សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា និងសមាគមសារព័ត៌មាន អេឡិចត្រូនិច អ៊ឹម អេស ជេ រួមទាំងសមាគមសារព័ត៌មានចំនួន ៣ ទៀត បានរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញព័ត៌មាន សិក្សារយៈពេល ០២ថ្ងៃ នៅថ្ងៃទី១៤ និង១៥ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ នៅ អាគារ រាជបណ្ឌិត្យសភាកម្ពុជា តាមបណ្ដោយមហាវិធីសហព័ន្ធរុស្ស៊ី
វគ្គបណ្ដុះបណ្ដាលបនេះ ផ្ដោតយកមេរៀន ដែលពោពេញដោយអត្ថប្រយោជន៍ លើវិស័យព័ត៌មាន និងអាជីវកម្ម តាមបែបបច្ចេកវិទ្យាទនើប
១- របៀបគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថល
២- របៀបនិពន្ធអត្ថបទព័ត៌មាន និងមាតិកា
៣- ស្វែងយល់ពី សណ្ដាប់ធ្នាប់ព័ត៌មាន ឌីជីថល
៤- ស្វែងយល់ ពាក្យគន្លឹះក្នុងវិស័យបរិស្ថាន
ធ្វើការបណ្ដុះបណ្ដាលដោយ គ្រូ និងវាគ្មិន ខែ្មរ -បរទេស ដែលមានបទពិសោធន៍ខ្ពស់ក្នុងវិស័យសារព័ត៌មាន និងបច្ចេកវិទ្យា ជាពិសេស វត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ដល់កិត្ដិយសស អញ្ជើញធ្វើបទបង្ហាញដោយផ្ទាល់។
វគ្គបណ្ដុះបណ្ដាលនេះ ជាឱកាសល្អ សម្រាប់លោក លោកស្រី សិស្ស និស្សិត និងអ្នកសារព័ត៌មាន ដើម្បីធ្វើការអភិវឌ្ឍខ្លួន និងពង្រីកសមត្ថភាព គ្រប់គ្រងអង្គភាព ឱ្យប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងការប្រកបអាជីពព័ត៌មាន និងអាជីវកម្ម នានា។
ក្រោយបញ្ចប់ការសិក្សា នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា និងឯកសារមេរៀនបន្ថែមទៀត។
ទំនាក់ទំនងចុះឈ្មោះសិក្សា តាមរយៈលេខទូរសព្ទ និង តេឡេក្រាម 096 650 9999 និង 097 5555 984៕