​ដ៍​ក្រៀមក្រំ​នេះ យើងទាំងអស់គ្នា សូម​ចូលរួម​គោរព​សំដែង​នូវ​មរណទុក្ខ​ដ៍​ក្រៀមក្រំ និង​សោកស្ដាយ អាឡោះអាល័យ​ពុំ​អាច​រាប់បាន ចំពោះ​មរណភាព​របស់​សម្ដេច​ចៅហ្វា​វាំង គង់ សំអុល ដែលជា​ឥស្ស​ជន​របស់​ប្រទេសជាតិ និង​សូម​គោរព​ចង់ចាំ​ជានិច្ច​នូ​វីរភាព និង​គុណបំណាច់​ដ៍​ថ្លៃថ្លា​របស់ សម្ដេចចៅហ្វា​វាំង គង់ សំអុល ក្នុង​ការបម្រើ​ផលប្រយោជន៍​ប្រទេសជាតិ ស្ទើរ​ពេញ​មួយជីវិត​។​

​សូម​ដួង​វិញ្ញាណក្ខន្ទ សម្ដេចចៅហ្វា​វាំង គង់ សំអុល បាន​បដិសន្ធិ​ក្នុង​ទី​ស្ថាន​ប្រកប​ដោយ​បរមសុខ កុំបី​ឃ្លៀត​ឡើយ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល