ទាន់ហេតុការណ៍
ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd. - ដោយសា​របាយការណ៍​មិន​ពិត​បែប​នេះ ទើប​ធ្វើឲ្យ​វិវាទ​ដីធ្លី​មិន​អាច​ដោះស្រាយ​បញ្ចប់​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៥ និង​ប្រកាស​មុខតំណែង បំពាក់​ឋានន្តរសក្តិ ប្រគល់​ប័ណ្ណ លិខិត​សរសើរ ជូន​ដល់​យោធិន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​!
0

លោក​ជី គឹម​ហៃ​អភិបាល​ស្រុក​ស្អាង និង​មន្ត្រី ៣ រូប​ទៀត ត្រូវបាន​ពលរដ្ឋ​ប្ដឹង ទៅ​ក្រសួង​និង​ស្ថាប័ន​កំពូលៗ​ចំនួន ៥ ជុំវិញ​ករណី​រឿ​ទឹកប្រាក់ ជាង​៤០០០០​ដុល្លារ​

លោក​ជី គឹម​ហៃ​អភិបាល​ស្រុក​ស្អាង និង​មន្ត្រី ៣ រូប​ទៀត ត្រូវបាន​ពលរដ្ឋ​ប្ដឹង ទៅ​ក្រសួង​និង​ស្ថាប័ន​កំពូលៗ​ចំនួន ៥ ជុំវិញ​ករណី​រឿ​ទឹកប្រាក់ ជាង​៤០០០០​ដុល្លារ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

លោក​ជី គឹម​ហៃ អភិបាល​ស្រុក​ស្អាង និង​មន្ត្រី​សាលា​ស្រុក​ស្អាង ចំនួន ៣​រូប​ទៀត ត្រូវបាន​ប្រជាពលរដ្ឋ​ម្នាក់​បាន​ប្ដឹង​ទៅ​ស្ថាប័ន អង្គភាព​កំពូលៗ​ចំនួន​៥ ពាក់ព័ន្ធ​រឿង​យក​ប្រាក់​ជាង បួន​ម៉ឺន​ដុល្លារ កាល​ពី​កំឡុង​ឆ្នាំ ២០២២ ជា​ថ្នូរ​លើ​សាហុយ​វាស់វែង​ដី​។​

​បើ​តាម​លោក រដ្ឋ​តារា បាន​ប្រាប់​អង្គភាព​សារព័ត៌មាន​យើង​ថា តាម​ពាក្យបណ្ដឹង ដែល​រូបលោក​បាន​ប្ដឹង​នោះ​មានឈ្មោះ ទី​១ ឈ្មោះ ជី គឹម​ហៃ មាន​តួនាទី ជា​អភិបាលស្រុក​ស្អាង ទី​២ ឈ្មោះ អេង វណ្ណឌី មាន​តួនាទី ជា​អភិបាលរង​ស្រុក​ស្អាង ទី​៣​ឈ្មោះ ម៉ែន សា​មិត្ត ជា​មន្ត្រី​ការិយាល័យ​រៀបចំ​ដែនដី​នគររូបនីយកម្ម និង​សំណង់ និង​ភូមិបាល​ស្រុក​ស្អាង និង ទី​៤​ឈ្មោះ វ៉ន ចេក ជា​មន្ត្រី​ការិយាល័យ​រៀបចំ​ដែនដី​នគរ​រូប​នី​កម្ម និង​សំណង់​និង​ភូមិបាល ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​។​

​លោក​បាន​បន្ដ​ប្រាប់​ទៀត​ថា លោក​បាន​ដាក់ពាក្យ​ប្ដឹង​ចូល​ស្ថាប័ន ចំនួន ៥ ដើម្បី​ស្នើសុំ​អន្តរាគមន៍​រក​យុត្តិធម៌​ជូន​រូបលោក មានដូចជា​÷ ស្ថាប័ន អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រសួងមហាផ្ទៃ ក្រសួង​ដែនដី​នគររូបនីយកម្ម​និង​សំណង់ ស្ថាប័ន អយ្យការ​សាលាដំបូង​ខេត្ត​កណ្តាល និង​សាលាខេត្ត​កណ្ដាល ផងដែរ​។

​បើ​យោង​តាម​ពាក្យបណ្ដឹង​កាលពី​ថ្ងៃ​ទី ១៨ ខែមិថុនា ឆ្នាំ​២៩២៤ ដែល​បាន​បណ្ដឹង​ដាក់​ចូល​ទៅ​ស្ថាប័ន​កំពូល​ទាំង ៥​នោះ គឺ​បាន​គោរព​ជូន ទី​១ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ទី​២ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ទី​៣ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​កម្ម​និង​សំណង់ ទី​៤ ឯកឧត្តម​ព្រះ​រាជ្ញា នៃ​អយ្យការ​សាលាដំបូង​ខេត្តកណ្តាល និង​ទី​៥ ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល ។​

​លិខិត​បណ្ដឹង​របស់​លោក រដ្ឋ​តារា ដែល​បាន​ដាក់​បណ្ដឹង ស្វែងរក​កិច្ច​អន្តរាគមន៍ និង​រក​យុត្តិធម៌ ទៅ​ស្ថាប័ន​កំពូលៗ​ទាំង ៥​នោះ គឺ​បាន​ធ្វើឡើង ដោយ​យោង​លើ មាត្រា ៣៥ នៃ​ច្បាប់​ប្រឆាំង​អំពើពុករលួយ​និង​បទ វីតិក្រម មាត្រា ៥៩២ និង​មាត្រា ៥៩៣ នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ប្រព្រឹត្តិ​កាលពី​ឆ្នាំ ២០២២ នៅ​ចំណុច​ខេត្ត​កណ្ដាល​។​

​ដែល​មាន​ដំណើរ​អង្គ​ហេតុថា កាល​ពី​កំឡុង​ឆ្នាំ ២០១៨ ខ្ញុំបាទ​បាន​ទិញ​ដី​មួយ​កន្លែង​ទំហំ​ប្រហែល​ជាង ៥០ ហិច​តា​ស្ថិតនៅ​ភូមិ​រការ​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្ត​កណ្ដាល ក្រោយពេល​ដែល​ខ្ញុំ​បាន​ទិញ​រួចរាល់​។ ខ្ញុំបាទ​ស្នើសុំ​ចុះបញ្ជី​នៅ​រដ្ឋបាល​ស្រុក​ស្អាង នៅក្នុង​ឆ្នាំ ២០២២ ហើយ​ខ្ញុំបាទ​ក៏​បាន​ទៅ​ជួប​អភិបាលស្រុក ដើម្បី​ស្នើសុំ​គាត់​ឲ្យធ្វើ​ការវាស់វែង​ទៅលើ​ដី​ដែល​ខ្ញុំបាទ​បាន​ទិញ​នៅពេល​ខ្ញុំ​បាន​ជួប​ឈ្មោះ ជី គឹម​ហៃ ឈ្មោះ​នេះ​បាន​ទាមទារ​ប្រាក់​ពី​ខ្ញុំ ដោយ​ប្រើ​ពាក្យ​ថា យក​ប្រាក់​ជា​សា​ហុយ​ដើម្បី​ធ្វើការ​វាស់វែង​ដោយ​បាន​ទាមទារ​ប្រាក់​ពី​ខ្ញុំបាទ​សរុប​ចំនួន ៤៨,០០០ ដុល្លារ ហើយ​ខ្ញុំបាទ​បាន​បាញ់​លុយ​តាម​ប្រតិបត្តិកា​រធនាគារ ABA តែ​ចំនួន ១៨១០០ ដុល្លារ និង​ប្រាក់សុទ្ធ​ចំនួន ២៩៩០០ ដុល្លារ ខ្ញុំបាទ​សូម​បញ្ជាក់ថា ជំហាន​ទី​១ គឺ​បាន​ទាមទារ​ប្រាក់​ពី​ខ្ញុំបាទ​ចំនួន ១០០០ ដុល្លារ ដោយ​ឈ្មោះ​ជី គឹម​ហៃ ជា​អ្នក​យក​ប្រាក់​ផ្ទាល់​ពី​ខ្ញុំបាទ និង​ជូន​កាល​ក្រុមការងារ​ស្រុក​របស់​ឈ្មោះ​ជី គឹម​ហៃ មានឈ្មោះ អេង វណ្ណឌី ជា​អភិបាលរង​ស្រុក​ជា​អ្នកយក ហើយ​ជួនកាល​ឈ្មោះ ម៉ែន សា​មិត្ត ជា​អនុប្រធាន​ភូមិបាល ជា​អ្នក​យក ។ បន្ទាប់ពី​យក​ប្រាក់​នេះ​រួច​ក្រុមការងារ​ស្រុក​របស់ ឈ្មោះ ជី គឹម​ហៃ គឺ​មិន​បាន​ធ្វើ​អ្វី​ទាំងអស់​គ្រាន់តែ​វាស់​ហើយ​ចោល ។​

​នៅក្នុង​ឆ្នាំ ២០២៣ មាន​ក្រុម​វាស់វែង​ជា​ប្រព័ន្ធ​ចុះ​ទៅ​ធ្វើ ខ្ញុំបាទ​ក៏​សម្រេច​ឲ្យ​ក្រុម​វាស់វែង​ជា​ប្រព័ន្ធ​នោះ​ធ្វើ​ការវាស់វែង ប៉ុន្តែ​អ្វី​ដែល​ជា​ផល​លំបាក​នោះ​គឺ​ក្នុង​មួយ​ក្បាល​ដី​គឺ​មាន​មនុស្ស​ចំនួន ៤ ទៅ ៥​នាក់​ស្ថិតនៅលើ​ក្បាល​ដី​តែ​មួយ​ដោយហេតុ​ថា​÷ ឈ្មោះ ជី គឹម​ហៃ បាន​បង្កើត​ជា​ក្រុម​ការងារ​ហើយ​បញ្ជា​ឲ​ឈ្មោះ វ៉ន ចេក បង្កើត​បទល្មើស​ធ្វើការ​វាស់វែង​ឲ្យ​ត្រួត​គ្នា និង​វាស់​ហើយ​ចេញ​បង្កាន់ដៃ​លេខ​ក្បាលដី ។​

​ឈ្មោះ​ជី គឹម​ហៃ មិន​បាន​យក​មន្ត្រី​ដែល​មាន​សមត្ថកិច្ច​ក្នុង​ស្រុក​ស្អាង​នោះទេ​គឺ​យក​មន្ត្រី​ផ្សេង​មកពី​ស្រុក​អង្គ​ស្នូល​មានឈ្មោះ វ៉ន ចេក នោះ​យក​មក​វាស់ដី​ស្ថិតក្នុង​ស្រុក​ស្អាង​ដោយ​ឲ្យ​វាស់ដី​គឺ​មួយ​កន្លែង​ធ្វើឲ្យ​ជាន់បី​ទៅបួន​ម្ចាស់​ដី និង​បាន​ចេញ​ក្បាល​ដី​ជា​ច្រើន​ដើម្បី​ទុក​លទ្ធភាព​នៅ​ពេល​ដែល​វាស់​អត់កើត ឈ្មោះ ជី គឹម​ហៃ ហើយ​អ្នកពាក់ព័ន្ធ​អស់​នោះ​មក​ធ្វើការ​ដោះស្រាយ​ដែល​ជា​ចំណុច​គាប​រកប្រាក់​ពី​ភាគី​មួយៗ ។ ការ​ដែល​ឈ្មោះ វ៉ន ចេក ចេញ​លេខ​ក្បាលដី ក្នុង​មួយ​កន្លែងៗ ដោយ​មួយ​ប្លង់ៗ គឺ​មាន​លេខ​ក្បាល​ដី​ច្រើន ដោយ​ក្រុម​នេះ​បង្កើតឲ្យមាន​បទល្មើស និង​ភាពស្មុគស្មាញ​បង្ក​ឲ្យមាន​ទំនាស់​រវាង​ភាគី​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ស្វែងរក​ផលប្រយោជន៍​សម្រាប់​ក្រុម​ខ្លួន ។​
​ជាក់ស្ដែង​ឈ្មោះ​ទាំង​បួន​នាក់​ខាងលើ​បាន​ទារ​ប្រាក់​ពី​ខ្ញុំ​នឹង​យក​ប្រាក់​ពី​ខ្ញុំបាទ​អស់​ជាង ៤៨,០០០ ដុល្លារ (​បួន​ម៉ឺន​ប្រាំបី​ពាន់​ដុល្លារ​អាមេរិក​) គឺ​មិន​បាន​ធ្វើ​ទៅ​តាម​អំណាច និង​សមត្ថកិច្ច​ដែល​ខ្លួន​មាន​នោះ​ទេ​។ អ្នក​ទាំង​បួន​បានដឹងហើយថា អ្វី​ដែល​ខ្លួន​មិន​ត្រូវ​ទាមទារ​តែ​បុគ្គល​ទាំង​បួន​នាក់​នេះ​បានទាមទារ​រហូត​ពី​ខ្ញុំ​ដែល​ច្បាប់​បាន​កំណត់ ហើយ​ទង្វើ​របស់​បុគ្គល​ទាំង​បួន​នាក់​នេះ​គឺ​បាន​ធ្វើឲ្យ​ខូច​ផលប្រយោជន៍​របស់​ខ្ញុំ​បាទ​។

​បទល្មើស​ខាងលើ​បណ្ដាល​ឲ្យ​ខ្ញុំបាទ​ខាតបង់​ប្រាក់​អស់ ៤៨,០០០ ដុល្លារ (​បួន​ម៉ឺន​ប្រាំបី​ពាន់​ដុល្លារ​អាមេរិក​) នឹង​ត្រូវ​ខាតបង់​ឡើង​ចុះ​ដើម្បី​ដោះស្រាយ​ដី​ខាងលើ​ជា​ញឹកញាប់ ។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ​នេះ​សូម ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី មេត្តា​ពិនិត្យ​ហ្នឹង​សម្រេច​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ជូន​រូប​ខ្ញុំបាទ​ដោយ​ក្តី​អនុគ្រោះ​។​

​សូម​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​មេត្តា​ទទួល​នូវ​ការគោរព​ដ៏​ខ្ពង់ខ្ពស់​អំពី​ខ្ញុំបាទ ។​

​ជុំវិញ​ការណី​ខាងលើនេះ អង្គភាព​យើងខ្ញុំ​ពុំ​អាច​ស្នើ​សុំ​ការបំភ្លឺ​ពី​លោក ជី គឹម​ហៃ អភិបាល នៃ​គណៈ​អភិបាល​ស្រុក​ស្អាង និង​គ្នីគ្នា របស់លោក ជី គឹម​ហៃ បាន​នោះ​ទេ ព្រោះ​គ្មាន​លេខ​ទំនាក់ទំនង​។​

​អង្គភាព​យើងខ្ញុំ រង់ចាំ​ការបំភ្លឺ ពី​គ្រប់ភាគី រាល់​ម៉ោង​ធ្វើការ តាម​របប​អ្នកសារព័ត៌មាន នៅ​កម្ពុជា ។​គ្រុប​ព័ត៌មាន​សាមគ្គី​ថ្មី​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល