ទាន់ហេតុការណ៍
កិច្ចប្រជុំ ផ្នែក​ក្រៅ​ប្រព័ន្ធ នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល និង​​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​ - រដ្ឋបាល​ខេត្ត​កណ្ដាល បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ ប្រចាំ​ខែ​ឧសភា និង​លើក​ទិសដៅ​ការងារ​ខែមិថុនា ឆ្នាំ​២០២៥ - អធិការនគរបាល​ស្រុក​កៀនស្វាយ​សូម​បំភ្លឺ​ព័ត៌មាន​ជូន​មហា​ចំពោះ​ការផ្សាយ​របស់​សារព័ត៌មាន វុទ្ធី ព័ត៌មាន - អភិបាលខេត្ត​កណ្ដាល​ប្ដេជ្ញាចិត្ត​ជំរុញ​រមណីយដ្ឋាន​កៀនស្វាយក្រៅ​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រចាំ​ថ្ងៃ​ - កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤​នាក់ និង​ដកហូត​គ្រឿងញៀន​ចំនួន ៤​កញ្ចប់​ - ក្រុម​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិត្យសភា​យោធា​អូស្រា្តលី (RARA Mid Year Dining-in Night 2025) ​រៀបចំ​ពិធី​លាង​សាយភោជន៍ ពាក់កណ្តាល​ឆ្នាំ ២០២៥ - ទីតាំង ផលិត ចែកចាយ និង​ផ្សាយ​ផ្ទាល់​តាម​វេបសាយ​នូវ​វីដេអូ​អាសអាភាស មួយកន្លែង ត្រូវបាន​អាវុធហត្ថ​ភ្នំពេញ​បង្ក្រាប​និង​ឃាត់ខ្លួន​មនុស្ស​១២​នាក់​! - អាវុធហត្ថ​ភ្នំពេញ ២៨​នាក់ ទទួលបាន​ខ្សែក្រវ៉ាត់​ខ្មៅ​តេក្វាន់​ដូ​កូរ៉េខាងត្បូង ១​ដាន់​និង​២​ដាន់ ព្រម​ជាមួយ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួលបាន​ខ្សែក្រវាត់​ខ្មៅ​ថ្នាក់ ៦​ដាន់​! - សមាគម​វិនិយោគិន​លើកកម្ពស់​ការអភិវឌ្ឍ​ន៍​កម្ពុជា​-​អាស៊ាន រៀបចំ​វេទិកា​ជំរុញ​ការវិនិយោគ​ខេត្ត​ព្រះសីហនុ នៅ​ទីក្រុង​ហ័ង​សាន ដើម្បី​ស្វែងរក​ដៃគូ​វិនិយោគ​បង្កើន​ឱកាស​ការងារ​ជូន​ពលរដ្ឋ​កម្ពុជា​ - លោក​វរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាល​ស្រុក​កៀនស្វាយ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម​ក្នុង​ភូមិសាស្ត្រ​ស្រុក​
0

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋលេខាធិកា​រ និង​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ពង្រឹង​គុណភាព​ការងារ​ទទួលបន្ទុក​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋលេខាធិកា​រ និង​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ពង្រឹង​គុណភាព​ការងារ​ទទួលបន្ទុក​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​រដ្ឋលេខាធិការ​ថ្មី ចំនួន ៤​រូប នា​រសៀល​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៤ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ជំរុញ​ឱ្យ​ឯកឧត្តម លោកជំទាវ ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ទាំងអស់ យកចិត្តទុកដាក់​ពង្រឹង​គុណភាព​ការងារ ដែល​ខ្លួន​ទទួលបន្ទុក​តាម​អគ្គនាយកដ្ឋាន ឬ​អង្គភាព​ពាក់ព័ន្ធ​ចំណុះ​ក្រសួង​មហាផ្ទៃ ហើយ​អង្គភាព​ជំនាញ​ទាំងអស់ ក៏​ត្រូវតែ​គោរព​ឋានានុក្រម​ការងារ មតិយោបល់ និង​ការណែនាំ​ទម្រង់​ទិស​ពី​ថ្នាក់ដឹកនាំ​ទទួលបន្ទុក​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​មានប្រសាសន៍ថា តួនាទី​ជា​រដ្ឋលេខាធិការ​ក្ដី អនុរដ្ឋលេខាធិការ​ក្ដី ដែល​ទទួល​ភារកិច្ច​ជួយ​រដ្ឋមន្ត្រី​លើ​កិច្ចការ​ក្នុង​វិស័យ​មហាផ្ទៃ មិន​អាច​ធ្វើ​ត្រឹមតែ​ការងារ​គ្រីស ឬ​ចុះ​ហត្ថលេខា ចម្លង​ឯកសារ​នានា​ពី​អង្គភាព​ជំនាញ​ឡើង​មក​រដ្ឋមន្ត្រី នោះទេ ពោល​គឺ​ត្រូវតែ​មាន​ការទទួលខុសត្រូវ​កម្រិត​នយោបាយ ដើម្បី​ធានា​ថា កិច្ចការ ឬ​សំណើ​ទាំងឡាយ​របស់​អង្គភាព​ដែល​ខ្លួន​ទទួលបន្ទុក បានធ្វើ និង​លើក​មក គឺ​ពិតជា​ត្រឹមត្រូវ​តាមច្បាប់ គោលការណ៍ ដើម្បី​បម្រើ​ផលប្រយោជន​ជាតិ និង​ប្រជាជន​។

​ក្នុងន័យនេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏បាន​ណែនាំ​រដ្ឋលេខាធិការ​ទទួល​បន្ទុក ដឹកនាំ​អនុ​រដ្ឋលេខា​ការ សម្របសម្រួល​ជាមួយ​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន ឬ​អង្គភាព ដែល​ខ្លួន​ទទួលបន្ទុក រៀបចំ​ផែនការ​តាមដាន​ការងារ​ក្នុង​វិស័យ​របស់​ខ្លួន ឱ្យបាន​ច្បាស់លាស់ និង​ត្រូវ​លើកកម្ពស់​បរិយាកាស​នៃ​ការបំពេញ​ការងារ​ប្រកប​ដោយ​ភាព​ចុះសម្រុង​គ្នា ពីព្រោះ​តួនាទី និង​ភារកិច្ច​របស់​គ្រប់​តួអង្គ​នៅ​ក្រសួង​មហាផ្ទៃ គឺជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល ដើម្បី​សម្រេច​គោលដៅ​រួម គឺ​ធានា​ជូន​ប្រមុខ​រាជរដ្ឋាភិបាល និង​ប្រជាជន​នូវ​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម និង​សេវា​សាធារណៈ​ផ្សេងៗ​ប្រកបដោយ​គុណភាព​។

​សូមបញ្ជាក់​ថា រដ្ឋលេខាធិការ​ថ្មី ចំនួន ៤​រូប នៃ​ក្រសួង​មហាផ្ទៃ ដែល​ត្រូវបាន​ប្រកាស និង​ប្រគល់​ភារកិច្ច​នា​ថ្ងៃនេះ រួមមាន​៖ ឯកឧត្តម គង់ សោភ័ណ្ឌ ទទួល​ជួយ​ទៅលើ​ការងារ​អគ្គលេខាធិការដ្ឋាន ជាមួយ​ឯកឧត្តម​សន្តិ​បណ្ឌិត ម៉ៅ ច័ន្ទ​តារា រដ្ឋលេខាធិការ​ប្រចាំការ ឯកឧត្តម ងួន រតនៈ ទទួល​ជួយ​លើ​ការងារ​ប្រឆាំង​ការជួញដូរ​មនុស្ស ជាមួយ​លោក​ជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ ​និង​ឯកឧត្តម អ៊ូច ភា រួម​ទាំង​ឯកឧត្តម ស្វាយ សំ​អ៊ាង ទទួល​ជួយ​លើ​ការងារ​លេខាធិការដ្ឋាន​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ជាមួយ​ឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល