ខ្ញុំបាទ ទូច វណ្ណៈ និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារ សូមសម្តែងនូវការចូលរួមអបអរសាទរដោយស្មោះ អស់ពីដួងចិត្ត ជូនចំពោះ លោកជំទាវ កែ សួនសុភី ស សុខា ជាទីគោរពដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសត្រូវបានតែងតាំងជា “ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ”។
ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំប្រសិទ្ធពរ បវរសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជូនលោកជំទាវប្រធាន និងឯកឧត្តមអភិសន្តិបណ្ឌិត ព្រមទាំងបុត្រាបុត្រី កុំបីឃ្លៀងឃ្លាតឡើយ