ទាន់ហេតុការណ៍
ក្រសួងបរិស្ថានបន្ដយុទ្ឋនាការ​ ពន្លកបៃតង​ អមសងខាងផ្លូវ​ ព្រំដែន​ នៅខេត្តត្បូងឃ្មុំ - ឯកឧត្តម ង៉ូវ បូរី​ណា អញ្ជើញ​ចូលរួម​ដាំ​កូន​ត្នោត​ចំនួន ៥០០០​ដើម តាម​បន្ទាត់​ព្រំដែន កម្ពុជា​-​វៀតណាម - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ រួម​ទាំង​ថ្នាក់​ដឹកនាំ មន្ត្រីរាជការ​នៃ​ក្រសួង​បរិស្ថាន អញ្ជើញ​ចូលរួម​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​កំសាន្ត ក្នុង​រាជធានី​ភ្នំពេញ​ - ឯកឧត្ដម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ពិសេស​ជូន​សិក្ខាកាម ចំនួន​៦៨៤​នាក់ - ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ និង​ចែក​វិញ្ញាបនប័ត្រ ជូន​សិក្ខាកាម «​វគ្គ​បណ្ដុះបណ្ដាល​វគ្គ​ពិសេស អំពី​មូលដ្ឋានគ្រឹះ​សម្រាប់​គ្រប់គ្រង​វិស័យ​ព័ត៌មាន​បែប​ឌីជីថល​» - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មាន​រោងចក្រ​ធំៗ ចំនួន ៣ គ្រោង​មក​វិនិយោគ​នៅក្នុង​ខេត្ត​ព្រៃវែង - សមាគម​សារព័ត៌មាន​ចំនួន​០៥ បើក​វគ្គ​បណ្ដុះបណ្ដាល​ជូន​សិក្ខាកាម​ចំនួន ៦៨៤​នាក់ នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ៖ សូម​បង្ហាញ​នៅ​រូបភាព ដែល​បាន​ធ្វើអោយ​ខ្ញុំ មាន​អារម្មណ៍​រំភើប​ក្តុកក្តួល​រំជួលចិត្ត​នឹកស្មាន​មិន​ដល់ ! - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​ជា​អធិបតី​កម្មវិធី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ពាម​រក៍ - ​អនុប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ជឿជាក់ថា កម្ពុជា​នឹង​អាច​សម្រេចបាន​នូវ​គោលដៅ​អ​ព្យ​ក្រឹត​កាបូន នៅ​ឆ្នាំ​២០៥០
0

ឯកឧត្តម វ៉ាត់ ចំរើន អញ្ជើញ​ចូលរួម​បើក​កម្មវិធី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​បេ​ស្ប​ល​ហ្វា​យ លី​ត កម្ពុជា​លើក​ទី​១

ឯកឧត្តម វ៉ាត់ ចំរើន អញ្ជើញ​ចូលរួម​បើក​កម្មវិធី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​បេ​ស្ប​ល​ហ្វា​យ លី​ត កម្ពុជា​លើក​ទី​១

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ ៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខា​ដែល​ក្រសួង​អប់រំ យុវជន​និង​កីឡា តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ហង់ ជួនណា​រ៉ុង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង ឯកឧត្តម​បណ្ឌិត ជា ដែន អនុរដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ បើក​កម្មវិធី ផ្ទៃ​ពេល​ព្រឹត្តិការណ៍​ប្រកួត កីឡា​បេ​ស្ប​ល​ហ្វា​យ លី​ត ស្ថិត​នៅ​ពាក់​ពួក​កីឡាដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា ដែល​មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម​លោកជំទាវ យុវជន​សស​យក រួម​ទាំង​ភ្ញៀវ​កិត្តិយស អន្តរជាតិ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែ​សីហា ឆ្នាំ​២០២៤ ។​

​ឯកឧត្តម វ៉ាត់ ចំរើន បាន​បញ្ជាក់​ផង​ដែរ​ថា ក្នុង​កម្មវិធី​បើក ព្រឹត្តិការណ៍​ប្រកួត​កីឡា​បេ​ស្បបល​ហ្វាយ លី​ត លើក​ទី​១​នេះ គឺ​ការបើក​ទំព៍័រ​ថ្មី​មួយ​សម្រាប់​កីឡា​ថ្មី គឺជា​ប្រភេទ​កីឡា​ជា​ក្រុម ដែល​បាន​បង្កើតឡើង​តាំងពី ឆ្នាំ​២០០៩​មក​ម្លេះ ហើយ​វិស័យ​កីឡា​គឺជា​មួយ​ចលនា​អប់រំ​សង្គម ក្នុង​ការលើកកម្ពស់​នូ​វ​សាមគ្គីភាព មិត្តភាព ក៏ដូចជា​លើកកម្ពស់​សុខមាលភាព​ប្រជាពលរដ្ឋ ជាពិសេស ឯកឧត្តម វ៉ា​តើ ចំរើន បាន​ផ្តែផ្តាំ​ដល់​យុវជន យុវវ័យ ឱ្យមាន​ការចូលរួម​លេង​កីឡា​ដើម្បី​ឱ្យ​បាន​គ្រប់ៗ​គ្នា និង​ចូលរួម​លេង​កីឡា​ក្រោម​ពាក្យស្លោក «​កីឡា​ក្រោម​ម្លប់​សន្តិភាព » របស់​សម្ដេច​តេជោ ហ៊ុន សែន ដើម្បី​បង្កើន​មិត្តភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស អោយបាន​ស្និត​ស្នាល​នឹង​គ្នា​អោយបាន​ច្រើន​។​

​ក្នុង​ឱកាស​នេះ​ផងដែរ ឯកឧត្តម​បណ្ឌិត ជា ដែន បាន​ថ្លែងថា ក្នុងនាម​យើង​ជា​យុវជន​យុវតី​ក្នុងសម័យ​បច្ចេកវិទ្យា​វិទ្យាសាស្ត្រ ដែល​ជា​កូន​ជា​ចៅ​ជំនាន់​ក្រោយ​ត្រូវ​ខិតខំ​សិក្សា​ក្រេបជញ្ជក់​យក​ចំណេះដឹង​ឲ្យបាន​ខ្ពង់ខ្ពស់​លើ​គ្រប់​ជំនាញ​តាម​បំណឹង​ប្រាសាទ​របស់​ខ្លួន​ឲ្យស្រប​តាម​ភាព​រីកចម្រើន​របស់​ពិភពលោក​ដើម្បី​រួមចំណែក​រ៉ាប់រង​ទទួលខុសត្រូវ​លើ​ចុះ​វាសនា​ប្រទេស​ជំនួស​ដូនតា​ដែល​បាន​ធ្វើ​បដិកម្ម​ដើម្បី​បុព្វហេតុ​ជាតិ​ដោយ​ដើរ​តាម​លំ​អាង​ហ្នឹង​គំរូ​ជីវភាព​របស់​លោក​កន្ល​ង​មក​។​

​បន្ទាប់មក ឯកឧត្តម​បណ្ឌិត សូម​កោតសរសើរ​ដល់​លោក ឆែម តារា ប្រធាន​សហព័ន្ធ និង​ថ្នាក់ដឹកនាំ​សហព័ន្ធ ព្រមទាំង​ជា​ដៃគូ ឧបត្ថម្ភ​ធំ សហការ​ឧបត្ថម្ភ សហព័ន្ធ​ពិភពលោក ភ្ញៀវ​ជាតិ​និង​អន្តរជាតិ កីឡាករ កីឡា​ការិនី ដែល​បាន​ជម្រុញ​អោយ​ព្រឹត្តិការណ៍ បេ​ស្បបល​ហ្វាយ​លើក​ទី​១ ទទួលបាន​ជោគជ័យ​តាំងពី​ពេល​ចាប់ផ្ដើម​រហូតដល់​ចប់​កម្មវិធី​។​

​ជា​ចុងក្រោយ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយក៏​បាន​ផ្តាំផ្ញើរ​ក្មួយៗ​ជា​កីឡាករ​កីឡាការិនី អោយ​ខិតខំ​បន្ត​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡា​នេះ​ឲ្យ​កាន់តែ​រីកចម្រើន​លើ​ឆាក​អន្តរជាតិ និង​សូម​អរគុណ​ដល់​អ្នក​ឧបត្ថម​កម្មវិធី​ទាំងអស់ ដែល​បាន​ចូលរួម​ឧបត្ថម​គាំទ្រ និង​សូម​អោយ​បន្ត​ឧបត្ថម​គាំទ្រ​ដំណើរការ​នៃ​ការរៀបចំ​សកម្មភាព​អភិវឌ្ឍ​ន៏​នេះ អោយ​កាន់តែ​មាន​និរន្តរភាព​ទៅ​ថ្ងៃមុខ ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល