ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ រួម​ទាំង​ថ្នាក់​ដឹកនាំ មន្ត្រីរាជការ​នៃ​ក្រសួង​បរិស្ថាន អញ្ជើញ​ចូលរួម​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​កំសាន្ត ក្នុង​រាជធានី​ភ្នំពេញ​ - ឯកឧត្ដម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ពិសេស​ជូន​សិក្ខាកាម ចំនួន​៦៨៤​នាក់ - ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ និង​ចែក​វិញ្ញាបនប័ត្រ ជូន​សិក្ខាកាម «​វគ្គ​បណ្ដុះបណ្ដាល​វគ្គ​ពិសេស អំពី​មូលដ្ឋានគ្រឹះ​សម្រាប់​គ្រប់គ្រង​វិស័យ​ព័ត៌មាន​បែប​ឌីជីថល​» - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មាន​រោងចក្រ​ធំៗ ចំនួន ៣ គ្រោង​មក​វិនិយោគ​នៅក្នុង​ខេត្ត​ព្រៃវែង - សមាគម​សារព័ត៌មាន​ចំនួន​០៥ បើក​វគ្គ​បណ្ដុះបណ្ដាល​ជូន​សិក្ខាកាម​ចំនួន ៦៨៤​នាក់ នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ៖ សូម​បង្ហាញ​នៅ​រូបភាព ដែល​បាន​ធ្វើអោយ​ខ្ញុំ មាន​អារម្មណ៍​រំភើប​ក្តុកក្តួល​រំជួលចិត្ត​នឹកស្មាន​មិន​ដល់ ! - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​ជា​អធិបតី​កម្មវិធី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ពាម​រក៍ - ​អនុប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ជឿជាក់ថា កម្ពុជា​នឹង​អាច​សម្រេចបាន​នូវ​គោលដៅ​អ​ព្យ​ក្រឹត​កាបូន នៅ​ឆ្នាំ​២០៥០ - កម្ពុជា និង​ឡាវ ប្តេជ្ញា​ចិត្ត​រួម​គ្នា​កាត់បន្ថយ​ការបំពុល​ប្លា​ស្ទិក នៅ​តាម​ដង​ទន្លេមេគង្គ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មន្ត្រីនគរបាល​ជាតិ ទោះ​មាន​ឋានន្តរស័ក្តិ​និង​តួនាទី​យ៉ាងណាក៏ដោយ ត្រូវតែ​គោរព​វិន័យ​ឱ្យបាន​ច្បាស់លាស់ ពិសេស​ការសុំ​ច្បាប់​
0

ហេតុតែ​ជា​ចំណូលចិត្ត ទោះ​ដឹង​ថា​សមត្ថកិច្ច​បង្ក្រាប ក៏​ប្រថុយ​បង្ហោះ​ម៉ូតូ​ឲ្យ​សម​នឹង​ចិត្ត​ដែល​ស្រលាញ់​ផងដែរ​!

ហេតុតែ​ជា​ចំណូលចិត្ត ទោះ​ដឹង​ថា​សមត្ថកិច្ច​បង្ក្រាប ក៏​ប្រថុយ​បង្ហោះ​ម៉ូតូ​ឲ្យ​សម​នឹង​ចិត្ត​ដែល​ស្រលាញ់​ផងដែរ​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ក្មេង​ទំនើង​០៥​នាក់ រួមជាមួយ​ម៉ូតូ​ចំនួន​០៣​គ្រឿង ត្រូវបាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ជ្រោយចង្វារ និង​ខណ្ឌ​ឬ​ស្សី​កែវ សហការ​គ្នា​ចុះ​បង្ក្រាប ពាក់ព័ន្ធ​ករណី​បង្ហោះ​ម៉ូតូ នា​វេលា​ម៉ោង ២២:០០​នាទី ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០២៤ នៅ​ចំណុច​មុខ​ហាង​ហ្គោល​ឌែនមាស ផ្លូវ​ប៉េតុង ក្រុមហ៊ុន​OCIC ស្ថិតនៅ​ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ និង​ចំណុច​សួនច្បារ​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

​យុវជន​ទាំង​០៥​នាក់ មាន​មុខរបរ​កម្មក​រ​សំណង់ និង​សន្តិសុខ ត្រូវបាន​នាំយក​ទៅ​កាន់​ទី​បញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការអប់រំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ទង្វើ​ទំនើង​ទៅ​ថ្ងៃក្រោយ​ទៀត​។ នៅ​ចំពោះមុខ​អាវុធហត្ថ​រាជធានី​ភ្នំពេញ យុវជន​ទំនើង​ទាំងនេះ​បាន​បញ្ជាក់ថា ពួក​ខ្លួន​សុទ្ធតែ​បានដឹងថា ការ​បង្ហោះ​ម៉ូតូ​នឹង​ត្រូវ​សមត្ថកិច្ច​បង្ក្រាប តែ​ដោយ​ពួក​ខ្លួន​ចូល​ចិត្ត​និង​ឃើញ​ថា​ស្ងាត់​ដែរ​ក៏​ប្រថុយ​នាំគ្នា​បង្ហោះ មិន​នឹកស្មានថា​បាន​ជួប​អាវុធហត្ថ​ធ្វើការ​ប្រដេញ​និង​បង្ក្រាប​បាន​ដូច្នេះ​ឡើយ ។​

​យោង​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពាក់ព័ន្ធ​នឹង​ក្មេង​ទំនើង ត្រូវ​អនុវត្ត​គ្រប់​វិធានការឲ្យ​បានតឹង​រឹង​បំផុត ទាំង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយឡែក​ចំពោះ​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​នៅតាម​ដងផ្លូវ​សាធារណៈ ត្រូវ​ឃាត់​ម៉ូតូ​រក្សារ​ទុក​រយៈពេល​បី​ខែ​ចំពោះ​ការប្រព្រឹត្ត​លើកទីមួយ និង​ប្រាំមួយ​ខែ​ប្រសិនបើ​មិន​រាងចាល នៅតែ​ប្រព្រឹត្ត​លើក​ទី​ពីរ​បន្តទៀត​៕​

 

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល