ទាន់ហេតុការណ៍
យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd. - ដោយសា​របាយការណ៍​មិន​ពិត​បែប​នេះ ទើប​ធ្វើឲ្យ​វិវាទ​ដីធ្លី​មិន​អាច​ដោះស្រាយ​បញ្ចប់​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៥ និង​ប្រកាស​មុខតំណែង បំពាក់​ឋានន្តរសក្តិ ប្រគល់​ប័ណ្ណ លិខិត​សរសើរ ជូន​ដល់​យោធិន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ក្រុម​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិតសភា យោធា​អូស្ត្រាលី ប្តេជ្ញា​ចូលរួម​បម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និង​គាំទ្រ​រាល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​!
0

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ វិស័យ​អប់រំ បាន​ដើរតួនាទី​ស្នូល​យ៉ាងសំខាន់​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ និង​ធានា​និរន្តរភាព​ជាតិ​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ វិស័យ​អប់រំ បាន​ដើរតួនាទី​ស្នូល​យ៉ាងសំខាន់​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ និង​ធានា​និរន្តរភាព​ជាតិ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​បាត់ដំបង ៖ ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង បាន​គូសបញ្ជាក់ថា វិស័យ​អប់រំ បាន​ដើរតួនាទី​ស្នូល​យ៉ាងសំខាន់​ក្នុង​ការបណ្តុះបណ្តាល​ធន​ធាន​មនុស្ស អភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ និង​ធានា​និរន្តរភាព​ជាតិ ទាំង​សេដ្ឋកិច្ច នយោបាយ សង្គម និង​វប្បធម៌​។

​ការ​ថ្លែង​បែប​នេះ​ក្នុងឱកាស​ដែល​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ពិធី​ប្រគល់​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្ររង បរិញ្ញាបត្រ និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ជូន​ដល់​និស្សិត​ជ័យលាភី និង​ពិធី​សម្ពោធ​អគារ​ពិសោធន៍​វិទ្យាសាស្ត្រ (STEM) និង​អគារ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​បណ្តុះបណ្តាល​កសិកម្ម នៅ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង នា​ព្រឹក​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០២៤​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​គូសបញ្ជាក់​ដែរ​ថា ការអប់រំ​ប្រៀបបាន​នឹង​រោងចក្រ​កែច្នៃ​មនុស្ស​ឱ្យ​មាន​ប្រយោជន៍​ក្នុងសង្គម ឱ្យមាន​សមត្ថភាព​វិជ្ជាជីវៈ ក្នុង​ការបំពេញ​ការងា​រ​តាម​ជំនាញ និង​មាន​សមត្ថភាព​ស្រាវជ្រាវ​ក្នុង​ការបង្កើត​នូវ​គោលការណ៍ ទ្រឹស្តី និង​មូលដ្ឋាន​សម្ភារៈ​ថ្មីៗ ដើម្បី​បំពេញ​តម្រូវការ​របស់​សង្គមមនុស្ស ស្រប​តាម​ការវិវឌ្ឍ​នៃ​យុគសម័យ​បច្ចេកវិទ្យា​ឌីជីថល និង​វិទ្យាសាស្ត្រ​ទំនើប​។​

​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​មានប្រសាសន៍​បន្ថែម​ថា ក្រោម​ការដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការអភិវឌ្ឍ​មូលធន​មនុស្ស តាមរយៈ​ការអប់រំ​បណ្តុះបណ្តាល ទាំង​ជំនាញ​រឹង និង​ជំនាញ​ទន់ ដោយ​បាន​និង​កំពុង​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដើម្បី​កំណើន​ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព ក្នុង​ការកសាង​នូវ​មូលដ្ឋានគ្រឹះ​ឆ្ពោះទៅ​សម្រេច​បាន​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០ ក្នុងនោះ​បញ្ច​កោណ​ទី​១ ក្នុងចំណោម​បញ្ច​កោណ​ទាំង​៥ គឺ​ការអភិវឌ្ឍ​មូលធន​មនុស្ស​។ បន្ថែម​លើ​នេះ រាជរដ្ឋាភិបាល បាន​កំណត់​គោលដៅ​ជា​យុទ្ធសាស្ត្រ គឺ​ការអភិវឌ្ឍ​ប្រព័ន្ធ​អប់រំ​ប្រកបដោយ​គុណភាព សីលធម៌ និង​បរិ​យាប​ន្ន ដោយ​ផ្តោត​សំខាន់​លើ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ការតម្រង់​ទិស​សម្រាប់​ទីផ្សារការងារ ព្រមទាំង​បាន​ធ្វើ​ទំនើបកម្ម​កម្មវិធីសិក្សា ដោយ​បញ្ចូល​មុខវិជ្ជា STEM ក្នុង​កម្មវិធីសិក្សា និង​សៀវភៅ​សិក្សា​គោល​។​

​បើ​តាម​របាយការណ៍រ​បស់​ឯកឧត្តម សុខ ឃ​ន សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង បានបញ្ជាក់​ថា សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង បាន​សម្រេច​នូវ​សមិទ្ធផល​ជាច្រើន​ទាក់ទង​នឹង​សកម្មភាព នៃ​ការបណ្តុះបណ្តាល ការទទួលស្គាល់​គុណភាព​អប់រំ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​បណ្តា​សាកលវិទ្យាល័យ​អន្តរជាតិ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​នានា​។ ជាពិសេស​សាកលវិទ្យាល័យ ទទួលបាន​ជោគជ័យ​ក្នុង​ការបណ្តុះបណ្តាល​និស្សិត​បញ្ចប់​ការសិក្សា សរុប​ចំនួន ២ ០២៤​នាក់ ស្រី ១ ២៥៧​នាក់ និង​មាន​និស្សិត ចំនួន ៩២% មាន​ការងារ​ធ្វើ​ក្រោយពី​បញ្ចប់​ការសិក្សា ដើម្បី​បំពេញ​តម្រូវការ​សង្គម និង​ទីផ្សារ​ការងារ ក្នុង​ការជួយ​កាត់បន្ថយ​ភាពក្រីក្រ និង​កំណើន​សេដ្ឋកិច្ចជាតិ ជាពិសេស​បណ្តុះ​ធនធាន​យុវជន​ដែល​ជា​សសរទ្រូង​នៃ​ប្រទេសជាតិ​ក្នុង​ពេល​បច្ចុប្បន្ន និង​ពេលអនាគត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល