ទាន់ហេតុការណ៍
ក្រសួងបរិស្ថានបន្ដយុទ្ឋនាការ​ ពន្លកបៃតង​ អមសងខាងផ្លូវ​ ព្រំដែន​ នៅខេត្តត្បូងឃ្មុំ - ឯកឧត្តម ង៉ូវ បូរី​ណា អញ្ជើញ​ចូលរួម​ដាំ​កូន​ត្នោត​ចំនួន ៥០០០​ដើម តាម​បន្ទាត់​ព្រំដែន កម្ពុជា​-​វៀតណាម - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ រួម​ទាំង​ថ្នាក់​ដឹកនាំ មន្ត្រីរាជការ​នៃ​ក្រសួង​បរិស្ថាន អញ្ជើញ​ចូលរួម​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​កំសាន្ត ក្នុង​រាជធានី​ភ្នំពេញ​ - ឯកឧត្ដម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ពិសេស​ជូន​សិក្ខាកាម ចំនួន​៦៨៤​នាក់ - ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ និង​ចែក​វិញ្ញាបនប័ត្រ ជូន​សិក្ខាកាម «​វគ្គ​បណ្ដុះបណ្ដាល​វគ្គ​ពិសេស អំពី​មូលដ្ឋានគ្រឹះ​សម្រាប់​គ្រប់គ្រង​វិស័យ​ព័ត៌មាន​បែប​ឌីជីថល​» - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មាន​រោងចក្រ​ធំៗ ចំនួន ៣ គ្រោង​មក​វិនិយោគ​នៅក្នុង​ខេត្ត​ព្រៃវែង - សមាគម​សារព័ត៌មាន​ចំនួន​០៥ បើក​វគ្គ​បណ្ដុះបណ្ដាល​ជូន​សិក្ខាកាម​ចំនួន ៦៨៤​នាក់ នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ៖ សូម​បង្ហាញ​នៅ​រូបភាព ដែល​បាន​ធ្វើអោយ​ខ្ញុំ មាន​អារម្មណ៍​រំភើប​ក្តុកក្តួល​រំជួលចិត្ត​នឹកស្មាន​មិន​ដល់ ! - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​ជា​អធិបតី​កម្មវិធី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ពាម​រក៍ - ​អនុប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ជឿជាក់ថា កម្ពុជា​នឹង​អាច​សម្រេចបាន​នូវ​គោលដៅ​អ​ព្យ​ក្រឹត​កាបូន នៅ​ឆ្នាំ​២០៥០
0

​ក្រុមហ៊ុន​វិនិយោគ​ធំៗ​ចំនួន​១២ បង្ហាញ​ចំណាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​សក្ដានុពល​នៅ​កម្ពុជា

​ក្រុមហ៊ុន​វិនិយោគ​ធំៗ​ចំនួន​១២ បង្ហាញ​ចំណាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​សក្ដានុពល​នៅ​កម្ពុជា

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​រាជធានី​ភ្នំពេញ ៖ កាល​ពី​អង្គារ ទី​២០ សីហា ២០២៤ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប ជាមួយ ប្រតិភូ​ក្រុមហ៊ុន​វិនិយោគ​ចិន តំណាង​ដោយ លោក Zhao Yudong ប្រធាន​ក្រុមហ៊ុន Everbright Group Everbright Sunshine Asset Management Co.,Ltd ក្នុងជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប លោក Zhao Yudong ប្រធាន​ក្រុមហ៊ុន Everbright Group Everbright Sunshine Asset Management Co.,Ltd និង​ជា​តំណាង​គណៈប្រតិភូ​ក្រុមហ៊ុន​វិនិយោគ​សម្ដែង​នូវ​ការពេញចិត្ត និង​ការកោតសរសើរ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់ចេញ​នូវ​គោលនយោបាយ និង​វិធានការ​ថ្មី​ប្រកបដោយ​ភាពជាក់ស្ដែង​និយម ក្នុង​ការលើកទឹកចិត្ត​ដល់​វិនិយោគិន និង​ការធានា​នូវ​បរិស្ថាន​ល្អ​ប្រសើរ​សម្រាប់​ការវិនិយោគ​នៅ​កម្ពុជា​។ លោក Zhao Yudong ក៏​បាន​គោរព​ជម្រាបជូន​សម្ដេច​ធិបតី​ថា​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ក្រុមហ៊ុន​វិនិយោគ ទាំង​១២​ក្រុមហ៊ុន​នៅ​កម្ពុជា​នា​ឱកាស​នេះ គឺ​ក្នុង​គោលបំណង​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​សក្ដានុពល​នានា ដូចជា វិស័យ​ថាមពល​ស្អាត និង​បរិស្ថាន សុខាភិបាល កសិកម្ម ឧស្សាហកម្ម ហិរញ្ញវត្ថុ និង​វិស័យ​ផ្សេងៗ​មួយចំនួនទៀត​។

​ជា​ការឆ្លើយតប សម្ដេច​ធិបតី​បាន​សម្ដែង​នូវ​ក្ដី​សោមនស្ស​រីករាយ និង​ស្វាគមន៍​ចំពោះ​ចំណាប់អារម្មណ៍​របស់​ក្រុមហ៊ុន​ទាំង​១២ ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។ សម្តេច​ធិបតី​បាន​គូសបញ្ជាក់ថា វិស័យ​សក្តានុពល​ដែល​គណៈប្រតិភូ​ចាប់អារម្មណ៍​គឺជា​វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាល ដែល​យកចិត្តទុកដាក់ និង​ត្រៀម​ផ្តល់​កិច្ចសម្របសម្រួល ក៏ដូចជា​ការលើកទឹកចិត្ត​ដល់​ណ្តា​ក្រុមហ៊ុន​វិនិយោគ​។ សម្ដេច​ធិបតី​ក៏​បាន​គូស​រំលេច​អំពី​គោលនយោបាយ យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការបង្កើត​នូវ​ក្របខ័ណ្ឌ​សម្រាប់​វិនិយោគិន​បរទេស ដែល​រួមមាន​ដូចជា​៖ ការដាក់ចេញ​នូវ​ច្បាប់​ស្ដីពី​ការវិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, លិខិត​បទដ្ឋាន​គតិយុត្ត និង​វិធានការ​ចាំបាច់​នានា ជាមួយនឹង​កញ្ចប់​វិធានការ​លើកទឹកចិត្ត ដែល​បង្កើត​នូវ​បរិយាកាស​វិនិយោគ ដែល​មាន​លក្ខណៈ​អំណោយផល អាច​ប៉ាន់ប្រមាណ​បាន និង​សម្បូរបែប​។ សម្ដេច​ធិបតី​បាន​លើកទឹកចិត្ត​ដល់​គណៈប្រតិភូ​វិនិយោគ បន្ត​សហការ និង​ពិភាក្សា​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែម និង​អាច​ស្វែងយល់​កាន់តែ​ច្បាស់​បន្ថែមទៀត​អំពី​សក្ដានុពល​វិនិយោគ​នៅ​កម្ពុជា ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល