រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សុខ ពិសិទ្ធ ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាស្ថាបនិកក្រុមហ៊ុនវេលស៍ខបម៉ាឃីធីង ឯ.ក បានអញ្ជើញសំណេះសំណាលប្រកាសបើកវគ្គបណ្ដុះបណ្ដាលពិសេស ស្ដីពី “ភាពជាអ្នកដឹកនាំធុរកិច្ច” ។
វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើង នៅវេលស៍ស៊ប សែនសុខ រាជធានីភ្នំពេញ ដោយមាន សិក្ខាកាមចូលរួមចំនួន ១៥១នាក់ ។
ក្នុងការប្រកាសបើកវគ្គនោះ ឯកឧត្តមបណ្ឌិត សុខ ពិសិទ្ធ បានលើកឡើងបញ្ជាក់ថា មនុស្សម្នាក់ត្រូវតែមានជំនាញមួយពិតប្រាកដ ក្នុងការប្រកបអាជីវកម្មនៅតាមតំបន់រៀងៗខ្លួន ៕