ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃអង្គារ៍ ០៨កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារគណៈបញ្ជាការឯកស្រុកកៀនស្វាយ ចុះធ្វើរដ្ឋបាល និងបង្ក្រាប គ្រប់ទីតាំង កន្លែងសប្បាយភាព ក្លឹប KTV បៀកាឌិន ដោយបានចុះត្រួតពិនិត្យការស្នាក់នៅ អាជ្ញាប័ណ្ណលើអាជីវកម្ម កំសាន្ត (ខារ៉ាអូខេ និង បៀការឌិន) នៅចំណុចហាង ម៉ែ ស៊ត KTV ឋិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ យុទ្ធនាការនេះ មាន ការសំរបសំរួលពី លោក អ៊ុំ សុភ័ក្ត្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានដឹកនាំក្រុមការងារ ដែលមានសមាសភាពចូលរួម ដូចជា លោក អ៊ឺម ណារ័ត្ន នាយករងសាលាស្រុកកៀនស្វាយ, លោក កែវ សេង ប្រធាមន្ទើរសេដ្ឋកិច្ចស្រុកកៀនស្វាយ, លោកវរសេនីយ៍ទោ ប៉ា ច័ន្ទវិសាល អធិការរងទទួលការងារយុត្តិធម៌, លោកវរសេនីយ៍ទោ ប៉ាល់ សុវណ្ណារី, អធិការរងទទួលការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការពារអនិតិជន និង យ៉ែនឌ័រ , លោកវរសេនីយ៍ត្រី លឿន ជីវ៉ា អធិការរងស្រុកកៀនស្វាយ, លោកវរសេនីយ៍ត្រី ភឿន ពិសិដ្ឋ នាយផ្នែកយុត្តិធម៌, លោកវរសេនីយ៍ត្រី កែ វិដិកា នាយផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន, លោកវរសេនីយ៍ត្រី ជឿន សារុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ នាយរងប៉ុស្តិ៍ និងមន្ត្រីប៉ុស្តិ៍, -លោកស្រីអនុសេនីយ៍ឯក ចំរើន សូរិយា នាយរងផ្នែកប្រឆាំងគ្រឿងញៀន, លោកអនុសេនីយ៍ឯក ផុន ពន្លក នាយរងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន, លោកស្រីអនុសេនីយ៍ឯក ហេង ស្រីរ៉េត នាយរងផ្នែកយុត្តិធម៌, លោកអនុសេនីយ៍ទោ ជិន ដារ៉ូ នាយរងផ្នែកយុត្តិធម៌, លោកអនុសេនីយ៍ត្រី ជា សុគន្ធ នាយរងផ្នែកគ្រឿងញៀន, លោកអនុសេនីយឯក ភី សុភាព រងផ្នែកអន្តោប្រវេសន៍, លោកអនុសេនីយឯក វ៉េង ប៊ិនលី រងផ្នែកអន្តោប្រវេសន៍, លោកសាំង សុខជា សមាជិតក្រុមប្រឹក្សា ឃុំដីឥដ្ឋ, លោក ស៊ុត ណាល់ មេភូមិស្តៅកន្លែង ។ សរុបអ្នកចូលរួមទាំងអស់មានចំនួន ៣១នាក់ ស្រី ១៥ នាក់ ។
ហាងខារ៉ាអូខេខាងលើ មានម្ចាស់ទីតាំង ឈ្មោះសៀន ស៊តភេទស្រី អាយុ៤៩ឆ្នាំ ស្ថិតនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
បន្ទាប់ពីបានចុះដល់ នៅទីតាំងខារ៉ាអូខេ ម៉ែស៊ត(KTV) ក្រុមការងារបាន ត្រួតពិនិត្យ ធ្វើតេស្តរកសារធាតុញៀន ចំពោះបុគ្គលិករបស់ហាង មានចំនួន ១៦ នាក់ ស្រី ១២ នាក់ ។ ជាក់ស្តែង បុគ្គលិកទាំងនោះ ពុំមានសាធាតុញៀននោះទេ ។ ខារ៉ាអូខេ ម៉ែស៊ត(KTV) មានបន្ទប់ខារ៉ាអូខេ០៦, បន្ទប់គេងបុគ្គលិក ០៥ និងកញ្ចុះ០២ ៕