ទាន់ហេតុការណ៍
ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd. - ដោយសា​របាយការណ៍​មិន​ពិត​បែប​នេះ ទើប​ធ្វើឲ្យ​វិវាទ​ដីធ្លី​មិន​អាច​ដោះស្រាយ​បញ្ចប់​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៥ និង​ប្រកាស​មុខតំណែង បំពាក់​ឋានន្តរសក្តិ ប្រគល់​ប័ណ្ណ លិខិត​សរសើរ ជូន​ដល់​យោធិន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​!
0

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោក អា​សាដ យ៉ា​កុប (Asad Yaqub) តំណាង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) នៃ​ធនាគារ​ពិភពលោក ប្រចាំ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា​

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោក អា​សាដ យ៉ា​កុប (Asad Yaqub) តំណាង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) នៃ​ធនាគារ​ពិភពលោក ប្រចាំ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​វិមាន​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​ពុធ ៣ កើត ខែ​ស្រាពណ៍ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ លោក អា​សាដ យ៉ា​កុប (Asad Yaqub) តំណាង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) នៃ​ធនាគារ​ពិភពលោក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា​។​

​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ក្តីរីករាយ​ដែល​បាន​ជួប Asad Yaqub ហើយ​ដែល​បាន​ធ្វើការ​ជាមួយ​ជាមួយ​សម្ដេច និង​កម្ពុជា​អស់​រយៈពេល​៥​ឆ្នាំ​មកនេះ ដែល​យើង​បាន​ឆ្លងកាត់​នូវ​ការលំបាក​នានា ជាពិសេស​អំឡុង​ពេល​វិបត្តិ​ជំងឺ​កូវី​ដ​-១៩​។ សម្ដេច​ក៏​បាន​សម្ដែង​ការសោកស្ដាយ​ផងដែរ ដែល​លោក Asad Yaqub ត្រូវ​បញ្ចប់​បេសកកម្ម​ការងារ​នៅ​កម្ពុជា​។​

​លោក Asad Yaqub អា​សាដ យ៉ា​កុប បាន​គោរព​ជូនពរ​ក្នុងឱកាស​ខួបកំណើត​របស់ សម្តេច និង​បាន​សម្តែង​នូវ​ការអបអរសាទរ​កម្ពុ​ជា ក្នុងឱកាស​នៃ​ការបើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ ដែល​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​០៥ សីហា​កន្លងទៅ​។ លោក​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ចំពោះ​សមានចិត្ត​របស់​សម្ដេច​ដែល​បាន​ចំណាយ​ពេលវេលា​ទទួល​ជួប លោក​និង​សហការី នៅពេលនេះ​។​

​លោក Asad Yaqub បាន​កោតសរសើរ​ចំពោះ​ចំណាត់ការ​ដ៏​មាន​ប្រសិទ្ធភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ក្នុង​ការដាក់ចេញ​នូវ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩​ទូទាំង​ប្រទេស​ប្រកបដោយ​ជោគជ័យ និង​បាន​លើកឡើង​ថា កម្ពុជា​ជា​ប្រទេស​ឈានមុខ​គេ​មួយ​ដែល​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩​យ៉ាង​មាន​ប្រសិទ្ធភាព ដែល​បាន​ជាប់​ចំណាត់​ថ្នាក់​នៅ​អាស៊ី ហើយ ដែល​ឈានទៅដល់​ការបើក​សាលារៀន​មុនគេ ពោល​គឺ​មុន​សហរដ្ឋអាមេរិក​ទៅទៀត​។​

​លោក Asad Yaqub ក៏​បាន​បន្ត​គូសបញ្ជាក់​ផងដែរ អំពី​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​គួរ​ជាទី​មោទនៈ​របស់​កម្ពុជា​ក្នុង​តួនាទី​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​កាលពី​ឆ្នាំ​២០២២ និង​ជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍ SEA Games នា​ពេល​កន្លង​ទៅ​។ លោក​ក៏​បាន​លើកឡើង​ពី​ការផ្ទេរអំណាច​ពី​រដ្ឋាភិបាល​ចាស់​ទៅ​រដ្ឋាភិបាល​ថ្មី​ប្រកបដោយ​រលូន​និង​បរិយាកាស​សន្តិភាព និង​បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​ភាព​វិជ្ជមាន​ជា​ច្រើន​ដែល​រាជរដ្ឋាភិបាល​ថ្មី​បាន​នឹង​កំពុង​បន្តធ្វើ​។ លោក​ក៏​បាន​កោតសរសើរ​ចំពោះ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​កម្ពុជា និង​សារ​ជីវ​កម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ក្នុង​កិច្ចសហប្រតិបត្តិការ​ដើម្បី​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ជូនពរ​ថ្ងៃ​ខួបកំណើត​សម្ដេច និង​ការអបអរសាទរ​ថ្ងៃ​បើក​ការដ្ឋាន​ព្រែកជីក​ហ្វូណន​តេជោ ដោយ​សម្ដេច​បាន​ជម្រាបជូន​ថា ការជីក​ព្រែក​នេះ ពិតជា​មាន​សារៈសំខាន់​ដែល​ធ្វើឱ្យ​តម្លៃ​ដឹកជញ្ជូន​អាច​ប្រកួតប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ផ្សេង​បាន ព្រោះ​ការដឹកជញ្ជូន​តាមផ្លូវ​គោក​ត្រូវ​ចំណាយ​ច្រើនជាង​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​។ ព្រែកជីក​នេះ នឹង​ជួយ​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​នៅពេល​ខាងមុខ ជាមួយគ្នា​នោះ តំបន់​ភាគ​និរតី នៃ​កម្ពុជា នឹង​ក្លាយទៅជា​កន្លែង​ដាំ​ដុះ និង​បៃតង​គ្រប់​រដូវ ពីព្រោះថា ព្រែកជីក​នេះ នឹង​ផ្ដល់​ជា​ប្រភព​ទឹក​ដ៏​សំខាន់​សម្រាប់​ប្រជា​កសិករ​ធ្វើស្រែ និង​ដំណាំ​ផ្សេងៗ​ទៀត​។ ព្រែកជីក​នេះ ក៏​ជួយ​ជម្លៀស​ទឹកជំនន់ ហើយ​នឹង​លើកតម្កើង​វិស័យ​ទេសចរណ៍​ទៀតផង​។​

​សម្តេច​តេជោក៏បាន​អរគុណ​ដល់​លោក Asad Yaqub ដែល​បាន​រួមសុខ​រួមទុក្ខ​ជាមួយ​កម្ពុជា​នៅក្នុង​ពេល​មាន​ជំងឺ​កូវី​ដ​-១៩​។ នា​ឱកាស​នោះ សម្ដេច​តេជោ​ក៏បានចែករំលែក​បទ​ពិសោធ​ក្នុង​ការគ្រប់គ្រង​ជំងឺ​កូវី​ដ​១៩ ខណៈ​ដែល​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន បាន​មើលស្រាល​កម្ពុជា​ថា​មាន​ប្រព័ន្ធ​សុខាភិបាល​ទន់ខ្សោយ តែ​ផ្ទុយ​ទៅ​វិញ​កម្ពុជា​បាន​អនុវត្ត​ដោយ​ជោគជ័យ​នូវ​ការគ្រប់គ្រង​ជំងឺ​កូវី​ដ​-១៩​នោះ ។ យុទ្ធនាការ ៣​កុំ ៣​ការពារ របស់ សម្តេច បូកផ្សំ​នឹង​អភិក្រម​ផ្កា​រីក សំដៅ​ពង្រាយ​ការចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​ដើម្បី​ពង្រឹង​ភាព​សុំា​សហគមន៍ និង​យន្តការ​ប្រតិបត្តិការ​ឆាប់រហ័ស​ដទៃទៀត បាន​ធ្វើឱ្យ​កម្ពុជា​អាច​ទប់ស្កាត់​វិបត្តិកូ​វីដ​-១៩​យ៉ាង​មាន​ប្រសិទ្ធភាព​។ សម្ដេច​បន្តថា ចិន​គឺ​ជា​ប្រភព​ដ៏​សំខាន់​នៃ​ការផ្ដល់​វ៉ាក់សាំង​មកដល់​កម្ពុជា ហើយ​ប្រទេស​ដទៃ​ទៀត ក៏​បាន​រួមផ្សំ​ផ្តល់​វាក់​សាំង​ផងដែរ​។ សម្តេច បាន​បន្ថែមថា ឱកាស​គុណវិបត្តិ​តែង​បង្កប់​នូវ​កាលានុវត្តភាព តួ​យ៉ាង​វិបត្តិ​ជំងឺ​កូវី​ដ​-១៩​បាន​ជួយ​ពន្លឿន​ផ្នែក​ឌីជីថល​នៅ​កម្ពុជា រួម​មាន​ការសិក្សា​តាម​ប្រព័ន្ធ​អន​ឡា​ញ ការទូទាត់​ទំនិញ​តាមរយៈ QR Code ដោយ​មិន​ចាំបាច់​ប្រើ​សាច់ប្រាក់​ជាដើម ក៏​ដូចជា​បាន​បង្ហាញ​ពី​ការចូលរួម​យ៉ាង​ផុសផុល​ពី​សំណាក់​ប្រជាពលរដ្ឋ តាមរយៈ​ការរួមចំណែក​វិភាគទាន​ដោយ​ស្ម័គ្រចិត្ត​ពី​វិស័យ​ឯកជន​ផងដែរ​។ សម្តេច​តេជោក៏បាន​អរគុណ​ដល់​សប្បុរស​ជន​នានា ពាណិជ្ជករ ដែល​បាន​ចូលរួម​ក្នុង​ចលនា​ផ្ដល់​ជា​ជំនួយ​ឧបត្ថម្ភ​ផ្សេងៗ រួមចំណែក​ក្នុង​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​-១៩​។​

​ជាមួយគ្នា​នោះ សម្ដេច​ក៏​បាន​រំលឹក​ពេលដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ាន​ផងដែរ​ក្នុង​ឆ្នាំ​២០២២ ក៏​ទទួលបាន​នូវ​ភាពជោគជ័យ​ផងដែរ ដោយ​ថ្នាក់​ដឹកនាំ​ពី​បណ្ដា​ប្រទេស​ធំៗ​បាន​មក​ចូលរួម ដូចជា​សហរដ្ឋអាមេរិក កាណាដា ចិន កូរ៉េខាងត្បូង ជប៉ុន​ជាដើម​។​ល​។​

​ទាក់ទង​ទៅនឹង​ការរៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម សម្តេច​បាន​រំលឹកថា កាលពីមុន​កម្ពុជា​បាន​សុំ​ការយោគយល់​ពី​ប្រទេស​អាស៊ាន​ក្នុង​ការពន្យារពេល​នៃ​ការធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ខណៈ​ដែល​ពេលនោះ កម្ពុជា​ត្រូវ​យក​ពេលវេលា​និង​ថវិកា សម្រាប់​កសាង ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានា​។ សម្តេច​តេជោ​ក៏បាន​ផ្ដល់​នូវ​ទស្សនា​ទាន​ថ្មី​មួយ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឆ្នាំ​២០២៣ គឺ​ការផ្ដល់​ការ​ស្នាក់នៅ ការហូបចុក និង​ការធ្វើដំណើរ ដោយ​មិន​មាន​ការគិត​ប្រាក់​ពី​កីឡាករ ប្រតិភូ​កីឡា​ពី​ប្រទេស​អាស៊ាន​។ សម្តេច បាន​បន្តថា នេះ​ជា​ចក្ខុវិស័យ​ក្នុង​ការជំរុញ​ការធ្វើសមាហរណកម្ម​បន្ថែម​ទៀត​នៅក្នុង​អាស៊ាន​។​

​ចំពោះ​ការផ្ទេរអំណាច​ទៅ​អ្នកជំនាន់ក្រោយ សម្ដេច​បាន​រំលឹក​ពី​បទ​ពិសោធន៍​របស់​កម្ពុជា​ក្នុង​អតីតកាល ដែល​រាល់​ការផ្ទរអំណាច ម្ដងៗ​តែង​មាន​ភាពច្របូកច្របល់​។ ការផ្ទេរ​អំណាច​នាពេលនេះ គឺ​ដើម្បី​សុខសន្តិភាព ស្ថិរភាព​យូរអង្វែង​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ប្រធានព្រឹទ្ធសភា បានលើកឡើង​ពី​សភាពការណ៍​តានតឹង​មួយចំនួន​នៅ​ជុំវិញ​ពិភពលោក នឹង​បាន​កត់សម្គាល់​ថា សន្តិសុខ​ថាមពល​អាចមាន​ផលប៉ះពាល់​ដល់​យើង តែ​សន្តិសុខ​ស្បៀង​ត្រូវតែ​ធានា​ឱ្យបាន​ដាច់ខាត​។ សម្តេច ក៏​បាន​ជូនពរ លោក អា​សាដ យ៉ា​កុប សម្រាប់​ភារកិច្ច​ថ្មី​នា​ពេលខាងមុខ និង​សង្ឃឹមថា​អ្នក​បន្តវេន​ថ្មី​នឹង​បន្ត​សហការ​កាន់តែ​ជិតស្និទ្ធិ​ជាមួយ​រាជរ​ដ្ឋា​ភិបាល​កម្ពុជា​បន្ថែមទៀត​៕


 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល