ទាន់ហេតុការណ៍
ក្រសួងបរិស្ថានបន្ដយុទ្ឋនាការ​ ពន្លកបៃតង​ អមសងខាងផ្លូវ​ ព្រំដែន​ នៅខេត្តត្បូងឃ្មុំ - ឯកឧត្តម ង៉ូវ បូរី​ណា អញ្ជើញ​ចូលរួម​ដាំ​កូន​ត្នោត​ចំនួន ៥០០០​ដើម តាម​បន្ទាត់​ព្រំដែន កម្ពុជា​-​វៀតណាម - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ រួម​ទាំង​ថ្នាក់​ដឹកនាំ មន្ត្រីរាជការ​នៃ​ក្រសួង​បរិស្ថាន អញ្ជើញ​ចូលរួម​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​កំសាន្ត ក្នុង​រាជធានី​ភ្នំពេញ​ - ឯកឧត្ដម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ពិសេស​ជូន​សិក្ខាកាម ចំនួន​៦៨៤​នាក់ - ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ និង​ចែក​វិញ្ញាបនប័ត្រ ជូន​សិក្ខាកាម «​វគ្គ​បណ្ដុះបណ្ដាល​វគ្គ​ពិសេស អំពី​មូលដ្ឋានគ្រឹះ​សម្រាប់​គ្រប់គ្រង​វិស័យ​ព័ត៌មាន​បែប​ឌីជីថល​» - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មាន​រោងចក្រ​ធំៗ ចំនួន ៣ គ្រោង​មក​វិនិយោគ​នៅក្នុង​ខេត្ត​ព្រៃវែង - សមាគម​សារព័ត៌មាន​ចំនួន​០៥ បើក​វគ្គ​បណ្ដុះបណ្ដាល​ជូន​សិក្ខាកាម​ចំនួន ៦៨៤​នាក់ នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ៖ សូម​បង្ហាញ​នៅ​រូបភាព ដែល​បាន​ធ្វើអោយ​ខ្ញុំ មាន​អារម្មណ៍​រំភើប​ក្តុកក្តួល​រំជួលចិត្ត​នឹកស្មាន​មិន​ដល់ ! - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​ជា​អធិបតី​កម្មវិធី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ពាម​រក៍ - ​អនុប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ជឿជាក់ថា កម្ពុជា​នឹង​អាច​សម្រេចបាន​នូវ​គោលដៅ​អ​ព្យ​ក្រឹត​កាបូន នៅ​ឆ្នាំ​២០៥០
0

សមាគម​ប៉ា​គី​ស្ថាន​កម្ពុជា​ប្រារព្ឋ​ពិធី​អបអរសាទរ ដើម្បី​រំលឹក​ខួប​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​77

សមាគម​ប៉ា​គី​ស្ថាន​កម្ពុជា​ប្រារព្ឋ​ពិធី​អបអរសាទរ ដើម្បី​រំលឹក​ខួប​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​77

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​កាលពី​ល្ងាច​ថ្ងៃ​សៅរ៏ ទី​១៧ ខែ​សីហា ឆ្នាំ​២០២៤ សមាគម​ប៉ា​គី​ស្ថាន​កម្ពុជា​បាន​ប្រារព្ឋ​ពិធី​អបអរសាទរ ដើម្បី​រំលឹក​ខួប​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​77 ដែល​បាន​ធ្វើឡើង​នៅ F3 ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

​នៅក្នុង​ពិធី​នោះ​ផង​ដែរ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ពី ឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូត​ប៉ា​គី​ស្ថាន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា , លោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូត​សាធារណ​:​រដ្ឋ​តួ​ក​គី​, លោកស្រី Pinar Numanoglu ជំនួយការ​ទី​២ ស្ថានទូត​នៃ​សាធារណរដ្ឋ​តួ​ក​គី​, លោក Ahsan Javed Cheema ប្រធាន​សមាគម​ប៉ា​គី​ស្ថាន​កម្ពុជា (PAC), និង​លោក​បណ្ឌិត ហោ គ​ន្ឋា ប្រធាន​សមាគម​អភិវឌ្ឍ​ន៏​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ព្រមទាំង​សមាជិក​សមាជិកា​របស់​សមាគម​ចំនួន ៤ រូប​ទៀត​ផង​ដែរ​។​

​គួរ​រំលឹង​ផងដែរ​ថា ប៉ា​គី​ស្ថាន​គឺជា​ប្រទេស​ដ៏​ពិសេស​ប្លែក​គេ នៅក្នុង​ចំណោម​បណ្តា​ប្រទេស​មូស្លីម​ដទៃៗ​ទៀត ដោយ​ប្រជាជន ជនជាតិ​នេះ គឺជា​ប្រទេស​តែមួយគត់ ដែល​ត្រូវបាន​បង្កើតឡើង​សម្រាប់​សាសនា​អ៊ីស្លាម​តែម្តង​។​

​ក្នុងឲកាស​នោះ​ផង​ដែរ ឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូត​ប៉ា​គី​ស្ថាន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ឡើង​ថ្លែង​សុន្ទរកថា និង​មាន​មតិ​សំណេះសំណាល​ជាមួយ​សមាជិក សមាគម​ប៉ា​គី​ស្ថាន និង​ភ្ញៀវ​កិត្តិយស​ទាំងអស់​ដែល​បាន​ចូលរួម​ប្រារព្ឋ​ពីធី​រំលឹក​ខួប​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​77 ប្រកប​ដោយ​ភាព​រីករាយ ហើយ​សមាជិក​របស់​ស​មាគ​ម​ប៉ា​គី​ស្ថាន ទាំងអស់​តែងតែ​ប្រារព្ធ​ពិធី​ខួប​ជា​រៀងរាល់​ឆ្នាំ​ផង​ដែរ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល