ទាន់ហេតុការណ៍
ក្រសួងបរិស្ថានបន្ដយុទ្ឋនាការ​ ពន្លកបៃតង​ អមសងខាងផ្លូវ​ ព្រំដែន​ នៅខេត្តត្បូងឃ្មុំ - ឯកឧត្តម ង៉ូវ បូរី​ណា អញ្ជើញ​ចូលរួម​ដាំ​កូន​ត្នោត​ចំនួន ៥០០០​ដើម តាម​បន្ទាត់​ព្រំដែន កម្ពុជា​-​វៀតណាម - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ រួម​ទាំង​ថ្នាក់​ដឹកនាំ មន្ត្រីរាជការ​នៃ​ក្រសួង​បរិស្ថាន អញ្ជើញ​ចូលរួម​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​កំសាន្ត ក្នុង​រាជធានី​ភ្នំពេញ​ - ឯកឧត្ដម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ពិសេស​ជូន​សិក្ខាកាម ចំនួន​៦៨៤​នាក់ - ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ និង​ចែក​វិញ្ញាបនប័ត្រ ជូន​សិក្ខាកាម «​វគ្គ​បណ្ដុះបណ្ដាល​វគ្គ​ពិសេស អំពី​មូលដ្ឋានគ្រឹះ​សម្រាប់​គ្រប់គ្រង​វិស័យ​ព័ត៌មាន​បែប​ឌីជីថល​» - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មាន​រោងចក្រ​ធំៗ ចំនួន ៣ គ្រោង​មក​វិនិយោគ​នៅក្នុង​ខេត្ត​ព្រៃវែង - សមាគម​សារព័ត៌មាន​ចំនួន​០៥ បើក​វគ្គ​បណ្ដុះបណ្ដាល​ជូន​សិក្ខាកាម​ចំនួន ៦៨៤​នាក់ នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ៖ សូម​បង្ហាញ​នៅ​រូបភាព ដែល​បាន​ធ្វើអោយ​ខ្ញុំ មាន​អារម្មណ៍​រំភើប​ក្តុកក្តួល​រំជួលចិត្ត​នឹកស្មាន​មិន​ដល់ ! - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​ជា​អធិបតី​កម្មវិធី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ពាម​រក៍ - ​អនុប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ជឿជាក់ថា កម្ពុជា​នឹង​អាច​សម្រេចបាន​នូវ​គោលដៅ​អ​ព្យ​ក្រឹត​កាបូន នៅ​ឆ្នាំ​២០៥០
0

ឯកឧត្តម ង៉ូវ បូរី​ណា បន្ត​យុទ្ធនាការ ពន្លក​បៃតង ស្រុក​អូ​រាំង​ឪ​

ឯកឧត្តម ង៉ូវ បូរី​ណា បន្ត​យុទ្ធនាការ ពន្លក​បៃតង ស្រុក​អូ​រាំង​ឪ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ឯកឧត្តម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និង​ជា​អនុប្រធាន​ទី​២ ក្រុមការងារ​គណបក្ស​ប្រជា​ជា​ជនកម្ពុជា​ចុះ​មូលដ្ឋាន​ស្រុក​អូ​រាំង​ឪ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​អមដំណើរ​ដោយ​លោក​ជំទាវ ងិន លី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន អនុរដ្ឋលេខាធិការ លោក ងួន ប៉ុណ្ណា​ន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​អូររាំងឪ អភិបាលរង មន្ត្រីរាជការ កងកម្លាំង​ទាំង​៣​ប្រភេទ យុវជន​សស​យក យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​អូ​រាំង​ឪ និង​ប្រជាពលរដ្ឋ ប្រមាណ​ជាង​៤០០​នាក់ បាន​បន្ត​ធ្វើ​យុទ្ធនាការ​ដាំ​ដើម​ក្ងោក​ចំនួន ១ ០០០​ដើម ជុំវិញ​ឧទ្យាន​ទន្លេ​ស្ងួត នា​ព្រឹក​ថ្ងៃ​សៅរ៍ ៥​រោច ខែ​ស្រាពណ៏ ឆ្នាំ​រោង ឆ​ស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០២៤ ស្ថិតនៅ​ភូមិ​ថ្នល់កែង ឃុំ​ព្រះ​ធាតុ ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ។​

​ឆ្លៀត​ក្នុង​យុទ្ធនាការ​ពន្លក​បៃតង​នេះ​ផង​ដែរ ឯកឧត្តម ង៉ូវ បូរី​ណា បាន​ពាំនាំ​យក​ការសួរសុខទុក្ខ​របស់ ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​សូម​កោតសរសើរ​ចំពោះ បងប្អូន​ប្រជាពលរដ្ឋ និង​មន្ដ្រី​អាជ្ញាធរ គ្រប់រូប ដែល​ស្រឡាញ់​បរិស្ថាន និង​បាន​ចូលរួម​បន្ត​យុទ្ឋនាកា​រដាំ​ដើមក្ងោក​ចំនួន ១ ០០០​ដើម​ក្នុង​ឱកាស​នោះ​ផង​ដែរ​។
​ឯកឧត្ដម បាន​បន្ដ​លេីក​ឡេ​ី​ង​ថា ពន្លក​បៃតង​ជា​ដេ​ី​ម​ទុន​ដ៏​មាន​សក្ដានុពល លេីការ​ស្រូប​ទាញ​វិស័យ​ទេសចរណ៍​ក្នុង​សហគមន៍ និង​អន្ដរជាតិ ដូច្នេះ​យើង​ទាំងអស់​គប្បី​ត្រូវ​ចូលរួម​ដាំដេី​ម​ឈេ​ី​ឱ្យបាន​គ្រប់ៗ​គ្នា ការដាំដេី​ម​ឈេ​ី រ​របស់​បងប្អូន​ប្រជាពលរដ្ឋ គឺជា​ការរក្សាបាន​នូវ​ភោគទ្រព្យ​ដ៏​មានតម្លៃ សម្រាប់​យុវជន​ជំនាន់​ក្រោយៗ​។

​មុន​នឹង​បញ្ចប់ ឯកឧត្តម ង៉ូវ បូរី​ណា រួម​ទាំង​អាជ្ញាធរ ប្រជាពលរដ្ឋ បាន​សម្ដែង​នូវ​ការ ប្តេជ្ញា គាំទ្រ និង​ជឿជាក់​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា លើ​កិច្ចសហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍ​ន៏ CLV-DTA ផងដែរ ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល