ទាន់ហេតុការណ៍
ឯកឧត្តម ង៉ូវ បូរី​ណា អញ្ជើញ​ចូលរួម​ដាំ​កូន​ត្នោត​ចំនួន ៥០០០​ដើម តាម​បន្ទាត់​ព្រំដែន កម្ពុជា​-​វៀតណាម - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ រួម​ទាំង​ថ្នាក់​ដឹកនាំ មន្ត្រីរាជការ​នៃ​ក្រសួង​បរិស្ថាន អញ្ជើញ​ចូលរួម​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​កំសាន្ត ក្នុង​រាជធានី​ភ្នំពេញ​ - ឯកឧត្ដម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ពិសេស​ជូន​សិក្ខាកាម ចំនួន​៦៨៤​នាក់ - ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ និង​ចែក​វិញ្ញាបនប័ត្រ ជូន​សិក្ខាកាម «​វគ្គ​បណ្ដុះបណ្ដាល​វគ្គ​ពិសេស អំពី​មូលដ្ឋានគ្រឹះ​សម្រាប់​គ្រប់គ្រង​វិស័យ​ព័ត៌មាន​បែប​ឌីជីថល​» - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មាន​រោងចក្រ​ធំៗ ចំនួន ៣ គ្រោង​មក​វិនិយោគ​នៅក្នុង​ខេត្ត​ព្រៃវែង - សមាគម​សារព័ត៌មាន​ចំនួន​០៥ បើក​វគ្គ​បណ្ដុះបណ្ដាល​ជូន​សិក្ខាកាម​ចំនួន ៦៨៤​នាក់ នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ៖ សូម​បង្ហាញ​នៅ​រូបភាព ដែល​បាន​ធ្វើអោយ​ខ្ញុំ មាន​អារម្មណ៍​រំភើប​ក្តុកក្តួល​រំជួលចិត្ត​នឹកស្មាន​មិន​ដល់ ! - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​ជា​អធិបតី​កម្មវិធី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ពាម​រក៍ - ​អនុប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ជឿជាក់ថា កម្ពុជា​នឹង​អាច​សម្រេចបាន​នូវ​គោលដៅ​អ​ព្យ​ក្រឹត​កាបូន នៅ​ឆ្នាំ​២០៥០ - កម្ពុជា និង​ឡាវ ប្តេជ្ញា​ចិត្ត​រួម​គ្នា​កាត់បន្ថយ​ការបំពុល​ប្លា​ស្ទិក នៅ​តាម​ដង​ទន្លេមេគង្គ
0

ឯកឧត្តម រ័ត្ន​ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ​ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ខួប​ចម្រើន​ជន្មាយុ​នៅ​ថ្ងៃ​ទី​៥ សីហា ដែល​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​នៃ​ការបើក​ការដ្ឋាន​សាងសង់ «​ព្រែកជីក​ហ្វូណន​តេជោ​»

ឯកឧត្តម រ័ត្ន​ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ​ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ខួប​ចម្រើន​ជន្មាយុ​នៅ​ថ្ងៃ​ទី​៥ សីហា ដែល​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​នៃ​ការបើក​ការដ្ឋាន​សាងសង់ «​ព្រែកជីក​ហ្វូណន​តេជោ​»

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ផ្ញើ​សារលិខិត​គោរ​ជូនពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឱកាស​ខួប​ចម្រើន​ជន្មាយុ​គម្រប់ ៧២​ឆ្នាំ ថ្ងៃទី​០៥ ខែ​សីហា ឆ្នាំ​២០២៤ ដែល​ក៏​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​នៃ​ពិធី​បើក​ការដ្ឋាន​សាងសង់ ព្រែកជីក​ហ្វូណន​តេជោ ផងដែរ​។​

​នៅក្នុង​ឱកាស​ដ៏​បវរ​សួស្តី សិរី​មង្គល​មហាប្រសើរ ពោរពេញ​ដោយ​សេចក្តីសោមនស្ស​រីករាយ អបអរសាទរ​នៃ​ខួប​ចម្រើន​ជន្មាយុ​គម្រប់ ៧២​ឆ្នាំ ដែល​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ចន្ទ ១​កើត ខែ​ស្រាពណ៍ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២៤ យើងខ្ញុំ​សូម​អនុញ្ញាត​ចូលរួម​សម្តែង នូវ​សេចក្តី​អំណរ​សាទរ​ឥតឧបមា ជូន​នូវ​សព្ទ​សាធុការពរ បវរ​សួស្តី សិរី​មង្គល វិបុល​សុខ មហាប្រសើរ​គ្រប់ប្រការ ជូន​ចំពោះ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រកបដោយ​មនោសញ្ចេតនា គោរព​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ និង​កតញ្ញូ​កតវេទី​តា​ធម៌​យ៉ាង​ស្មោះស្ម័គ្រ​បំផុត ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង យក​អស់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី និង​បទពិសោធន៍ ប្រកបដោយ​គតិបណ្ឌិត ក្នុង​ការដឹកនាំ​នាវា​កម្ពុជា​ទទួលបាន​នូវ​សុខសន្តិភាព​ពេញលេញ​។​

​តាំងពី​អតីតកាល​រហូត​ដល់​បច្ចុប្បន្នកាល សម្តេច​តេជោ ហ៊ុន សែន នៅតែ​ជា​វីរជន​ដឹកនាំ​ដ៏​រឹងមាំ​ខ្លាំងក្លា ក្នុង​ការអនុវត្ត​គោលនយោបាយ​ឯកភាព​ជាតិ បូរណភាព​ទឹកដី ស្ថិរភាព​នយោបាយ សន្តិសុខ​សង្គម សណ្តាប់ធ្នាប់​សាធារណៈ ដែល​សំដៅ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។ ការកែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ ប្រកប​ដោយ​គុណធម៌ សច្ចធម៌ តម្លាភាព និង​ទទួលបាន​ការគោរព​ស្រឡាញ់ ជឿទុកចិត្ត ពី​គ្រប់​មជ្ឈដ្ឋាន​ក្នុង​តំបន់ និង​សកលលោក​។ សម្តេច គឺជា​មគ្គុទ្ទេសក៍​ដ៏​ឈ្លាសវៃ និង​ជា​និមិត្តរូប​នៃ​ការឯកភាព​ជាតិ ការបង្រួបបង្រួម​ជាតិ ដែល​ធ្វើឱ្យ​មាតុភូមិ​អង្គរ​ដ៏​បវរ​នៃ​យើង​ទាំងអស់គ្នា មាន​ការអភិវឌ្ឍ រីកចម្រើន ជឿនលឿន​យ៉ាង​ឆាប់រហ័ស​ក្រោម​ម្លប់​នៃ​សន្តិភាព​។​

​ជាថ្មី​ម្តងទៀត ឆ្លៀត​ក្នុង​ឱកាស​ដ៏​មង្គលា​ភិរម្យ​នេះ យើងខ្ញុំ​ទាំងអស់គ្នា សូម​លើក​ហត្ថ​បួងសួង​ដល់​ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំងបី វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក សូម​ព្រះអង្គ​តាម​ជួយ​បីបាច់​ថែរក្សា អភិបាល​ប្រោះព្រំ ជូន​សម្តេច​តេជោ ប្រធានព្រឹទ្ធសភា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​បុត្រា បុត្រី បុត្រ​ប្រសា ចៅប្រុស ចៅស្រី ជា​ទីស្រឡាញ់ និង​សូម​សម​ប្រកប ដោយ​ពុទ្ធពរ​ដ៏​ប្រពៃ​ថ្លៃថ្លា​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ និង​ពលៈ ជានិច្ច​និរន្តរ៍​ត​រៀង​ទៅ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល