ទាន់ហេតុការណ៍
ករណី​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​នៅ​ការ​ស៊ីណូ ថ្ម​ពេជ្រ (Daimond casino ) នឹង​បោក​គ្រា​-​ប់​បែ​-​កដៃ​មួយគ្រា​-​ប់​តែ​សំណាងល្អ​មិន​ផ្ទុះ បណ្ដាល​អោយ​សន្ដិសុខ​ម្នាក់រង់​របួស​ - ​ការដឹកជញ្ជូន​ឈើ ជា​រៀងរាល់​យប់​ថ្ងៃ តាម​ម៉ូតូ​កែច្នៃ​ជាច្រើន​គ្រឿង របស់​ក្រុម​ឈ្មួញ អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ហាក់​គ្មាន​វិធានការ​ទប់ស្កាត់​សោះ​..? - សម្តេច​ធិបតី លើកទឹកចិត្ត​ឱ្យ​ក្រសួង​អប់រំ និង​វិស័យ​ឯកជន​បន្ត​ធ្វើការ​កែទម្រង់​ប្រព័ន្ធ​សិក្សា​ឱ្យ​កាន់តែ​ល្អប្រសើរ អភិវឌ្ឍ និង ធ្វើ​បច្ចុប្បន្ន​កម្ម នៃ​កម្មវិធីសិក្សា​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ចូលរួម ក្នុង​ព្រះរាជ​ពិធី​សម្ពោធ​វិមាន​រដ្ឋ​ធម្មនុញ្ញ​ - ក្រសួងបរិស្ថានបន្ដយុទ្ឋនាការ​ ពន្លកបៃតង​ អមសងខាងផ្លូវ​ ព្រំដែន​ នៅខេត្តត្បូងឃ្មុំ - ឯកឧត្តម ង៉ូវ បូរី​ណា អញ្ជើញ​ចូលរួម​ដាំ​កូន​ត្នោត​ចំនួន ៥០០០​ដើម តាម​បន្ទាត់​ព្រំដែន កម្ពុជា​-​វៀតណាម - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ រួម​ទាំង​ថ្នាក់​ដឹកនាំ មន្ត្រីរាជការ​នៃ​ក្រសួង​បរិស្ថាន អញ្ជើញ​ចូលរួម​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​កំសាន្ត ក្នុង​រាជធានី​ភ្នំពេញ​ - ឯកឧត្ដម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ពិសេស​ជូន​សិក្ខាកាម ចំនួន​៦៨៤​នាក់ - ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ និង​ចែក​វិញ្ញាបនប័ត្រ ជូន​សិក្ខាកាម «​វគ្គ​បណ្ដុះបណ្ដាល​វគ្គ​ពិសេស អំពី​មូលដ្ឋានគ្រឹះ​សម្រាប់​គ្រប់គ្រង​វិស័យ​ព័ត៌មាន​បែប​ឌីជីថល​» - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មាន​រោងចក្រ​ធំៗ ចំនួន ៣ គ្រោង​មក​វិនិយោគ​នៅក្នុង​ខេត្ត​ព្រៃវែង
0

អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រជុំ​ត្រួតពិនិត្យ​ផែនការ​ប្រតិបត្តិការ​អចិន្ត្រៃយ៍ សម្រាប់​ឆ្នាំ​២០២៤ !

អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រជុំ​ត្រួតពិនិត្យ​ផែនការ​ប្រតិបត្តិការ​អចិន្ត្រៃយ៍ សម្រាប់​ឆ្នាំ​២០២៤ !

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​ថ្ងៃ​ទី​០៧ ខែ​សីហា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ផែនការ​ប្រតិបត្តិការ​អចិន្ត្រៃយ៍ សម្រាប់​ឆ្នាំ​២០២៤ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី លោក​មេបញ្ជាការរង​និង​ជា​នាយសេនាធិការ លោក​មេបញ្ជាការរង​ទទួល​ជំនាញ លោក​នាយសេនាធិការរង ប្រធាន​-​អនុប្រធាន​មន្ទីរ នាយ​-​នាយរង​ការិយាល័យ លោក​មេបញ្ជាការ​-​មេបញ្ជាការរង មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​លោក​មេបញ្ជាការ​-​មេបញ្ជាការរង វរ​សេនា​តូច ព្រមទាំង​សមាជិក​អាវុធហត្ថ​ជាច្រើនរូប​ទៀត​។

​បន្ទាប់​ពី​ត្រួតពិនិត្យ និង​វាយតម្លៃ​ការអនុវត្ត​ផែនការ​រួច លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍​ណែនាំ​រំលឹក​អំពី​វិន័យ​សណ្តាប់ធ្នាប់ និង​ពង្រឹង​សកម្មភាព​ការងារ​ប្រចាំថ្ងៃ ដល់​កម្លាំង​ក្រោម​ឱវាទ​ទាំងអស់ ត្រូវ​អនុវត្ត​ប្រកបដោយ​ស្មារតី​ម្ចាស់ការ​និង​ការទទួលខុសត្រូវ​ខ្ពស់ ជា​ពិសេស​ត្រូវ​ចូលរួម​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន ក៏ដូចជា បញ្ហា​ក្មេង​ទំនើ​ង ត្រូវ​អនុវត្ត​គ្រប់​វិធានការឲ្យ​បានតឹង​រឹង​បំផុត ទាំង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយឡែក​ចំពោះ​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​នៅតាម​ដងផ្លូវ​សាធារណៈ ត្រូវ​ឃាត់​ម៉ូតូ​រក្សារ​ទុក​រយៈពេល​បី​ខែ​ចំពោះ​ការប្រព្រឹត្ត​លើកទីមួយ និង​ប្រាំមួយ​ខែ​ប្រសិនបើ​មិន​រាងចាល នៅតែ​ប្រព្រឹត្ត​លើក​ទី​ពីរ​បន្តទៀត​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល