(កំពង់ចាម) ៖ ថ្ងៃអង្គារ ១១ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ ស្តីពីសមិទ្ធផលនានា របស់រដ្ឋបាលខេត្ត ដែលកិច្ចប្រជុំធ្វើឡើងនៅសាលាខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត គ្រោងនឹងរៀបចំប្រារព្ធពិធីអបអរសាទរ ក្នុងការបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណន-តេជោ ដោយគ្រោងនឹងរៀបចំប្រគំតន្ត្រីខ្នាតយក្ស ចំនួន៧ថ្ងៃ និងមានបាញ់កាំជ្រួចខ្នាតធំ ព្រមទាំងមានកម្មវិធីសប្បាយៗ មួយចំនួនទៀត ៕