សៀមរាប ៖ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ។ លោកឧត្តមសេនីយ៍ត្រី សៀ ទីន ត្រូវបានតែងតាំងជាមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាប ជំនួសលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត។
ពិធីប្រកាសតែងតាំងនេះ បានប្រព្រឹត្តទៅ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ មន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបីផងដែរ ។
សូមជម្រាបថា សម្តេធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានចេញអនុក្រឹត្យតែងតាំងមុខតំណែងនាយទាហាន នៃកងយោធពលខេមរភូមិន្ទ ជូនវរសេនីយ៍ឯក សៀ ទីន អត្តលេខ ០៩៤៩០០ ជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀម រាប ៕