ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចជលផលខេត្តកំពង់ឆ្នាំង បន្តវិធានការក្តៅ បង្ក្រាបបទល្មើសនេសាទនារដូវបិទ ដុតនឹងកាប់បំផ្លាញចោលវត្ថុតាងមួយចំនួនធំនៅហ្នឹងកន្លែងតែម្តង។ លោកលី ឡានាយខណ្ឌរដ្ឋបាលជលផលឲ្យដឹងថា ប្រតិបត្តិការនេះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ លទ្ធផលរួមមាន៖
+ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយលោក អ៊ូ សោភ័ណ នាយរងខណ្ឌ កម្លាំងសរុប ៥នាក់ បានចុះល្បាតប្រទះឃើញការដឹកជញ្ជូនផលផលិតផលជលផល ភាគច្រើនជាប្រភេទកូនត្រីប្រា គ្មានលិខិតអនុញ្ញាតនៅចំណុចសាលាតាហាយ ភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
វត្ថុតាងមានដូចខាងក្រោម៖
១-ម៉ូតូសន្តោងរឺម៉ក់ចំនួន០១គ្រឿង
២-ត្រីចម្រុះ៥០០ គីឡូក្រាម
តាមការស្រាវជ្រាវត្រីនេះបានមកពីប្រជានេសាទដែលប្រើប្រាស់របាំងលបរួមផ្សំសាច់អួន។ បន្ទាប់មកក្រុមការងារយើងបានឯកភាពគ្នាកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីជលផល។
ដោយឡែកផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ រួមជាមួយសហគមន៍នេសាទភូមិពាមពពេច ដឹកនាំដោយ លោក នួន ឬទ្ធី កម្លាំងចូលរួមសរុប ចំនួន ៥ នាក់
មធ្យោបាយម៉ាឡាស្មាច់ ០១ គ្រឿង បានចុះរុះរើរបាំងលូស្បៃមុង នៅក្នុងដែននេសាទ ចំណុច បឹងតាមលើ ខាងកើតភូមិតាមលលើ ឃុំ កោះថ្កូវ ស្រុក ជលគិរី ខេត្ត កំពង់ឆ្នាំង។
+សង្កាត់រដ្ឋបាលជលផលជលគិរី ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សហការណ៍ជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគិរី និង សហគមន៍នេសាទភូមិព្រែកឆ្តោ សហគមន៍នេសាទអន្លង់មេត្រីសែនជ័យ ដឹកនាំដោយ លោក រៀល សុខុម នាយសង្កាត់រ រដ្ឋបាលជលផលគិរី កម្លាំងចូលរួមសរុប ចំនួន ១៣នាក់ មធ្យោបាយម៉ាឡាស្មាច់ ០៤គ្រឿង បានចុះរុះរើរបាំងលូស្បៃមុង នៅចំណុចស្វាស្លាប៉ ស្ថិតក្នុងភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគិរី ខេត្ត កំពង់ឆ្នាំង។
វត្ថុតាងបំផ្លាញចោលនូវហ្នឹងកន្លែង ០២ករណីក្នុងនោះមាន :
១_របាំងស្បៃមុង១៦កន្លែងប្រវែង៥០០ម លូស្បៃមុង ចំនួន ១៦គ្រឿង បង្គោល ចំនួន ២៧០ ដើម ត្រីចំរុះចាក់លែងក្នុងដែននេសាទ ចំនួន ៨០ គគ្រ ៕