ទាន់ហេតុការណ៍
ក្រសួងបរិស្ថានបន្ដយុទ្ឋនាការ​ ពន្លកបៃតង​ អមសងខាងផ្លូវ​ ព្រំដែន​ នៅខេត្តត្បូងឃ្មុំ - ឯកឧត្តម ង៉ូវ បូរី​ណា អញ្ជើញ​ចូលរួម​ដាំ​កូន​ត្នោត​ចំនួន ៥០០០​ដើម តាម​បន្ទាត់​ព្រំដែន កម្ពុជា​-​វៀតណាម - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ រួម​ទាំង​ថ្នាក់​ដឹកនាំ មន្ត្រីរាជការ​នៃ​ក្រសួង​បរិស្ថាន អញ្ជើញ​ចូលរួម​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​កំសាន្ត ក្នុង​រាជធានី​ភ្នំពេញ​ - ឯកឧត្ដម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ពិសេស​ជូន​សិក្ខាកាម ចំនួន​៦៨៤​នាក់ - ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ និង​ចែក​វិញ្ញាបនប័ត្រ ជូន​សិក្ខាកាម «​វគ្គ​បណ្ដុះបណ្ដាល​វគ្គ​ពិសេស អំពី​មូលដ្ឋានគ្រឹះ​សម្រាប់​គ្រប់គ្រង​វិស័យ​ព័ត៌មាន​បែប​ឌីជីថល​» - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មាន​រោងចក្រ​ធំៗ ចំនួន ៣ គ្រោង​មក​វិនិយោគ​នៅក្នុង​ខេត្ត​ព្រៃវែង - សមាគម​សារព័ត៌មាន​ចំនួន​០៥ បើក​វគ្គ​បណ្ដុះបណ្ដាល​ជូន​សិក្ខាកាម​ចំនួន ៦៨៤​នាក់ នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ៖ សូម​បង្ហាញ​នៅ​រូបភាព ដែល​បាន​ធ្វើអោយ​ខ្ញុំ មាន​អារម្មណ៍​រំភើប​ក្តុកក្តួល​រំជួលចិត្ត​នឹកស្មាន​មិន​ដល់ ! - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​ជា​អធិបតី​កម្មវិធី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ពាម​រក៍ - ​អនុប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ជឿជាក់ថា កម្ពុជា​នឹង​អាច​សម្រេចបាន​នូវ​គោលដៅ​អ​ព្យ​ក្រឹត​កាបូន នៅ​ឆ្នាំ​២០៥០
0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាតអោយ​លោក Masahiko Metoki អគ្គនាយក នៃ​សហភាព​ប្រៃសណីយ៍​សកល (UPU) ក្នុងជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាតអោយ​លោក Masahiko Metoki  អគ្គនាយក នៃ​សហភាព​ប្រៃសណីយ៍​សកល  (UPU) ក្នុងជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ សីហា ២០២៤ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​អោយ​លោក Masahiko Metoki អគ្គនាយក នៃ​សហភាព​ប្រៃសណីយ៍​សកល (UPU) ក្នុងជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ លោក Masahiko Metoki អគ្គនាយក​នៃ​សហភាព​ប្រៃសណីយ៍​សកល (UPU) បាន​កោត​ស​សើរ​ចំពោះ​ភាព​រីកចម្រើន​របស់​កម្ពុជា និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ​គម្រោង​ទំនើបកម្ម​ដំណើរការ​ប្រតិបត្តិការ​ប្រៃសណីយ៍​នៅ​កម្ពុជា ដែល​មាន​ការចូលរួម​ពី UPU និង​ប្រទេស​ជប៉ុន​។​

​លោក​អគ្គនាយក​បាន​គូសបញ្ជាក់ថា ជោគជ័យ​នៃ​គម្រោង​នេះ គឺ​ដោយសារ​កម្ពុជា​មាន​ឆន្ទៈ​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​វិស័យ​នេះ និង​បាន​ចាត់ទុក​កម្ពុជា ជា​ប្រទេស​គំរូ​មួយ​ក្នុង​កិច្ចប្រឹងប្រែង​ធ្វើ​ទំនើប​កម្មវិស័យ​ប្រៃសណីយ៍ ។ លោក​អគ្គនាយក ក៏​បាន​អរគុណ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ “​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​នៃ​សហភាព​ប្រៃសណីយ៍​អាស៊ី​ប៉ាស៊ីហ្វិក​” ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ទី​១២-១៤ ខែ​សីហា ឆ្នាំ​២០២៤ នៅ​ខេត្ត​សៀមរាប​។ ការណ៍​នេះ​គូសបញ្ជាក់ថា កម្ពុជា​យកចិត្តទុកដាក់​លើ​សារៈសំខាន់​នៃ​ការកសាង​បណ្តាញ​ប្រៃសណីយ៍​។

​សម្តេច​ធិបតី បាន​អរគុណ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិកា​ររ​បស់ UPU ក្នុង​ការធ្វើ​ទំនើបកម្ម​ក្នុង​វិស័យ​ប្រៃសណីយ៍ នៅ​កម្ពុជា ដែល​រួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​របស់​ប្រទេស និង​បាន​លើកទឹកចិត្ត​ឱ្យ​សហភាព UPU បន្ត​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការគាំទ្រ និង​ចែករំលែក​បទពិសោធន៍ និង​ចំណេះធ្វើ ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា និង​សមត្ថភាព​ក្នង​វិស័យ​ប្រៃសណីយ៍ ជាមួយ​កម្ពុជា បន្តទៀត​។ លោក​អគ្គនាយក​បាន​សន្យា​នឹង​បន្ត​គាំទ្រ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ប្រៃសណីយ៍​នៅ​កម្ពុជា​៕

(UPU) គឺជា​ទីភ្នាក់ងារ​ឯកទេស​របស់​អង្គការសហប្រជាជាតិ ដែល​សម្របសម្រួល​ប្រៃសណីយ៍​ជា​សកល​។ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៨៧៤ (UPU) គឺជា​អង្គការ​អន្តរជាតិ​ចំណាស់​ជាង​គេ​ទី​ពីរ​ទូទាំង​ពិភពលោក ដែល​មាន​ប្រទេស​ចំនួន ១៩២ ជា​សមាជិក​។ បេសកកម្ម​របស់ UPU គឺ​ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​សេវាកម្ម​ប្រៃសណីយ៍​សកល​ប្រកបដោយ​ប្រសិទ្ធភាព គុណភាព និង​តម្លៃ​សមរម្យ ដើម្បី​ជួយ​សម្រួល​ដល់​ការទំនាក់ទំនង​រវាង​មនុស្ស ជុំវិញ​ពិភពលោក ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល